ប្រធានា​​ធិបតី​អ៊ុយក្រែន​ចោ​ទ​រុស្ស៊ី​ថា​មា​ន​ឥទ្ធិពល​​លើ​មន្ត្រី​អាមេ​រិក

នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តីTimeប្រធានាធិបតីអ៊ុយក្រែនលោកVolodymyrZelenskyបានចោទប្រកាន់រុស្ស៊ីថាបានផ្សព្វផ្សាយព័ត៌មានដោយជោគជ័យដើម្បីជះឥទ្ធិពលដល់មន្ត្រីអាមេរិក។ក្នុង​បទ​សម្ភាស​មួយ​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី២៤មីនាប្រមុខ​អ៊ុយក្រែន​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​ជឿ​ថារុស្ស៊ី​បាន​ជះឥទ្ធិពល​ដល់​មន្ត្រី​ខ្លះ​ក្នុង​សេតវិមាន​ជាមួយ​នឹង​ព័ត៌មាន​របស់​ក្រុង​ម៉ូស្គូ​ចំពោះ​ជនជាតិ​អាមេរិក​គឺ​អ៊ុយក្រែន​មិន​ចង់​បញ្ចប់​ជម្លោះ ហើយ​ត្រូវ​ធ្វើ​អ្វី​មួយ​ដើម្បី​បង្ខំ​ក្រុង​កៀវ​ឲ្យ​ធ្វើ​ដូច្នេះ»។

លោក Zelensky បាននិយាយថា មន្ត្រីសេតវិមានមួយចំនួន បានចាប់ផ្តើមជឿជាក់លើពាក្យសម្តីរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putinច្រើនជាងការស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក។ការអត្ថាធិប្បាយលើទំនាក់ទំនងនាពេលថ្មីៗនេះរវាងរុស្ស៊ី និងអាមេរិក ជាពិសេសការហៅទូរស័ព្ទរវាងលោកPutinនិងប្រធានាធិបតីអាមេរិក លោកDonaldTrumpលោកZelenskyជឿជាក់ថាសេតវិមានកំពុងទទួលបានព័ត៌មានពីទីក្រុងម៉ូស្គូ។ នៅក្នុងការហៅទូរស័ព្ទចុងក្រោយនេះលោក Putinបានប្រាប់មេដឹកនាំសេតវិមានថាកងកម្លាំងក្រុងគៀវ នៅក្នុងតំបន់ព្រំដែន Kursk របស់រុស្ស៊ីត្រូវបានឡោមព័ទ្ធ។ទោះ​ជា​យ៉ាង​ណា លោក Zelensky បាន​បដិសេធ​ព័ត៌មាន​នេះដោយ​អះអាង​ថា វា​ជា​ការ​កុហក់។យោងតាមអ្នកយកព័ត៌មានរបស់ Times លោក Simon Shusterក្នុងអំឡុងពេលសម្ភាសន៍ប្រធានាធិបតីអ៊ុយក្រែនបានបង្ហាញរូបគាត់ចំនួន៣ផ្ទាំងដែលព្យួរនៅក្នុងបន្ទប់តូចមួយនៅខាងក្រោយការិយាល័យមេដឹកនាំនៅទីក្រុងគៀវ។ លោក Zelensky បាននិយាយថា ផ្ទាំងគំនូរដែលគាត់ចូលចិត្តពណ៌នាអំពីវិមានក្រឹមឡាំងដែលឆេះនៅក្នុងអណ្តាតភ្លើង ហើយថាគំនូរនីមួយៗនិយាយអំពីជ័យជំនះ។លោក Zelensky ក៏​បាន​សំដៅ​ទៅ​លើ​សង្គ្រាម​ពាក្យសម្តី​នៅ​សេតវិមាន​ជាមួយ​ប្រធានាធិបតី​អាមេរិកនិង​អនុប្រធានាធិបតី​កាលពី​ខែ​មុន។ មេដឹកនាំក្រុងគៀវបានពន្យល់ថា"នៅពេលនោះ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមិនមែនជាសម្ព័ន្ធមិត្តឬមិនបានកាន់តំណែងជាសម្ព័ន្ធមិត្ត... នៅក្នុងការសន្ទនានោះខ្ញុំត្រូវតែការពារសេចក្តីថ្លៃថ្នូររបស់អ៊ុយក្រែន"៕ពុតសាម៉ាត់


Powered by Blogger.