សមាគមចំនួន១៣ជួបជុំ​ពិនិ​ត្យដោះស្រាយលើការប្រើប្រាស់ឈ្មោះ​ដែ​នជាតិKhស្នើសុំលើការអនុគ្រោះ​ការបង់​​ប៉ាតង់ដល់បងប្អូនសា​រ​ព័ត៌មានកំពុងតែជន់លិចសេដ្ឋកិច្ច

លោកហ៊ុយ វណ្ណៈដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំរបស់ «សម្ព័ន្ធសមាគមសារព័ត៌មានកម្ពុជា»ដើម្បីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤និងលើកទិសដៅការងារបន្ត។កិច្ចប្រជុំប្រព្រឹត្តទៅនៅអគារសេរីភាពនារសៀលថ្ងៃសុក្រទី២៨ខែកុម្ភៈឆ្នាំ២០២៥ដោយមានការអញ្ជើញចូលរួមពីប្រធានសមាគមនិងតំណាងសមាគមចំនួន១៣អង្គភាព។ស្មារតីកិច្ចប្រជុំបានលើកឡើងពីការពិនិត្យបច្ចេកទេសដោះស្រាយលើការប្រើប្រាស់ឈ្មោះដែនជាតិKh,គម្រោងស្នើសុំបន្ថែមពេលវេលាលើការអនុគ្រោះការបង់ប៉ាតង់, បញ្ហាប្រឈមរបស់អង្គភាពសារព័ត៌មានផ្លូវការ ,បញ្ហាប្រឈមរបស់អង្គភាពសារព័ត៌មានផ្លូវការដែលកំពុងរងឥទ្ធិពលពីការជះនៃកត្តាហិរញ្ញវត្ថុនិងទីផ្សារឥទ្ធិពលបច្ចេកវិទ្យានិងការវាយលុយដោយខ្វះក្រមសីលធម៌នៅលើបណ្តាញសង្គមខ្លះហើយបានកំពុងជះឥទ្ធិពលជាអវិជ្ជាមានមកលើកិត្យានុភាពនិងតួនាទីសារព័ត៌មានផ្លូវការ។នេះបើតាមការចេញផ្សាយswiftnews។

សហការី

លោកម៉ូរ៉ាផាត់សមាគមអ្នកសារព័ត៌មានអង្កេតការពិតនៅកម្ពុជាបានគូសបញ្ជាក់ប្រាប់សារព័ត៌មានយើងថាលោកនឹងសំណូមពរជាក់លាក់មួយតាមរយៈរដ្ឋមន្រ្តីក្រសួងព័ត៌មានស្នើសុំពីតម្រូវការ និងការចាំបាច់នានាដើម្បីឯកឧត្តមគោរពរាយការណ៍ជូនសម្តេចធិបតីនាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្វើការពិនិត្យ និងមានវិធានការជួយ សម្រួលដោះស្រាយទាក់ទងការសម្រួលបន្ថយពន្ធក្នុងវិស័យសារព័ត៌មានដែលបងប្អូនយើងកំពុងតែអត្តខាត់។គួរជម្រាបជូនថាក្រសួងព័ត៌មាន បានប្រាប់ដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយក៏ដូចជាអង្គការ សមាគម ដែល​ធ្វើ​ការ​លើ​​វិស័យ​ព័ត៌មាននិងសោតទស្សន៍ ដែលកំពុង​ប្រើប្រាស់ឈ្មោះ​ដែន(Domain Name)​​ បរទេសឱ្យ​​ផ្លាស់ប្តូរ​ទៅ​ប្រើ​ប្រាស់ឈ្មោះដែនជាតិ“kh”។ ចំពោះការផ្លាស់ប្តូរនេះ ក្រ​សួង​ព័ត៌​មាន​​ទុក​ពេល​រហូតដល់​ដំណាច់ឆ្នាំ២០២៥។ នេះបើតាមសេចក្តីជូនដំណឹងចុះថ្ងៃ​ទី១៨ ខែ​កុម្ភៈ។បើតាមក្រសួងព័ត៌មាន​ ការជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយនិងស្ថាប័នដែលធ្វើការ​ក្នុងវិស័យ​​ព័ត៌មាន និងសោតទស្សន៍គឺ​​អនុលោម​តាមអនុក្រឹត្យ ស្តីពីការគ្រប់គ្រង និង​ការប្រើប្រាស់​ឈ្មោះ​​ដែនជាតិនៅក្នុងប្រព័ន្ធអ៊ីនធឺណិត ដែល​កំណត់ឱ្យនីតិបុគ្គលទាំងអស់ ដែលបាន​ចុះបញ្ជីពាណិជ្ជកម្ម នៅ​កម្ពុជា ប្រើប្រាស់ឈ្មោះដែនជាតិ។សម្រាប់ការស្នើសុំប្រកបអាជីវកម្មអនឡាញលើវិស័យព័ត៌មាន និង​សោតទស្សន៍ថ្មី ​ ក្រសួងព័ត៌មានតម្រូវ ឱ្យប្រើប្រាស់ ឈ្មោះ​ដែនជាតិ (Domain Name) *.kh"។ក្រសួង ក៏បានទុកពេលត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៥ ឱ្យម្ចាស់អាជីវកម្ម ដែលទទួល​បានប្រកាសអនុញ្ញាតប្រកបអាជីវកម្មគេហទំព័រ ។ប៉ុន្តែផ្សព្វផ្សាយព័ត៌មាន ត្រួតពិនិត្យ Domain Name ឡើងវិញ។ក្នុងករណីនៅតែមិនដំណើរការ ក្រសួងព័ត៌មាន នឹងចាត់វិធានការបន្ត៕ផឹងសោភ័ណ្ឌ

លោកហ៊ុយវណ្ណៈ។សហការី



Powered by Blogger.