សម្តេចតេជោហ៊ុនសែនបដិសេធព័ត៌មានអំពីមរណភាពរបស់បងប្រុស
សម្តេចតេជោ ហ៊ុន សែននៅយប់ថ្ងៃទី ២៥ មីនានេះបានបញ្ជាក់ថា ព័ត៌មានអំពីការស្លាប់របស់បងប្រុសគឺ ឯកឧត្តម ហ៊ុន សាន មិនពិតទេ។ សម្តេចបានឲ្យដឹងថាឯកឧត្តម ហ៊ុន សាន នៅមានជីវិត ហើយកំពុងទទួលការព្យាបាលពីគ្រូពេទ្យនៅផ្ទះ។សម្តេចតេជោ ក៏បានអរគុណចំពោះការយកចិត្តទុកដាក់និងការរាប់អានពីសំណាក់ប្រជាពលរដ្ឋចំពោះសុខទុក្ខរបស់បងប្រុសនិងគ្រួសាររបស់សម្តេចផងដែរ។
![]() |
Post a Comment