រុស្ស៊ី​ព្រមា​ន​​ឆ្លើយតបអ៊ុយក្រែន​សុំ​ប្រជាជ​ន​កុំ​បង្ហាញ​វីដេអូ​យន្តហោះ​​ចម្បាំងF-16

រដ្ឋាភិបាល​រុស្ស៊ី​បាន​ប្តេជ្ញា​ឆ្លើយតប​យ៉ាង​ម៉ឺងម៉ាត់​ប្រសិនបើ​អ៊ុយក្រែន​បន្ត​បំពាន​កិច្ចព្រមព្រៀង​ឈប់បាញ់​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល។

យោងតាមសារព័ត៌មានRTកាលពីថ្ងៃទី២២ ខែមីនា អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានប្រកាសថាទីក្រុងម៉ូស្គូនឹងចាត់វិធានការយ៉ាងខ្លាំងក្លា។ប្រសិនបើអ៊ុយក្រែនមានចេតនាបំពានលើកិច្ចព្រមព្រៀងបទឈប់បាញ់មួយផ្នែក។

លោកស្រីZakharovaបានសង្កត់ធ្ងន់ថា"អ៊ុយក្រែនបានបង្ហាញជាថ្មីម្តងទៀតនូវកង្វះសុច្ឆន្ទៈរបស់ខ្លួនក្នុងការចរចា។ ដូចនៅក្នុងឆ្នាំ២០២២ វាបានធ្វើសកម្មភាពបង្កហេតុម្តងទៀតក្នុងគោលបំណងរារាំងការចរចាសន្តិភាព។ប្រសិនបើគៀវបន្តវាយប្រហារហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ី យើងនឹងឆ្លើយតប" ។ប្រធានាធិបតីរុស្ស៊ីលោកVladimir Putinបានយល់ព្រមកាលពីថ្ងៃទី១៨ខែមីនាដើម្បីបញ្ឈប់ការវាយប្រហារជាបណ្តោះអាសន្នលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនហើយមេដឹកនាំអ៊ុយក្រែនលោកVolodymyrZelenskyក្រោយមកបានយល់ព្រមលើកិច្ចព្រមព្រៀងនេះ។ទោះ​យ៉ាង​ណា ភាគី​ទាំង​ពីរ​នៅ​តែ​បន្ត​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ថា​បាន​រំលោភ​លើ​កិច្ច​ព្រមព្រៀង​ខាង​លើ។ ត្រឹមតែមួយថ្ងៃបន្ទាប់ពីកិច្ចព្រមព្រៀងនេះក្រុងគៀវបានវាយឆ្មក់ឃ្លាំងផ្ទុកប្រេងរបស់រុស្ស៊ីនៅក្នុងតំបន់Krasnodar ។ នៅថ្ងៃទី២១ខែមីនាទាហានអ៊ុយក្រែនបានវាយប្រហាររោងចក្រថាមពលមួយផ្សេងទៀតនៅ Sudzha ក្នុងតំបន់ព្រំដែន Kursk របស់រុស្ស៊ី។

អ៊ុយក្រែន​សុំ​ប្រជាជន​កុំ​បង្ហាញ​រូបភាព​យន្តហោះ​ចម្បាំងF-16

យោងតាមសារព័ត៌មានEuromaidanPressកងទ័ពអាកាសអ៊ុយក្រែនកាលពីថ្ងៃទី២២ខែមីនាបានអំពាវនាវដល់ប្រជាជនកុំឱ្យចែករំលែករូបភាពនៃប្រតិបត្តិការរបស់យន្តហោះចម្បាំង F-16 នៅលើបណ្តាញសង្គម។ ការផ្លាស់ប្តូរនេះបានកើតឡើងបន្ទាប់ពីវីដេអូនៃយន្តហោះចម្បាំងបានបង្ហាញខ្លួននៅក្នុងខេត្តជាប់ព្រំដែនSumy ត្រូវបានផ្សព្វផ្សាយ។កងទ័ពអាកាសអ៊ុយក្រែនបានព្រមានថា"វីដេអូនៃយន្តហោះយោធានៅក្នុងតំបន់ជួរមុខ។ជាពិសេសយន្តហោះចម្បាំង F-16 នៅជិតកន្លែងដែលអាចសម្គាល់បាន បង្កការគំរាមកំហែងយ៉ាងខ្លាំង។ សូម្បីតែរូបភាពសាមញ្ញបំផុតក៏អាចក្លាយជាព័ត៌មានសម្រាប់រុស្ស៊ីដើម្បីកំណត់គោលដៅពួកគេ"។នៅចុងឆ្នាំ២០២៤យោធាអ៊ុយក្រែននឹងមានយន្តហោះចម្បាំង F-16 ចំនួន ២០គ្រឿងក្នុងសេវាកម្ម ខណៈដែលសម្ព័ន្ធមិត្តលោកខាងលិចបានសន្យាថានឹងបញ្ជូនយន្តហោះចម្បាំងចំនួន៩០គ្រឿងទៅកាន់ទីក្រុងគៀវ៕ពុតសាម៉ាត់

Powered by Blogger.