លោកPutinប្រកាសថារុស្ស៊ីត្រៀមខ្លួនរួចជាស្រេចសម្រាប់បទឈប់បាញ់នៅអ៊ុយក្រែន
ប្រធានាធិបតីVladimirPutinបាននិយាយថារុស្ស៊ីឥឡូវនេះបានត្រៀមខ្លួនរួចជាស្រេចសម្រាប់បទឈប់បាញ់នៅអ៊ុយក្រែនដោយសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងបែបនេះគួរតែ"នាំទៅរកសន្តិភាពយូរអង្វែង" ។
យោងតាមទីភ្នាក់ងារសារព័ត៌មានRTបានឲ្យដឹងថានៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីបេឡារុស្សលោក Alexander Lukashenko នៅទីក្រុងមូស្គូ ថ្ងៃនេះ (១៣ មីនា) លោកPutin បាននិយាយថារុស្ស៊ីជឿថាគំនិតនៃបទឈប់បាញ់គឺ"ត្រឹមត្រូវ"។ប្រធានាធិបតីរុស្ស៊ីបានសង្កត់ធ្ងន់ថា"យើងគាំទ្រយ៉ាងពេញទំហឹង។ យើងគាំទ្រគំនិតនៃការដោះស្រាយជម្លោះតាមរយៈមធ្យោបាយសន្តិវិធី"។ទោះយ៉ាងណាក៏ដោយ លោកPutinបានកត់សម្គាល់ថា បញ្ហាមួយចំនួននៅតែត្រូវពិភាក្សានិងដោះស្រាយមុនពេលបទឈប់បាញ់អាចឈានដល់។លោកបាននិយាយថាទីក្រុងម៉ូស្គូនឹងចាំបាច់ត្រូវពិភាក្សាអំពីបញ្ហាទាំងនេះជាមួយសហរដ្ឋអាមេរិក។យោងតាមមេដឹកនាំវិមានក្រឹមឡាំងដំណើរការពិភាក្សាអាចតម្រូវឱ្យមានការសន្ទនាជាលក្ខណៈឯកជនជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump។ការព្រួយបារម្ភដែលលើកឡើងដោយលោកPutinរួមមានប្រព័ន្ធ "ការត្រួតពិនិត្យ និងការផ្ទៀងផ្ទាត់" ដើម្បីត្រួតពិនិត្យបទឈប់បាញ់ ក៏ដូចជាការប៉ុនប៉ងដ៏មានសក្តានុពលរបស់ទីក្រុងគៀវដើម្បីប្រើប្រាស់ការផ្អាកក្នុងការប្រយុទ្ធដើម្បីពង្រឹងជួរមុខរបស់ខ្លួន។"តើរយៈពេល៣០ថ្ងៃនឹងត្រូវបានប្រើប្រាស់ដើម្បីបន្តការចល័តជាកាតព្វកិច្ចនៅក្នុងអ៊ុយក្រែន ការផ្តល់អាវុធនិងការបណ្តុះបណ្តាលដល់អង្គភាពដែលទើបបង្កើតថ្មីឬ? លោកPutinបានសួរថា"តើយើងអាចធានាថារឿងបែបនេះនឹងមិនកើតឡើងទេ?"យោងតាមមេដឹកនាំវិមានក្រឹមឡាំង ស្ថានភាពនៅតំបន់ព្រំដែន Kursk របស់រុស្ស៊ីអាចជាចំណុចសំខាន់នៃជម្លោះ។ លោកPutinមានការសង្ស័យថាតើបទឈប់បាញ់មានន័យថារុស្ស៊ីនឹងត្រូវអនុញ្ញាតឱ្យទាហានអ៊ុយក្រែនទាំងអស់ដែលបានវាយលុកKursk ពីខែសីហាឆ្នាំ២០២៤ចាកចេញដែរឬទេ។ លោកPutinបាននិយាយថា៖ «យើងគួរអនុញ្ញាតឲ្យពួកគេចាកចេញបន្ទាប់ពីពួកគេបានប្រព្រឹត្តឧក្រិដ្ឋកម្មជាច្រើនប្រឆាំងនឹងជនស៊ីវិលឬគួរតែក្រុងគៀវបញ្ជាពួកគេឲ្យបញ្ឈប់អាវុធ?
ប្រធានាធិបតីបេឡារុស្ស Alexander Lukashenko និងប្រធានាធិបតីរុស្ស៊ី Vladimir Putin។ រូបថត៖Tass |
នៅថ្ងៃដដែលនោះ ថ្ងៃទី១៣ខែមីនា លោក Steve Witkoff បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក Donald Trump បានមកដល់ទីក្រុងម៉ូស្គូដើម្បីធ្វើការសន្ទនាកម្រិតខ្ពស់ជាមួយមន្ត្រីរុស្ស៊ីអំពីជម្លោះនៅអ៊ុយក្រែន។ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍ថា យន្តហោះដឹកលោកWitkoff បានចុះចតនៅអាកាសយានដ្ឋាន Vnukovo ក្នុងទីក្រុងម៉ូស្គូនៅម៉ោងប្រហែល១២និង៣០ នាទី (ម៉ោងក្នុងតំបន់)។ដំណើរទស្សនកិច្ចរបស់លោក Witkoff ទៅកាន់ទីក្រុងម៉ូស្គូ ធ្វើឡើងបន្ទាប់ពីគណៈប្រតិភូអាមេរិកនិងអ៊ុយក្រែនបានជួបពិភាក្សាគ្នាក្នុងប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃទី១១ ខែមីនា។ នៅក្នុងព្រឹត្តិការណ៍នោះ ក្រុងគៀវបានយល់ព្រមចំពោះសំណើរបស់សហរដ្ឋអាមេរិកសម្រាប់បទឈប់បាញ់រយៈពេល៣០ថ្ងៃជាមួយទីក្រុងម៉ូស្គូ។ ក្រោយជំនួបនោះ អាមេរិកក៏បានប្រកាសថានឹងបន្តជំនួយយោធានិងការចែករំលែកចារកម្មជាមួយអ៊ុយក្រែន។មុននេះ លោក Yury Ushakov ជំនួយការគោលនយោបាយការបរទេសរបស់ប្រធានាធិបតីPutinបានបញ្ជាក់ថារុស្ស៊ីមិនចាប់អារម្មណ៍នឹងដំណោះស្រាយបណ្តោះអាសន្នទាក់ទងនឹងជម្លោះនៅអ៊ុយក្រែនទេ។ផ្ទុយទៅវិញ ទីក្រុងម៉ូស្គូចង់សម្រេចបាននូវដំណោះស្រាយសន្តិភាពយូរអង្វែង ដែលគិតគូរពីផលប្រយោជន៍និងកង្វល់របស់រុស្ស៊ី។នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Russia-1 កាលពីថ្ងៃទី១៣ខែមីនា លោក Ushakov បានសង្កត់ធ្ងន់ថាគោលដៅរបស់ទីក្រុងម៉ូស្គូគឺ "ដំណោះស្រាយសន្តិភាពយូរអង្វែងដែលគិតគូរពីផលប្រយោជន៍ស្របច្បាប់របស់រុស្ស៊ីនិងកង្វល់របស់យើង"។ ជំនួយការរបស់ប្រធានាធិបតីPutinបានសង្កត់ធ្ងន់ថាបទឈប់បាញ់នៅអ៊ុយក្រែនអាចជា"ការសម្រាកបណ្តោះអាសន្នសម្រាប់កងទ័ពអ៊ុយក្រែន" ។លោក Ushakov ក៏បានបញ្ជាក់ផងដែរថា លោកបាននិយាយជាទៀងទាត់តាមទូរស័ព្ទជាមួយទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោកMikeWaltzនិងបានពន្យល់ពីជំហររបស់ទីក្រុងម៉ូស្គូចំពោះបទឈប់បាញ់ដែលបានស្នើឡើងនៅអ៊ុយក្រែន៕ពុតសាម៉ាត់
Post a Comment