លោកTrumpគំរាមដាក់ទណ្ឌកម្មលើរុស្ស៊ីរហូតដល់សន្តិភាពត្រូវបានសម្រេចនៅអ៊ុយក្រែន
ប្រធានាធិបតីអាមេរិកលោកDonald Trumpបាននិយាយថា លោកកំពុងពិចារណាលើការដាក់ទណ្ឌកម្មនិងពន្ធទ្រង់ទ្រាយធំលើរុស្ស៊ី រហូតដល់មានបទឈប់បាញ់និងកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែន។
យោងតាមBBCការព្រមានខាងលើនេះគឺជាលើកទីមួយហើយដែលលោក Trump ប្រឈមមុខដោយផ្ទាល់ជាមួយមេដឹកនាំរុស្ស៊ីលោក Vladimir Putin ចាប់តាំងពីបានក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក។ ការគំរាមកំហែងនេះបានកើតឡើងបន្ទាប់ពីរុស្ស៊ីបានបើកការវាយប្រហារដោយមីស៊ីលនិងយន្តហោះគ្មានមនុស្សបើកដ៏ធំមួយទៅលើកន្លែងថាមពលរបស់អ៊ុយក្រែន។លោក Trump បានសង្កត់ធ្ងន់កាលពីថ្ងៃទី៧ ខែមីនាថារុស្ស៊ីនិងអ៊ុយក្រែនត្រូវតែអង្គុយនៅតុចរចាឥឡូវនេះមុនពេលវាយឺតពេល។ទន្ទឹមនឹងនេះរុស្ស៊ីបានផ្តល់សញ្ញាវិជ្ជមានដំបូងរបស់ខ្លួនក្នុងការឆ្លើយតបទៅនឹងការអំពាវនាវរបស់ប្រធានាធិបតីអាមេរិកឱ្យមានការឈប់បាញ់។ប្រភពបានប្រាប់Bloombergថាប្រធានាធិបតីPutinមានឆន្ទៈក្នុងការពិភាក្សាអំពីបទឈប់បាញ់បណ្តោះអាសន្នប្រសិនបើមានវឌ្ឍនភាពឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី។វិធានការនេះកើតឡើងខណៈសប្តាហ៍ការទូតសំខាន់មួយទៀតខិតជិតមកដល់។ក្រុងគៀវកំពុងព្យាយាមបង្ហាញឱ្យរដ្ឋបាលអាមេរិកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់សន្តិភាពបន្ទាប់ពីក្រុងវ៉ាស៊ីនតោនបានកាត់ជំនួយផ្នែកយោធានិងបញ្ឈប់ការផ្តល់ព័ត៌មានស៊ើបការណ៍សម្ងាត់និងផ្កាយរណបដល់អ៊ុយក្រែន។ថ្លែងពីការិយាល័យOval លោក Trump បានទទួលស្គាល់ថាការដោះស្រាយជាមួយរុស្ស៊ីគឺងាយស្រួលជាងការដោះស្រាយជាមួយអ៊ុយក្រែនក្នុងការឈានទៅដល់ដំណោះស្រាយចុងក្រោយដើម្បីបញ្ចប់ជម្លោះរយៈពេល៣ឆ្នាំរវាងទីក្រុងម៉ូស្គូនិងទីក្រុងគៀវ។ ប្រធានាធិបតីអាមេរិកបានបញ្ជាក់ថាលោកជឿជាក់លើសមភាគីរុស្ស៊ីលោក Putin។"ខ្ញុំទុកចិត្តគាត់។និយាយតាមត្រង់ទៅខ្ញុំពិបាកដោះស្រាយជាមួយអ៊ុយក្រែនពីព្រោះពួកគេមិនមានសន្លឹកបៀ...ការដោះស្រាយជាមួយរុស្ស៊ីគឺងាយស្រួលជាងដោយសារពួកគេមានកាតទាំងអស់"។
![]() |
Post a Comment