ក្រសួងព័ត៌មាននឹងបើកឱ្យអ្នកសារព័ត៌មានដែលកំពុងបំពេញតួនាទីនៅក្នុងប្រទេសកម្ពុជាចុះឈ្មោះស្នើសុំអាវកាក់សម្រាប់អ្នកសារព័ត៌មាន ដើម្បីយកទៅប្រើប្រាស់ក្នុងពេលចុះបំពេញការងារ។នេះបើតាមការចុះផ្សាយAKP។ការផ្តល់ជូននេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់តម្លៃវិជ្ជាជីវៈសារព័ត៌មាននិងពង្រឹងសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍។ចំពោះអ្នកសារព័ត៌មានដែលមានបំណងស្នើសុំអាវកាក់នេះ អាចស្កេន QR Code ដូចមានជូនភ្ជាប់ក្នុងសេចក្តីជូនដំណឹង ដើម្បីបំពេញបែបបទ។ក្រុមការងារក្រសួងនឹងជូនដំណឹងពីកាលបរិច្ឆេទមកទទួលយកអាវតាមលេខទូរស័ព្ទដែលបានផ្តល់ជូនក្នុងប្រព័ន្ធ៕
 |
សហការី |
Post a Comment