រដ្ឋមន្រ្តីព័ត៌មានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីជួបជុំរវាងសម្តេចធិបតីហ៊ុន ម៉ាណែតជាមួយអ្នកសារព័ត៌មានលើកទី៧
ដើម្បីពន្លឿនកិច្ចការងារអោយបានឆាប់រហ័សនិងបង្កភាពងាយស្រួលដល់អ្នកសារព័ត៌មានចុះឈ្មោះចូលរួមកម្មវិធីជួបជុំរវាងសម្តេចមហាបវរធិបតី ហ៊ុនម៉ាណែតនាយកមន្រ្តីនៃកម្ពុជាជាមួយអ្នកសារព័ត៌មានលើកទី៧នាថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ២០២៥ ខាងមុខនេះលោកនេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈរៀបចំពិធីជួបជុំឲ្យបានល្អ និងប្រកបដោយសាមគ្គីភាព និងភាពសប្បាយរីករាយ ពិសេសក៏ជាឱកាសរបស់អ្នកសារព័ត៌មានទទួលបានអនុសាសន៍ល្អៗពីប្រមុខរាជរដ្ឋាភិបាល។នេះបើតាមការចុះផ្សាយAKP។
កិច្ចប្រជុំត្រៀមរៀបចំនេះបានធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នាសាលប្រជុំព្រះវិហារ ទីស្តីការក្រសួងព័ត៌មាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីជំនាញ មានបទពិសោធន៍ពាក់ពន្ធ័ ដើម្បីពិភាក្សាលើគម្រោងត្រៀមចំពិធីជួបជុំរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយអ្នកសារព័ត៌មានលើកទី៧ ឆ្នាំ២០២៥។តាមរយៈការត្រៀមលក្ខណៈជាមុននេះក្រសួងព័ត៌មាន បានចេញសេចក្តីជូនដំណឹងស្តីពីការចុះឈ្មោះអ្នកសារព័ត៌មានចូលរួម ពិធីជួបជុំរវាង សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មានលើកទី៧ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៌អន្តរជាតិជ្រោយចង្វារ (OCIC)។ តាមរយៈដែរក្រសួងព័ត៌មានបានជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ ដែលមានបំណងចូលរួមពិធីខាងលើ សូមចាត់តំណាង ១រូប ដើម្បីទំនាក់ទំនងជាមួយមន្ត្រីទទួលបន្ទុកតាមផ្នែក របស់ក្រសួងព័ត៌មាន ។លោក រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានបញ្ជាក់ជូនថា ការជួបជុំរវាងអ្នកសារព័ត៌មាន ជាមួយប្រមុខរាជរដ្ឋាភិបាល គ្រោងនឹងធ្វើឡើងនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ គឺស្របគ្នានៃការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក។
AKP |
Post a Comment