កូរ៉េខាងត្បូង៖​ទា​ហានកូរ៉េខាង​ជើង៣,៥​០០នាក់នៅរុស្ស៊ី​គ្រោងនឹ​​ងធ្វើសង្រ្គាម?

 សមាជិកសភាកូរ៉េខាងត្បូងYoo Yong Wonបាននិយាយថា ទាហានកូរ៉េខាងជើងប្រហែល៣,៥០០នាក់កំពុងត្រូវបានបណ្តុះបណ្តាលនៅតំបន់ចុងបូព៌ារបស់រុស្ស៊ីហើយអាចនឹងត្រូវបានដាក់ពង្រាយទៅកាន់សមរភូមិរុស្ស៊ី-អ៊ុយក្រែន។

ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មានYonhapនៅថ្ងៃទី៥ខែមីនាអំពីដំណើរបំពេញការងាររបស់លោកទៅកាន់ប្រទេសអ៊ុយក្រែន សមាជិកសភាគណបក្សអំណាចប្រជាជនកូរ៉េខាងត្បូង(PPP) បាននិយាយថាទាហានកូរ៉េខាងជើងប្រហែល ៣.៥០០នាក់ កំពុងចូលរួមក្នុងការហ្វឹកហ្វឺនពិសេសដើម្បីសម្របខ្លួនទៅនឹងលក្ខខណ្ឌក្នុងស្រុកនៅតំបន់ឆ្ងាយបូព៌ារបស់រុស្ស៊ី។លោក Yoo បានបន្ថែមថា នេះជាការលើកឡើងបន្ថែមទៀតនូវលទ្ធភាពដែលទីក្រុងព្យុងយ៉ាងគ្រោងនឹងដាក់ពង្រាយកងទ័ពរលកទី៣ដើម្បីគាំទ្រដល់កងទ័ពរុស្ស៊ីក្នុងសមរភូមិរុស្ស៊ី-អ៊ុយក្រែន។កន្លងមក គេបានរាយការណ៍ថា កូរ៉េខាងជើងបានបញ្ជូនទ័ពលើកដំបូងទៅកាន់ប្រទេសរុស្ស៊ីកាលពីខែតុលាឆ្នាំមុន ដែលមានទាហានប្រហែល ១១,០០០នាក់។ លើក​ទី​២ដែល​ក្រុង​ព្យុងយ៉ាង​បាន​បញ្ជូន​ទ័ព​ទៅ​រុស្ស៊ី​គឺ​ក្នុង​ខែ​មករា និង​ខែ​កុម្ភៈ​ដែល​មាន​ទាហាន​ប្រហែល១.៥០០​នាក់។នាយកដ្ឋានស៊ើបការណ៍សម្ងាត់ការពារជាតិអ៊ុយក្រែន(GUR)បាននិយាយថាទាហានកូរ៉េខាងជើងកងទីពីរដែលត្រូវបានបញ្ជូនទៅប្រទេសរុស្ស៊ីបានបញ្ចប់ការហ្វឹកហ្វឺនការសម្របខ្លួនក្នុងតំបន់ពិសេស ហើយត្រូវបានគេដាក់ពង្រាយទៅកាន់តំបន់ក្បែរតំបន់Kursk នៅតាមព្រំដែនភាគនិរតីនៃប្រទេសរុស្ស៊ី។យោងតាមការប៉ាន់ស្មានរបស់ GURគិតត្រឹមថ្ងៃទី២៦ខែកុម្ភៈទាហានកូរ៉េខាងជើងប្រហែល៤០០នាក់ត្រូវបានសម្លាប់និងប្រហែល៣,៦០០នាក់បានរងរបួស។ក្នុងចំណោមអ្នករងរបួសទាហានប្រហែល៣០០នាក់ត្រូវបានបញ្ជូនត្រឡប់ទៅសមរភូមិមុខវិញបន្ទាប់ពីការព្យាបាល” សមាជិកសភា Yoo បាននិយាយនៅថ្ងៃទី៥ខែមីនា។យោងតាម ​​GUR កងទ័ពរុស្ស៊ី និងកូរ៉េខាងជើងត្រូវបានរៀបចំជាកម្លាំងរួមមួយដែលមានទំហំអាចឡើងដល់៦៣,០០០នាក់។“នឹងមានអង្គភាពដែលនឹងមានទាហានកូរ៉េខាងជើងតែប៉ុណ្ណោះ។ក្នុងអំឡុងពេលសង្រ្គាមមន្ត្រីយោធារុស្ស៊ីនឹងស្ថិតក្រោមការបញ្ជា ហើយកងទ័ពនៃភាគីទាំងពីរ (រុស្ស៊ី និងកូរ៉េខាងជើង) នឹងមិនមានការផ្លាស់ប្តូរអ្វីឡើយក្នុងអំឡុងពេលមិនប្រយុទ្ធ។ យោធារុស្ស៊ីទទួលខុសត្រូវចំពោះការផ្គត់ផ្គង់យោធាទាំងអស់”លោក Yoo បានបន្ថែម។មន្ត្រីកូរ៉េខាងត្បូងក៏បានបង្ហើបថាលោកបានទទួលព័ត៌មានថា ទាហានកូរ៉េខាងជើងត្រូវបានគេប្រទះឃើញជាញឹកញាប់ព្យាយាមខ្ចីទូរស័ព្ទដៃពីទាហានរុស្ស៊ី។លោកក៏បាននិយាយផងដែរថា ការសួរចម្លើយរបស់ GURលើអ្នកទោសសង្គ្រាមកូរ៉េខាងជើងដោយអចេតនាបានបង្ហាញឱ្យឃើញពីបេសកកម្មរបស់ទាហានទីក្រុងព្យុងយ៉ាងគឺដើម្បីទទួលបានបទពិសោធន៍ក្នុងសង្គ្រាមសម័យទំនើបតាមរយៈការប្រយុទ្ធជាក់ស្តែង។

សមាជិកសភាគណបក្សអំណាចប្រជាជនកូរ៉េខាងត្បូង (PPP)លោក YooYongWonសម្ភាសទាហានកូរ៉េខាងជើងម្នាក់ដែលត្រូវបានឃុំខ្លួនក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី៤ខែមីនា។រូបថត៖ ការិយាល័យតំណាង YOO YONG WON
រហូតមកដល់ពេលនេះ ទាំងទីក្រុងព្យុងយ៉ាង និងទីក្រុងម៉ូស្គូ មិនបានបញ្ជាក់ពីការមកដល់របស់ទាហានកូរ៉េខាងជើងដើម្បីគាំទ្រយោធារុស្ស៊ីនោះទេ។អ៊ុយក្រែនភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះកម្លាំងប្រយុទ្ធរបស់កងទ័ពកូរ៉េខាងជើងគួរកត់សម្គាល់ថា ភាគីអ៊ុយក្រែនបានវាយតម្លៃថា ទាហានកូរ៉េខាងជើងមានសុខភាពរាងកាយល្អណាស់និងមានស្មារតីប្រយុទ្ធដ៏កាចសាហាវ គ្មានការភ័យខ្លាច។កងទ័ពគៀវបានវាយតម្លៃថា ទាហានកូរ៉េខាងជើង៥នាក់មានកម្លាំងប្រយុទ្ធស្មើនឹងទាហានរុស្ស៊ី១០នាក់ មានន័យថាកម្លាំងប្រយុទ្ធរបស់ទាហានក្រុងព្យុងយ៉ាងគឺ២ដងនៃទាហានរបស់ទីក្រុងម៉ូស្គូ។លេចឡើងនៅលើ CBS News នៅថ្ងៃទី៥ ខែមីនាសមាជិកសភាYooបានចេញផ្សាយការថតសំឡេងនៃការសន្ទនាជាមួយអ្នកទោសសង្គ្រាមកូរ៉េខាងជើងដែលលោកមានឱកាសជួបនៅពេលធ្វើការនៅអ៊ុយក្រែន។“យើងត្រូវរៀនអ្វីៗជាច្រើន។ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះគឺការហ្វឹកហាត់កាយសម្បទា។អាំងតង់ស៊ីតេនៃការហ្វឹកហ្វឺនគឺខ្ពស់ណាស់ធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែក។ យើង​ត្រូវ​រត់​ជិត៤០គីឡូម៉ែត្រ​ជា​រៀងរាល់​សប្ដាហ៍ ហើយ​ត្រូវ​រត់​ជាង៨០ គីឡូម៉ែត្រ​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ខែ។លោកBaekអតីតមន្ត្រីនៃការិយាល័យឈ្លបយកការណ៍ទូទៅរបស់កូរ៉េខាងជើងនិងបច្ចុប្បន្នជាអ្នកទោសនៅអ៊ុយក្រែនបាននិយាយថា "នៅពេលយើងរត់ យើងត្រូវយកកាបូបស្ពាយដែលមានទម្ងន់ប្រហែល ២០-២៥គីឡូក្រាមនៅលើខ្នងរបស់យើង"៕ផាត់យុទ្ធ


Powered by Blogger.