សម្ដេចតេជោ​៖ខ្ញុំបានទទួលព័ត៌មាន​ថាភរិយាខ្ញុំបាន​ធូរស្រាល

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែននៅថ្ងៃទី២៥ ខែមីនាឆ្នាំ២០២៥នេះ«បើទោះជាខ្ញុំកំពុងប្រឈមជាមួយនឹងការបាត់បង់បងប្រុសជាទីគោរពស្រឡាញ់នាពេលដ៏ខ្លីខាងមុខនេះក្តីតែខ្ញុំបានទទួលព័ត៌មានថាភរិយាខ្ញុំបានធូរស្រាល។ព្រឹកម៉ិញគ្រូពេទ្យបានឲ្យភរិយាខ្ញុំចេញ ពីមន្ទីរពេទ្យទៅសម្រាកនៅសណ្ឋាគារនិងត្រឡប់ទៅកាន់មន្ទីរពេទ្យវិញនៅថ្ងៃទី២៩ ខែមីនាដើម្បីពិនិត្យសាជាថ្មី។យោងលើពេលវេលានេះ ខ្ញុំគិតថាបើទោះភរិយាខ្ញុំត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យត្រឡប់មកប្រទេសវិញថ្ងៃ២៩ឬ៣០មីនាក៏គាត់មិនអាចមកទាន់ដង្ហើមចុងក្រោយរបស់បងប្រុសខ្ញុំដែលអាចនឹងលាចាកលោកនៅយប់ថ្ងៃទី២៧ឈានចូលថ្ងៃ២៨ស្អែកនេះបានដែរ។(ព័ត៌មានប៉ាន់ស្មានរបស់គ្រូពេទ្យដែលព្យាបាលបងប្រុសខ្ញុំ)។តែទោះយ៉ាងណាក៏ខ្ញុំបានបន្ថយការលំបាកលើរឿងពីរក្នុងពេលតែមួយដូច ពីម្ស៉ិលម៉ិញ៕ផឹងសោភណ្ឌប្រភពSHS






Powered by Blogger.