អតីតប្រធានាធិបតីហ្វីលីពីនលោកDuterteត្រូវបានចាប់ខ្លួនតាមដីការបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ
ប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីនបានរាយការណ៍ថាអតីតប្រធានាធិបតីRodrigo Duterteត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino ក្នុងរដ្ឋធានីម៉ានីលភ្លាមៗបន្ទាប់ពីលោកបានត្រឡប់មកពីហុងកុង (ប្រទេសចិន)។
យោងតាមPhilstarប៉ូលីសហ្វីលីពីនបានបញ្ជូនទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino ក្នុងទីក្រុងម៉ានីលនៅថ្ងៃនេះ(១១ មីនា)ដើម្បីចាប់ខ្លួនអតីតប្រធានាធិបតី Rodrigo Duterte ក្រោមបញ្ជារបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC)។សមាជិកសភា Christopher Lawrence "Bong" Tesoro Go ដែលជាសម្ព័ន្ធមិត្តមួយរបស់លោកDuterteក៏បានបង្ហាញខ្លួននៅអាកាសយានដ្ឋាន Ninoy Aquino និងបញ្ជាក់ពីឧប្បត្តិហេតុនេះ។
អតីតប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ។ រូបថត៖Rodrigo Duterte/ Facebook |
សមាជិកសភា Bong Go បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា "ពួកគេបានចាប់ខ្លួនអតីតប្រធានាធិបតីDuterte... យើងមិនដឹងថានឹងមានអ្វីកើតឡើងចំពោះគាត់ទេ" ។Philstar បាននិយាយថាICCបានចោទប្រកាន់រដ្ឋាភិបាលហ្វីលីពីនជាយូរមកហើយក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីDuterteពីបទប្រព្រឹត្តអំពើហិង្សាជាច្រើនប្រឆាំងនឹងគ្រឿងញៀន។យោងតាមតួលេខរបស់រដ្ឋាភិបាលទីក្រុងម៉ានីលនៅពេលនោះសង្គ្រាមរបស់កងកម្លាំងសន្តិសុខរបស់ប្រទេសនេះ ប្រឆាំងនឹងគ្រឿងញៀនបានធ្វើឱ្យមនុស្ស៦,០០០នាក់បានស្លាប់។ ទោះជាយ៉ាងណាអង្គការសិទ្ធិមនុស្សអន្តរជាតិបានប៉ាន់ប្រមាណថាចំនួននេះមានជាង៣ម៉ឺននាក់៕ពុតសាម៉ាត់
Post a Comment