បណ្តាញព័ត៌មានក្នុងស្រុកបានចុះផ្សាយព្រោងព្រាតថាលោកវរសេនីយ៍ទោសានសាធុកាហៅ(ធន់សាធុកា)អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃរងការចោទប្រកាន់ថាបានជំរិតទារលុយប្រជាពលរដ្ឋដែលរកស៊ីមុខរបរលក់ផលិតផលតាមអនឡាញចំនួន៥០០ដុល្លារអាមេរិកឈានដល់បានសម្រេចនិងតម្រូវឱ្យបង់៣០០ដុល្លារក្នុង១ខែ។
 |
រូបបណ្តាញសង្គម |
បើតាមខ្លឹមសារព័ត៌មានក្នុងស្រុកបានចេញផ្សាយឲ្យដឹងថាលោកវរសេនីយ៍ទោសាន សាធុកាហៅ (ធន់ សាធុកា)អនុប្រធាននាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃរងការ ចោទប្រកាន់ថាបានជំរិតទារ លុយ ប្រជាពលរដ្ឋ ដែលរកស៊ីមុខរបរលក់ផលិតផលតាមអនឡាញបន្តិចបន្តួចដើម្បីចិញ្ចឹមក្រពះចំនួន៥០០ដុល្លារអាមេរិកឈានដល់បានសម្រេចនិងតម្រូវឱ្យបង់៣០០ដុល្លារក្នុង១ខែថែមទៀត។តាមរយៈ ភស្តុតាង ដែល គេទទួលបាននៅថ្ងៃទី១ខែ មេសាឆ្នាំ ២០២៥ វេលា ម៉ោង ១៥:៣៣ នាទី រសៀល ! គឺត្រូវយកមកបង្ហោះលើ Facebook នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ។ ក្នុងនោះជនរងគ្រោះ បាន វេលុយ តាម រយៈគណនី ធនាគារ ACLEDA ទៅអោយ ឈ្មោះ Thun Satouka ចំនួន៥០០ ដុល្លារ យ៉ាងពិតប្រាកដ !នេះជាអំពើពុករលួយ ដែលមិនអាចទុកឱ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់អង្គភាពឡើយ។ ជនរងគ្រោះបានប្រាប់បន្ថែម អោយដឹងទៀតថា៖ពេល ជំរិតទារប្រាក់ពីគាត់ ឈ្មោះ សាធុកានេះមិនបាន បង្ហាញ អត្តសញ្ញាណ របស់ខ្លួន ជានគរបាលសេដ្ឋកិច្ចទេ តែ អះអាងថាខ្លួនជាមន្ត្រីគយចល័ត ដែលមានអំណាចចាប់ បង្ក្រាប ផលិតផលទូទាំងប្រទេស ។ គាត់បន្តថា ៖ ដោយមិនយល់ពីច្បាប់ និងដោយភ័យខ្លាច ចំពោះ ការ គំរាមកំហែង របស់ លោក វរសេនីយ៍ទោសាន សាធុ កា ជនរងគ្រោះក៏អោយលុយ៥០០ ដុល្លារ តាមការ ទាមទារ របស់ លោក សាធុកា ទៅ ។ បន្ទាប់ ពី បាន លុយចំនួន ៥០០ ដុល្លារ រួចហើយលោកវរសេនីយ៍ទោ សាន សាធុកា បាន តម្រូវ អោយ ជនរងគ្រោះ ត្រូវ បង់លុយ ប្រចាំខែ អោយគាត់ ក្នុង ១ខែចំនួន៣០០ដុល្លារថែម ទៀត ជាថ្នូរ នឹងការមិនចុះចាប់ ។ ដោយមើលឃើញ អំពើ អយុត្តិធម៌ បែបនេះ ម្យ៉ាងទៀត ជនរងគ្រោះ រកស៊ី បន្តិចបន្តួចគ្រាន់ចិញ្ចឹមកូន គ្មាន លទ្ធភាព រកលុយបង់ជូនលោក វរសេនីយ៍ទោ សាន សាធុ កាជនរងគ្រោះក៏ស្នើសុំឱ្យថ្នាក់លើ ជួយ អន្តរាគមន៍ ការពារ ផលប្រយោជន៍ រកស៊ីរបស់គាត់ផង ។ ដូច្នេះ ហើយទើបមានការបង្ហោះលើ Facebook ផ្សាយជាដំណឹង ជូន លោកនាយឧត្ដមសេនីយ៍ អគ្គស្នងការ នគរបាលជាតិ និង លោកអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង មហាផ្ទៃ មេត្តាជ្រាប ជាដំណឹង ដើម្បី មាន វិធានការ ចំពោះមន្ត្រីដែល ធ្វើទុក្ខ បុកម្នេញប្រជាពលរដ្ឋតើជាការពិតឬមួយយ៉ាងណា?ខណៈមានថ្នាក់ដឹកនាំខាងបង្ក្រាបផលិតផលក្លែងក្លាយដែលជាប់ពាក់ព័ន្ធនឹងអំពើជំរិតទារប្រាក់បែបនេះ ត្រូវបានលោកអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ដកមុខដំណែង ដកស័ក្តិជាច្រើននាក់រួចមកហើយ ។
 |
សហការី |
ពាក់ព័ន្ធករណីនេះ នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ លោកវរសេនីយ៍ទោសាន សាធុកាហៅ(ធន់ សាធុ កា ) បានប្រាប់ព័ត៌មានក្នុងស្រុកថា៖ ខ្ញុំអត់ដឹងទេព្រោះមិនបានធ្វើចឹងផង! ….ត្រង់សំណួរសួរថា៖ហេតុអីការផ្ញើលុយទៅតាមរយៈគណនី(អេស៊ីលីដា ) មានឈ្មោះTHUN SATHOUKA !លោកវរសេនីយ៍ទោសាន សាធុកា ហៅ (ធន់សាធុ កា)អនុប្រធាននាយកដ្ឋាន នគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចបានបញ្ជាក់ថា៖«អត់មានគណនីខ្ញុំទេគឺខ្ញុំអត់ដឹងសោះ»។តែយ៉ាងណាក៏ដោយអង្គភាពយើងបានទំនាក់ទំនងទៅលោកវរសេនីយ៍ទោសាន សាធុកាហៅ(ធន់សាធុ កា)អនុប្រធាននាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចសុំការពន្យល់បន្ថែមដែរតែមិនអាចទំនាក់ទំនងបានចាប់ពីការចេញផ្សាយនេះ។
គួររម្លឹកថាគិតចាប់តាំងពីដើមឆ្នាំ២០២៥មកអង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនមន្រ្តីកងរាជអាវុធហត្ថខេត្តតាកែវចំនួន២នាក់ពាក់ព័ន្ធនឹងបទល្មើសស៊ីសំណូកក្នុងការទទួលប្រាក់ជាថ្នូរនឹងការមិនបង្ក្រាបលើបទល្មើសគ្រឿងញៀន និងល្បែងស៊ីសង។ ចំណែកកាលពីចុងឆ្នាំ២០២៤ ACU បានបំបែកសំណុំរឿងពុករលួយប្រចាំឆ្នាំមួយទាក់ទងនឹងការសូកប៉ាន់រត់ការចង់បានតំណែង តាមរយៈលោក លី សាម៉េត ក្នុងនោះ មានឈ្មោះ កន សុខកាយ អតីតអភិបាលស្រុកល្វាឯម ខេត្តកណ្តាល ដែលបានចំណាយប្រាក់៣០ម៉ឺនដុល្លារ និងអភិបាលរងខេត្តពោធិ៍សាត់ ឈ្មោះ ឡាយ វិសិដ្ឋ ដែលបានបង់ប្រាក់៥៧ម៉ឺនដុល្លារទៅឱ្យលោក ឡាច សំរោងនិងលោក លី សាម៉េត ដើម្បីបានតំណែងណាមួយ។គួរបញ្ជាក់ថា អំពើពុករលួយនៅកម្ពុជាបន្តជាបញ្ហាស្មុគ្រស្មាញមួយដែលតម្រូវឲ្យមានការធ្វើកំណែទម្រង់ជាចាំបាច់ផងដែរ៕ផាត់យុទ្ធ
Post a Comment