តើមានអ្វីកើ​តឡើងចំពោះ​អតីតប្រធានាធិប​តីហ្វីលីពីនDuterte​បន្ទាប់​ពីត្រូវបាន​ចាប់ខ្លួន​ដោយ​ICC?

 អតីតប្រធានាធិបតីហ្វីលីពីនលោកRodrigoDuterteត្រូវបាននាំខ្លួនទៅកាន់កន្លែងឃុំខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC)នៅប្រទេសហូឡង់ ហើយនឹងត្រូវបង្ហាញខ្លួននៅតុលាការជាលើកដំបូងនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។

អតីតប្រធានាធិបតីហ្វីលីពីន លោកRodrigo Duterte (ឆ្វេង) នៅលើជើងហោះហើរទៅកាន់ប្រទេសហូឡង់។ រូបថត៖ Philstar
យោងតាមPhilstar កាលពីថ្ងៃទី១២ ខែមីនា យន្តហោះដឹកអតីតប្រធានាធិបតីហ្វីលីពីនលោក Duterte បានចុះចតនៅអាកាសយានដ្ឋាន Rotterdam ប្រទេសហូឡង់។ បន្ទាប់មក លោក Duterte ត្រូវបានគេនាំទៅកាន់កន្លែងឃុំឃាំងរបស់ ICCដែលគេជឿថាជាពន្ធនាគារទីក្រុងឡាអេឬ Scheveningen ។សេចក្តីថ្លែងការណ៍របស់ ICC បាននិយាយថា លោក Duterte ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិជុំវិញយុទ្ធនាការប្រឆាំងគ្រឿងញៀនដ៏ចម្រូងចម្រាសរបស់លោក។ បើ​ត្រូវ​កាត់​ទោសលោក​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់៣០ឆ្នាំ។អតីត​ប្រធានាធិបតី​ហ្វីលីពីន​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បង្ហាញ​ខ្លួន​នៅ​តុលាការ​ជា​លើក​ដំបូង​ក្នុង​ទីក្រុង​ឡាអេ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។ក្រុមអ្នកសង្កេតការណ៍បាននិយាយថា លោក Duterte អាចនឹងជ្រើសរើសប្រជែងជាមួយអាជ្ញាធររបស់ICC ក្នុងការចាប់ខ្លួន ខណៈដែលហ្វីលីពីនបានចាកចេញពីលក្ខន្តិកៈរបស់ស្ថាប័ននេះ។ ដំណើរការកាត់ក្តីនិងផ្លូវច្បាប់អាចចំណាយពេលច្រើនឆ្នាំ ហើយអតីតប្រធានាធិបតីហ្វីលីពីនអាចដាក់ពាក្យសុំនៅក្រៅឃុំក្នុងអំឡុងពេលនេះ។យោងតាមប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីនក្រុមគ្រួសាររបស់លោក Duterteក៏កំពុងពិចារណាដាក់ញត្តិការពារផ្ទាល់ខ្លួនទៅកាន់តុលាការកំពូលហ្វីលីពីនដើម្បីបង្ខំទីក្រុងម៉ានីលឲ្យនាំអតីតប្រធានាធិបតីមកប្រទេសវិញ។លោក Salvador Panelo ទីប្រឹក្សាច្បាប់របស់លោក Duterte បាននិយាយថា"តុលាការកំពូលហ្វីលីពីនអាចបញ្ជាឱ្យរដ្ឋាភិបាលបញ្ជូនអ្នកជាប់ឃុំមកប្រទេសវិញបន្ទាប់មកបើកសវនាការដើម្បីពន្យល់ពីសកម្មភាពរបស់រដ្ឋាភិបាល" ។អនុប្រធានាធិបតីហ្វីលីពីន Sara Duterte កូនស្រីពៅរបស់លោកDuterteពេលនេះកំពុងស្ថិតនៅក្នុងប្រទេសហូឡង់ ហើយកំពុងពិភាក្សាជាមួយមេធាវីដើម្បីរកវិធីជួបឪពុករបស់លោកស្រីនៅទីក្រុងឡាអេ។មុន​ពេល​ចុះ​ចត​នៅ​ប្រទេស​ហូឡង់ លោក Duterte ក៏​បាន​បង្ហោះ​សារ​ធានា​ដល់​អ្នក​គាំទ្រ​លោក​តាម​បណ្តាញ​សង្គម។ អតីតប្រធានាធិបតីហ្វីលីពីនបានសរសេរថា"ខ្ញុំសុខសប្បាយទេ អ្នករាល់គ្នាមិនគួរបារម្ភទេ។នេះនឹងក្លាយជាសមរភូមិផ្លូវច្បាប់ដ៏យូរ ។ប៉ុន្តែខ្ញុំបញ្ជាក់ថាខ្ញុំនឹងបន្តបម្រើប្រទេស"៕ពុតសាម៉ាត់


Powered by Blogger.