មេដឹកនាំជាន់ខ្ពស់កម្ពុជានិងឡាវនឹងចូលរួមក្នុងពិធីរំលឹកខួបលើកទី៣០ខែមេសានៅប្រទេសវៀតណាម
អគ្គលេខាធិការនិងជាប្រធានាធិបតីឡាវលោកThongloun Sisoulith និងប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភាសម្តេចហ៊ុន សែននឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរទៅចូលរួមពិធីអបអរសាទរខួបលើកទី៣០ខែមេសា។យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសនៅថ្ងៃទី២៦ខែមេសាតបតាមការអញ្ជើញរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋវៀតណាម គណៈប្រតិភូជាន់ខ្ពស់នៃបក្សនិងរដ្ឋឡាវ ដឹកនាំដោយអគ្គលេខាបក្សបដិវត្តន៍ឡាវនិងជាប្រធានរដ្ឋឡាវលោក ThonglounSisoulithនឹងចូលរួមខួបលើកទី៥០នៃការរំដោះភាគខាងត្បូងពីថ្ងៃទី៣ដល់ថ្ងៃទី២៨ខែមេសា។គណៈប្រតិភូជាន់ខ្ពស់កម្ពុជាដឹកនាំដោយប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភាកម្ពុជាសម្តេច ហ៊ុន សែន នឹងចូលរួមអបអរសាទរនៅថ្ងៃទី២៩និង៣០ខែមេសា។
មុននេះ ក្នុងសន្និសីទសារព័ត៌មានធម្មតានាថ្ងៃទី២៤ មេសា ទាក់ទងនឹងការចូលរួមរបស់គណៈប្រតិភូអន្តរជាតិក្នុងពិធីរំលឹកខួបលើកទី ៣០ខែមេសាអ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រីPham Thu Hangបានឲ្យដឹងថាតាមការអញ្ជើញរបស់វៀតណាម គណៈប្រតិភូជាច្រើនបានបញ្ជាក់ពីវត្តមានរបស់ពួកគេ។ក្នុងចំណោមនោះ មានគណៈប្រតិភូជាន់ខ្ពស់ជាច្រើននៃគណបក្សនយោបាយតំណាងអង្គការអន្តរជាតិមួយចំនួន ចលនាសន្តិភាព ចលនាប្រឆាំងសង្រ្គាម និងមិត្តអន្តរជាតិរួមទាំងសហរដ្ឋអាមេរិកផងដែរ។ប្រទេសឡាវនិងកម្ពុជា គឺជាប្រទេសពីរក្នុងចំណោមប្រទេសទាំងបីដែលបានបញ្ជូនកងកម្លាំងប្រដាប់អាវុធទៅចូលរួមក្នុងក្បួនដង្ហែរអបអរសាទរខួបលើកទី៥០នៃទិវារំដោះភាគខាងត្បូងនិងទិវាបង្រួបបង្រួមជាតិនៅទីក្រុងហូជីមិញ។ទាក់ទិននឹងការចូលរួមរបស់កងកម្លាំងយោធាចិនឡាវនិងកម្ពុជាក្នុងពិធីដង្ហែនោះលោកស្រី Hangបានបញ្ជាក់ថាខួបលើកទី៥០នៃថ្ងៃរំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិគឺជាព្រឹត្តិការណ៍ដ៏សំខាន់ជាពិសេសមិនត្រឹមតែសម្រាប់ប្រជាជនវៀតណាមប៉ុណ្ណោះទេថែមទាំងមានអត្ថន័យយ៉ាងជ្រាលជ្រៅចំពោះមិត្តអន្តរជាតិដែលបានរួមដំណើរជាមួយប្រជាជនវៀតណាមក្នុងការតស៊ូទាមទារឯករាជ្យជាតិផងដែរ។ជាពិសេសចិនឡាវនិងកម្ពុជា គឺជាប្រទេសជិតខាងដែលមានទំនាក់ទំនងមិត្តភាពជាប្រពៃណីយូរអង្វែងជាមួយវៀតណាម។តំណាងក្រសួងការបរទេសបានឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិថា"យើងរីករាយនឹងការចូលរួមរបស់កងទ័ពឡាវ កម្ពុជា និងចិន នៅក្នុងព្យុហយាត្រា ដែលបង្ហាញពីទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំរវាងវៀតណាមនិងប្រទេសទាំងនេះ"៕ប្រភពVNA
Post a Comment