រុស្ស៊ី​ធ្វើ​ស​កម្មភា​ព​បន្ថែម​ទៀត​ដើម្បី​រក្សា​កា​រ​គ្រប់​គ្រង​​មូលដ្ឋាន​​យោធា​នៅ​ស៊ីរី

 ប្រទេសរុស្ស៊ីបានចាប់ផ្តើមពង្រឹងទំនាក់ទំនងជាមួយរដ្ឋាភិបាលថ្មីនៅក្នុងប្រទេសស៊ីរីដោយផ្តល់ការគាំទ្រខណៈដែលប្រទេសជាច្រើនបានផ្អាកជំនួយហិរញ្ញវត្ថុដល់ប្រទេសស៊ីរី។

យោងតាមកាសែត Wall Street Journal (WSJ)សញ្ញាមួយក្នុងចំណោមសញ្ញាដំបូងដែលបង្ហាញថាទំនាក់ទំនងរវាងរុស្ស៊ីនិងរដ្ឋាភិបាលបណ្តោះអាសន្នស៊ីរីកំពុងប្រសើរឡើងនោះគឺថា ទីក្រុងម៉ូស្គូបានផ្ទេរក្រដាសប្រាក់ស៊ីរីដែលបានបោះពុម្ពថ្មីមានតម្លៃសរុបប្រហែល២៣លានដុល្លារទៅឱ្យធនាគារកណ្តាលស៊ីរី។

មូលដ្ឋានទ័ពអាកាសHmeimim របស់រុស្ស៊ីនៅស៊ីរីក្នុងឆ្នាំ ២០១៦។ រូបថត៖ Militarnyi
មន្ត្រីស៊ីរី និងអឺរ៉ុប និយាយថា រុស្ស៊ីកំពុងបោះពុម្ពក្រដាសប្រាក់ ដើម្បីគាំទ្រដល់សេដ្ឋកិច្ចដែលកំពុងជួបការលំបាករបស់ស៊ីរីខណៈដែលប្រទេសផ្សេងទៀតភាគច្រើនមិនធ្វើដូច្នេះទេព្រោះខ្លាចប្រឈមមុខនឹងទណ្ឌកម្មដែលអាចកើតមាន។ជំនួយផ្នែកហិរញ្ញវត្ថុរបស់រុស្ស៊ីកើតឡើងនៅពេលដែលប្រទេសកាតានិងអារ៉ាប៊ីសាអូឌីតបានផ្អាកជំនួយថវិការាប់លានដុល្លារដល់ស៊ីរីដោយលើកឡើងពីភាពមិនច្បាស់លាស់លើគោលនយោបាយដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងកងកម្លាំងប្រឆាំង Hay'at Tahrir al-Sham (HTS) ដែលគ្រប់គ្រងនៅក្នុងប្រទេសស៊ីរី។យោងតាមWSJការគាំទ្ររបស់រុស្ស៊ីគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយរបស់ទីក្រុងម៉ូស្គូក្នុងការពង្រឹងទំនាក់ទំនងជាមួយរដ្ឋាភិបាលបណ្តោះអាសន្នស៊ីរីក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាការគ្រប់គ្រងលើមូលដ្ឋានយោធារុស្ស៊ីនៅក្នុងប្រទេសស៊ីរី។មូលដ្ឋានទាំងនេះដើរតួយ៉ាងសំខាន់ក្នុងការជួយកងកម្លាំងរុស្ស៊ីពង្រីកឥទ្ធិពលរបស់ពួកគេនៅអាហ្វ្រិក។រុស្ស៊ី និងរដ្ឋាភិបាលស៊ីរីថ្មីក៏ត្រូវបានគេនិយាយថាបានធ្វើការពិភាក្សាជាលក្ខណៈឯកជនលើបញ្ហាជាច្រើន រួមទាំងសាច់ប្រាក់រាប់ពាន់លានដុល្លារ និងការវិនិយោគលើវិស័យឧស្ម័ននិងកំពង់ផែនិងសូម្បីតែសំណើសុំធ្វើបត្យាប័នអតីតប្រធានាធិបតី Bashar al-Assad ផងដែរ។ គណៈប្រតិភូរុស្ស៊ីបានច្រានចោលសំណើធ្វើបត្យាប័នលោក Assad ដែលបានភៀសខ្លួននៅក្នុងប្រទេសរុស្ស៊ីចាប់តាំងពីត្រូវបានបណ្តេញចេញដោយកងកម្លាំងប្រឆាំងនៅក្នុងខែធ្នូឆ្នាំ២០២៤។ នេះបើយោងតាមមន្ត្រីអឺរ៉ុបនិងស៊ីរីដែលដឹងពីកិច្ចពិភាក្សានេះ។សម្រាប់​រដ្ឋាភិបាល​ថ្មី​នៅ​ស៊ីរី ទំនាក់​ទំនង​ជាមួយ​រុស្ស៊ី​ក៏​សំខាន់​ដែរ​ក្នុង​ការ​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​តួកគី​ដែល​ជា​អ្នកជិតខាង។ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី Assad រុស្ស៊ីគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់ស៊ីរី។នៅពេលនោះ ក្រុមហ៊ុនរុស្ស៊ីបានបណ្តាក់ទុនរាប់ពាន់លានដុល្លារក្នុងការផលិតប្រេងនៅប្រទេសស៊ីរី និងកែច្នៃឧស្ម័នធម្មជាតិសម្រាប់នាំចេញ។រដ្ឋមន្ត្រីក្រសួងការពារជាតិបណ្តោះអាសន្នរបស់ស៊ីរី លោក Murhaf Abu Qasraបាននិយាយថាការរក្សាមូលដ្ឋានយោធារុស្ស៊ីក្នុងប្រទេសស៊ីរីនឹងពឹងផ្អែកលើអត្ថប្រយោជន៍ដែលសម្ភារៈទាំងនេះនាំមកជូនដល់ទីក្រុង Damascus ។តាមពិតទៅ រុស្ស៊ី​កំពុង​ត្រូវ​បាន​ដាក់​កម្រិត​ពី​ប្រតិបត្តិការ​យោធា​ក្នុង​ប្រទេស​ស៊ីរី ខណៈ​រដ្ឋាភិបាល​ថ្មី​នៅ​ស៊ីរី​ក៏​បាន​ស្នើ​ឲ្យ​តួកគី​ដាក់​មូលដ្ឋាន​ទ័ព​អាកាស​ក្នុង​ប្រទេស។ជាក់ស្តែងក្នុងខែកុម្ភៈក្បួនរថយន្តកាំជ្រួចរបស់រុស្ស៊ីចំនួន៣០គ្រឿងដែលចាកចេញពីមូលដ្ឋានអាកាសHmeimim ត្រូវបានបញ្ឈប់នៅពេលវាឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យមួយនៅលើផ្លូវទៅកាន់មូលដ្ឋានTartus។បន្ទាប់ពីរង់ចាំអស់រយៈពេល៨ម៉ោងនៅប៉ុស្តិ៍ត្រួតពិនិត្យ យោធារុស្ស៊ីត្រូវបានបង្ខំឱ្យត្រឡប់ទៅមូលដ្ឋាន Hmeimim វិញ។បច្ចុប្បន្ន យន្តហោះ​យុទ្ធសាស្ត្រ​រុស្ស៊ី​បន្ត​ប្រតិបត្តិការ​នៅ​មូលដ្ឋាន Hmeimim។ ថ្មីៗនេះ បារាំងបានចោទប្រកាន់យន្តហោះចម្បាំងរុស្ស៊ី Su-35 ពីសកម្មភាពគ្រោះថ្នាក់នៅជិតយន្តហោះគ្មានមនុស្សបើករបស់បារាំង Reaper (UAV) ដែលប្រតិបត្តិការនៅសមុទ្រមេឌីទែរ៉ាណេ៕ពុតសាម៉ាត់


Powered by Blogger.