ប្រទេសចិនកាត់បន្ថយការទិញប្រេងពីអាមេរិកចំនួន៩០%ប្តូរទៅជាការនាំចូលពីកាណាដា
ព្រឹត្តិការណ៍៖លោកTrumpបើកការវាយប្រហារពន្ធលើពិភពលោកទាំងមូល
ចិនកំពុងនាំចូលប្រេងឆៅពីកាណាដាក្នុងបរិមាណច្រើនបំផុតបន្ទាប់ពីកាត់បន្ថយការទិញពីអាមេរិកជិត៩០%ចំពេលមានសង្គ្រាមពាណិជ្ជកម្មកាន់តែអាក្រក់រវាងប្រទេសទាំងពីរ។ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ចិនបាននាំចូលប្រេងឆៅពីកាណាដាចំនួន៧.៣លានបារ៉ែលនៅក្នុងខែមីនា។នេះបើយោងតាមក្រុមហ៊ុន Vortexa ដែលជាក្រុមហ៊ុនតាមដានការដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិតាមសមុទ្រ។ទន្ទឹមនឹងនេះដែរ ការនាំចូលប្រេងឆៅរបស់ចិនពីអាមេរិកបានធ្លាក់ចុះយ៉ាងខ្លាំងពីកម្រិតកំពូល២៩លានបារ៉ែលក្នុងខែមិថុនាឆ្នាំ២០២៤មកត្រឹម៣លានបារ៉ែលក្នុងមួយខែ។ការផ្លាស់ប្តូរលំហូរប្រេងឆៅពីអាមេរិកខាងជើងទៅកាន់ប្រទេសចិន ដែលជាប្រទេសនាំចូលប្រេងឆៅដ៏ធំបំផុតរបស់ពិភពលោកបានបង្ហាញពីផលប៉ះពាល់ជាយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចនៃគោលនយោបាយពាណិជ្ជកម្មប្រឈមមុខរបស់ប្រធានាធិបតីអាមេរិកDonald Trump ។
បំពង់បង្ហូរប្រេង។ រូបថត៖Canada Press |
Post a Comment