មូលហេតុ​ដែល​ក្រុមហ៊ុនកូនប្រុស​ពៅ​របស់ប្រធានាធិបតី​Trum​p​ត្រូវបានរំលាយ​​បន្ទាប់ពី៤ខែ

នៅអាយុ១៩ឆ្នាំBarronTrumpដែលជាកូនប្រុសពៅរបស់ប្រធានាធិបតីអាមេរិក Donald Trump បានបង្ហាញមហិច្ឆតាអាជីវកម្ម។ក្រុមហ៊ុន​របស់​កូនប្រុស​ប្រធានាធិបតី​អាមេរិក​ត្រូវ​បាន​រំលាយ​បន្ទាប់ពី​បាន​ត្រឹមតែ៤ខែ។

Barron Trum(កើត២០០៦)គឺជាកូនប្រុសពៅរបស់ប្រធានាធិបតីអាមេរិក Donald Trump និងភរិយារបស់លោកMelania Trump ។ ក្នុងនាមជាកូនប្រុសតែមួយរបស់លោកស្រី Melania Trump លោក Barron តែងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសារព័ត៌មាន។

Barron Trump កូនប្រុសពៅរបស់ប្រធានាធិបតី Donald Trump ។ រូបថត៖People
Barronមានកម្ពស់ប្រហែល២.០១ម៉ែត្រ។ភាពចាស់ទុំនិងអាកប្បកិរិយាប្រកបដោយទំនុកចិត្តរបស់Barronបានទាក់ទាញចំណាប់អារម្មណ៍សាធារណៈនិងប្រព័ន្ធផ្សព្វផ្សាយ។នៅក្នុងបទសម្ភាសន៍ជាមួយ Fox News លោក Donald Trump មិនអាចលាក់មោទនភាពរបស់លោកបានទេ នៅពេលនិយាយអំពីកូនប្រុសពៅរបស់គាត់។Barron បច្ចុប្បន្នគឺជានិស្សិតថ្មីនៅសាលា Stern School of Business នៃសាកលវិទ្យាល័យញូវយ៉កដែលជាសាលាដ៏មានកិត្យានុភាពបំផុតមួយនៅក្នុងសហរដ្ឋអាមេរិក។ប្រភពមួយបានប្រាប់Peopleថា"Barron ចង់ដើរតាមគន្លងរបស់ឪពុកគាត់"។យោងតាមកំណត់ត្រាអនឡាញ Barronនិងដៃគូអាជីវកម្មពីរនាក់បានបង្កើតក្រុមហ៊ុនអចលនទ្រព្យមួយដែលមានឈ្មោះថាTrump, Fulcher & Roxburgh Capital Inc. នៅ Wyoming ក្នុងខែកក្កដាឆ្នាំ២០២៤ ។ ត្រឹមតែ៤ខែក្រោយមកពួកគេបានដាក់ពាក្យសុំរំលាយក្រុមហ៊ុន។ដៃគូអាជីវកម្មម្នាក់គឺCameronRoxburghដែលជាអតីតមិត្តរួមថ្នាក់វិទ្យាល័យBarron'sបានប្រាប់Newsweekថាពួកគេបានសម្រេចចិត្តរំលាយក្រុមហ៊ុនដើម្បីជៀសវាងការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយបន្ទាប់ពីDonald ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតី។ក្នុងពេលជាមួយគ្នានេះ ពួកគេសង្ឃឹមថានឹងចាប់ផ្តើមអាជីវកម្មឡើងវិញនៅនិទាឃរដូវ និងធ្វើឱ្យវាក្លាយជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់អង្គការTrump ។ទោះបីជាគាត់មិនដែលចែករំលែកចំណង់ចំណូលចិត្តរបស់គាត់សម្រាប់អាជីវកម្មក៏ដោយក៏ប្រភពមួយបានបញ្ជាក់ថាBarronមានផ្នត់គំនិតអាជីវកម្ម។ ប្រភពបាននិយាយថាBarron ចាប់អារម្មណ៍លើអាជីវកម្មជាទូទៅ ការអភិវឌ្ឍន៍អចលនទ្រព្យ រកលុយនិងចូលរួមក្នុងគម្រោងជោគជ័យ។Barron ត្រូវបានពិពណ៌នាថាមានគំនិតផ្ទាល់ខ្លួនរបស់គាត់ និងយល់ពីអ្វីដែលមនុស្សអាយុរបស់គាត់កំពុងស្វែងរក។លើសពីនេះ Barron គឺជាសហគ្រិន ឆ្លាតនិងមិនខ្លាចក្នុងការចាប់ផ្តើមអាជីវកម្ម។ប្រភពនយោបាយមួយផ្សេងទៀតបាននិយាយថា អាជីវកម្មរបស់លោក Barronនឹងត្រូវបានប៉ះពាល់ដោយឈ្មោះគ្រួសារនិងទីតាំងនៅជិតសេតវិមាន។អាជីវកម្ម​នេះ​មាន​សក្ដានុពល​អាច​ក្លាយ​ជា​ជម្លោះ​ផលប្រយោជន៍​របស់​ប្រធានាធិបតី។ប្រសិនបើ​មិន​បាន​ត្រួតពិនិត្យ​ឲ្យ​បាន​ដិតដល់។ក្រោមការត្រួតពិនិត្យរបស់ប្រព័ន្ធផ្សព្វផ្សាយ ស្ត្រីទីមួយ Melania Trump តែងតែធ្វើអ្វីៗគ្រប់យ៉ាងដើម្បីកុំឱ្យប៉ះពាល់ដល់កូនប្រុសពៅរបស់លោកស្រី។លោកស្រីគាំទ្រការបណ្តាក់ទុនជំនួញរបស់កូនប្រុសលោកស្រី ។ប៉ុន្តែក៏ត្រូវចំណាយពេលវេលាទាំងអស់ដើម្បីការពារ Barron ផងដែរ៕ពុតសាម៉ាត់


Powered by Blogger.