សម្តេចតេជោ៖សះ​ស្បើយពីជំងឺកូវីដ១៩​និងចាប់ផ្តើមកា​រងារធម្មតា

 នៅលើទំព័រហ្វេសប៊ុកផ្លូវការសម្តេចតេជោហ៊ុនសែនបានថ្លែងថាសម្តេចពុំមានជំងឺកូវីដ១៩ទៀតទេក្រោយពីការធ្វើតេស្តអវិជ្ជមាន២ដងកាលពីថ្ងៃម្សិលមិញនិងនៅរសៀលថ្ងៃនេះ។សម្តេចបានថ្លែងថាលាហើយកូវីដ១៩ជាលើកទី២និងខិតខំមិនឱ្យមានការលាជាលើកទី៣។សម្តេចបានសរសេរថា៖«ម្សិលម៉ិញធ្វើតេស្តរហ័សពិនិត្យឃើញអវិជ្ជមានកូវីដ.១៩ហើយតែខ្ញុំនៅតែមិនទាន់ហ៊ានប្រថុយដើម្បីចូលរួមដង្ហែព្រះមហាក្សត្រនិងហ្លួងម៉ែជាទីគោរពសក្ការៈយាងទៅប៉េកាំងព្រឹកម៉ិ​ញនេះព្រោះខ្ញុំនៅហៀរសំបោរនៅឡើយ។ ការបារម្ភខ្លាចឆ្លងទៅព្រះអង្គនិងថ្នាក់ដឹកនាំផ្សេងទៀត។ មុននេះ២ម៉ោងបានធ្វើតេស្តម្តងទៀតលទ្ធផលអវិជ្ជមានដដែល។ ដូចនេះទាំងគ្រូពេទ្យទាំងខ្ញុំកំណត់ថាខ្ញុំពុំមានជម្ងឺកូវីដ១៩ទៀតទេ។ ខ្ញុំចាប់ផ្តើមការងារធម្មតាដោយរាប់ទាំងទទួលភ្ញៀវជាតិនិងអន្តរជាតិផងដែរ។លាហើយកូវីដ១៩ជាលើកទី២និងខិតខំមិនឲ្យមានការលាជាលើកទី៣»៕ប្រភពSHS



Powered by Blogger.