អ៊ីស្រាអែ​ល​សម្លាប់​មេ​បញ្ជាការ​ហេ​សបូឡាអាមេរិក​បន្ត​ការ​វា​យ​ប្រហារ​តា​ម​អាកាស​លើ​ក្រុមហ៊ូទី

កងកម្លាំង​ការពារ​អ៊ីស្រាអែល(IDF)បាន​ធ្វើ​ការ​វាយ​ប្រហារ​តាម​អាកាស​លើ​ប្រទេស​លីបង់​ភាគ​ខាង​ត្បូង​កាល​ពី​យប់​ថ្ងៃ​ទី២៦ខែ​មីនាដោយ​បាន​សម្លាប់​មេបញ្ជាការ​កងវរសេនាតូច​នៃ​ក្រុម​ប្រដាប់​អាវុធហេសបូឡា។

IDFបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើបណ្តាញសង្គមX ថា"យន្តហោះចម្បាំងអ៊ីស្រាអែលក្រោមការដឹកនាំរបស់កងពលលេខ៩១បានធ្វើការវាយប្រហារតាមផ្លូវអាកាសនៅតំបន់Daradiya នៃភាគខាងត្បូងប្រទេសលីបង់ហើយបានសម្លាប់ Ahmed Adnan Bajija មេបញ្ជាការកងវរសេនាតូចBនៃកងកម្លាំង Radwan របស់ហេសបូឡា" ។"Ahmed Adnan Bajija បានស្នើ និងអនុវត្តផែនការជាច្រើនប្រឆាំងនឹងជនស៊ីវិលនិងទាហានអ៊ីស្រាអែល។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះAhmedបានបន្តអនុវត្តផែនការប្រឆាំងនឹងកងកម្លាំងអ៊ីស្រាអែលដោយបង្កការគំរាមកំហែងដល់ប្រជាជនស៊ីវិល។ IDF នឹងបន្តប្រយុទ្ធនិងលុបបំបាត់ការគំរាមកំហែងណាមួយចំពោះជនស៊ីវិល និងរដ្ឋអ៊ីស្រាអែល" ។ក្រោយ​មក កង​ទ័ព​អាកាស​អ៊ីស្រាអែល​បាន​បញ្ចេញ​វីដេអូ​ដែល​ថត​បាន​ការ​វាយ​ប្រហារ​តាម​អាកាស។សហរដ្ឋអាមេរិកបន្តការវាយប្រហារតាមអាកាសលើក្រុម ហ៊ូទីក្នុងប្រទេសយេម៉ែនក្រុមប្រដាប់អាវុធហ៊ូទីនៅក្នុងប្រទេសយេម៉ែនបាននិយាយថាកងកម្លាំងអាកាសអាមេរិកបានធ្វើការវាយប្រហារជិត២០លើកលើតំបន់ក្បែររដ្ឋធានី Sanaa កាលពីយប់ថ្ងៃទី២៦ខែមីនា។ "ការវាយប្រហាររបស់សហរដ្ឋអាមេរិកបានសម្លាប់មនុស្ស២នាក់ និង២នាក់ទៀតរងរបួស" អ្នកនាំពាក្យហ៊ូទីលោក Anis al-Asbahi បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Al Arabiya ។

អ្នកប្រយុទ្ធអ៊ីស្រាអែល។ រូបថត៖ IDF/ Social Network X
យោងតាមAlArabiyaរដ្ឋាភិបាលសហរដ្ឋអាមេរិកបានចាប់ផ្តើមយុទ្ធនាការវាយប្រហារតាមផ្លូវអាកាសចាប់តាំងពីពាក់កណ្តាលខែមីនាប្រឆាំងនឹងគោលដៅហ៊ូទីជាច្រើននៅក្នុងប្រទេសយេម៉ែនក្នុងគោលបំណងបង្ខំក្រុមប្រដាប់អាវុធនេះឱ្យ "បញ្ឈប់ការវាយប្រហារលើនាវាឈ្មួញឆ្លងកាត់ឈូងសមុទ្រ Adenនិងសមុទ្រក្រហម" ។ជាការឆ្លើយតប ក្រុមឧទ្ទាមហ៊ូទី បានធ្វើការវាយប្រហារជាច្រើនលើកទៅលើក្រុមនាវាផ្ទុកយន្តហោះអាមេរិកដែលដាក់ពង្រាយនៅក្នុងតំបន់ក៏ដូចជាបានបាញ់មីស៊ីលផ្លោងទៅកាន់ទឹកដីអ៊ីស្រាអែល៕ពុតសាម៉ាត់


Powered by Blogger.