សារលិខិតអបអរ​សាទរទិវាជាតិលើកកម្ពស់កា​រប្រើប្រាស់ផលិតផលខ្មែរ៩​មេសាលើកទី​៨ឆ្នាំ២០២៥

សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជានិងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយតាមរយៈសារលិខិតអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ៩មេសា លើកទី៨ឆ្នាំ២០២៥ក្រោមប្រធានបទ«ប្រើប្រាស់ផលិតផលខ្មែរគឺមោទនភាពជាតិខ្មែរ»បានលើកឡើងថាកម្ពុជាបាននិងកំពុងធ្វើពិពិធកម្មសេដ្ឋកិច្ច និងធ្វើទំនើបកម្មលើគ្រប់វិស័យតាមរយៈការដាក់ចេញនូវកម្មវិធី នយោបាយសំខាន់ៗ។ជាពិសេសការជំរុញផលិតកម្មគ្រប់ប្រភេទឱ្យមានលក្ខណៈសេដ្ឋកិច្ចមាត្រដ្ឋានការដាក់បញ្ចូលបច្ចេកវិទ្យាឌីជីថលទៅក្នុងខ្សែច្រវាក់ផលិតកម្មនិងការលើកកម្ពស់នូវយន្តការពាក់ព័ន្ធទាំងឡាយ សំដៅជួយធ្វើឱ្យមានប្រសិទ្ធភាពថ្លៃដើមមានគុណភាពសោភណភាពកាន់តែល្អប្រសើរនិងមានសក្តានុពលទីផ្សារសម្រាប់ផលិតផលក្នុងស្រុកគ្រប់ប្រភេទ។

សម្តេចបវរធិបតីបានស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក៏ដូចជាដៃគូអភិវឌ្ឍ អង្គការមិនមែន រដ្ឋាភិបាលជាតិអន្តរជាតិវិស័យឯកជនបន្តកិច្ចសហការជាមួយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយដើម្បីជួយពង្រឹងផលិតករខ្មែរឱ្យអភិវឌ្ឍផលិតផលរបស់ខ្លួនឱ្យកាន់តែមានគុណភាពខ្ពស់ សម្បូរបែបកាន់តែមានទំនុកចិត្តពីអ្នកប្រើប្រាស់និងមានសក្តានុពលពាណិជ្ជកម្ម ទាំងលើទីផ្សារជាតិនិងអន្តរជាតិ។សម្តេចធិបតីមានប្រសាសន៍ថា «ឈរលើស្មារតីនេះរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយដើម្បីជំរុញកិច្ចអភិវឌ្ឍមូលដ្ឋាន តាមរយៈការលើកទឹកចិត្ត ប្រជាជនឱ្យចូលរួមផលិតនូវវត្ថុធាតុដើម កែច្នៃ និងអភិវឌ្ឍផលិតផល ធ្វើឱ្យប្រជាជនមានមោទនភាព និងទទួល បានកិត្តិយស កិត្តិនាមពីផលិតផលដែលខ្លួនបានផលិត។ ជាក់ស្តែង ផលិតផលក្នុងស្រុកជាច្រើនត្រូវបានផលិតនិងកែច្នៃពីវត្ថុធាតុដើមដែលមានស្រាប់ក្នុងមូលដ្ឋាន ឱ្យទៅជាគ្រឿងឧបភោគបរិភោគ វត្ថុប្រើប្រាស់ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ ប្រកបដោយគំនិតច្នៃប្រឌិត រក្សានូវ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ និងបង្ហាញពីអត្តសញ្ញាណជាតិយើង ប្រកបដោយគុណភាពតម្លៃសមរម្យនិងមានបរិមាណគ្រប់គ្រាន់តបទៅនឹងតម្រូវការទីផ្សារ។ កត្តាទាំងនេះបានធ្វើឱ្យប្រជាពលរដ្ឋយើង ផ្លាស់ប្តូរផ្នត់គំនិតមកជឿជាក់ និងប្រើប្រាស់ផលិតផលខ្មែរជាបណ្តើរៗ ជំនួសឱ្យផលិតផលនាំចូលពីបរទេសដែលទាំងនេះបានបង្ហាញនូវមោទនភាពជាតិចំពោះផលិតផលដែលខ្មែរបានផលិត»។បើតាមAKPក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះការជំរុញចលនាភូមិមួយផលិតផលមួយសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរដែលនាំទៅដល់ការប្រែប្រួលជាវិជ្ជមាននៃផលិតផលខ្មែរ ដូចជា គុណភាព ស្តង់ដា អនាម័យ ការវេចខ្ចប់ ជាពិសេសការដាក់ស្លាកសញ្ញាសម្គាល់លើផលិតផលជាផលិតផលភូមិមួយផលិតផលមួយ និងឈានទៅដាក់ចំណាត់ថ្នាក់ផលិតផល ដើម្បីជួយជំរុញ និងលើកទឹកចិត្តផលិតករឆ្នើម ដែលបានខិតខំកែច្នៃ ផលិតផលប្រកបដោយគុណភាពខ្ពស់ សម្រាប់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស៕

Powered by Blogger.