តើកាណាដាចិននិងម៉ិកស៊ិកឆ្លើយតបយ៉ាងណាចំពោះសង្រ្គាមពាណិជ្ជកម្ម?
ប្រឈមមុខនឹងពន្ធដែលអាចបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្មថ្មីនៅក្នុងអាណត្តិទី២របស់Trumpប្រទេសដូចជាកាណាដានិងចិនអាចទទួលបានអត្ថប្រយោជន៍ពីមេរៀនពីសង្គ្រាមពាណិជ្ជកម្មចុងក្រោយ។
ស្ថានទូតចិនប្រចាំនៅអាមេរិកបានបង្ហោះនៅលើXនៅល្ងាចថ្ងៃទី៤ខែមីនា (ម៉ោងនៅអាមេរិក)ដោយសង្កត់ធ្ងន់លើការត្រៀមខ្លួនរបស់ទីក្រុងប៉េកាំងថា"ប្រសិនបើសង្គ្រាមគឺជាអ្វីដែលអាមេរិកចង់បានមិនថាជាសង្គ្រាមពន្ធដារឬសង្គ្រាមប្រភេទផ្សេងទៀតទេពួកយើងបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រយុទ្ធដល់ទីបញ្ចប់" ។នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau បានសារភាពនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៤ខែមីនាថាពន្ធ ២៥% របស់សហរដ្ឋអាមេរិកនឹងធ្វើឱ្យខូចសេដ្ឋកិច្ចកាណាដា។ប៉ុន្តែលោក Trumpក៏នឹងត្រូវដឹងថាការបង្កើនពន្ធនឹងមានផលប៉ះពាល់អវិជ្ជមានលើភាគីទាំងពីរ។យោងតាមតួលេខរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក១៧% នៃការនាំចេញរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសកាណាដាខណៈដែលច្រើនជាង៧៥%នៃការនាំចេញរបស់កាណាដាទៅកាន់សហរដ្ឋអាមេរិក។កាលពីមុនប្រទេសកាណាដាបានចូលរួមនៅក្នុង"សង្រ្គាមពន្ធ"ជាមួយសហរដ្ឋអាមេរិកក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោកTrump ។ នៅពេលនោះលោកTrumpបានដាក់ពន្ធ១០%លើអាលុយមីញ៉ូមរបស់កាណាដានិង២៥% លើដែក។ទីក្រុងOttawaបានសងសឹកដោយការដាក់ពន្ធលើការនាំចូលរបស់សហរដ្ឋអាមេរិកមួយចំនួនរួមមានទឹកក្រូច ស្រាវីស្គី និងប័របោន។ ទីបំផុត អ្នកទាំងពីរបានយល់ព្រមដកពន្ធគយត្រឹមតែមួយឆ្នាំក្រោយមក។លោកPeterClarkមេធាវីដែលធ្វើការលើគោលនយោបាយពាណិជ្ជកម្មនៅក្រសួងហិរញ្ញវត្ថុកាណាដាបាននិយាយថាពន្ធតាមគោលដៅជារឿយៗជាវិធីសាស្រ្តដំបូងនិងសុវត្ថិភាពបំផុត។តាមរយៈការកំណត់គោលដៅផលិតផលមួយចំនួនកាណាដាអាចសងសឹកសហរដ្ឋអាមេរិកដោយមិនបង្កផលប៉ះពាល់ខ្លាំងពេកដល់ពលរដ្ឋរបស់ខ្លួន។កាលពីថ្ងៃទី៤ខែមីនា ប្រទេសចិនបានប្រកាសពន្ធនាំចូលពី១០ទៅ១៥%លើផលិតផលកសិកម្ម និងអាហារមួយចំនួនពីសហរដ្ឋអាមេរិក រួមមានសាច់មាន់ ស្រូវសាលី ពោតនិងសណ្តែក។លោក Alfredo Montufar-Helu អ្នកជំនាញចិននៅក្រុមប្រឹក្សាសន្និសីទ បាននិយាយថា ពន្ធសងសឹករបស់ទីក្រុងប៉េកាំងគឺជា"វិធីសាស្រ្តទប់ស្កាត់ និងតម្រង់គោលដៅដែលប៉ះពាល់ដល់ឧស្សាហកម្មដែលមានសារៈសំខាន់ចំពោះអ្នកគាំទ្រTrump" ។ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក Trumpទីក្រុងប៉េកាំងបានកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើទំនិញកសិកម្មរបស់សហរដ្ឋអាមេរិកដោយការជំរុញផលិតកម្មក្នុងស្រុកនិងការទិញកាន់តែច្រើនពីប្រទេសដូចជាប្រេស៊ីល។សង្រ្គាមពាណិជ្ជកម្មរវាងអាមេរិកនិងចិនពីមុនបានបើកយុទ្ធសាស្ត្រ"China +1"នៅពេលដែលអាជីវកម្មជ្រើសរើសប្រទេសមួយផ្សេងទៀតដើម្បីពង្រីកផលិតកម្មដើម្បីជៀសវាងការយកពន្ធលើទំនិញរបស់ពួកគេនៅពេលចូលសហរដ្ឋអាមេរិក។ហើយសំខាន់ប្រទេសមួយផេងទៀតដែលសង្គ្រាមពាណិជ្ជកម្មនាំឱ្យមានការរីកចម្រើននៃការវិនិយោគរបស់ចិនក្នុងប្រទេស។
សង្គ្រាមពាណិជ្ជកម្មមានរយៈពេលយូរ
នាយករដ្ឋមន្ត្រីTrudeauបាននិយាយថារដ្ឋាភិបាលកាណាដាកំពុងពិភាក្សាជាមួយខេត្តនានាដើម្បីបន្តវិធានការពន្ធមួយចំនួន។ប្រសិនបើពន្ធលើទំនិញកាណាដាមិនបានបញ្ចប់។នាយករដ្ឋមន្ត្រី Ontario លោកDougFordក៏បានគំរាមកាត់ផ្តាច់ការផ្គត់ផ្គង់ថាមពលដល់សហរដ្ឋអាមេរិកដើម្បីឆ្លើយតបទៅនឹងពន្ធគយ។Fordបានប្រាប់អ្នកយកព័ត៌មានថា "ប្រសិនបើពួកគេចង់ព្យាយាមបំផ្លាញOntario ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាង រួមទាំងការកាត់ផ្តាច់ថាមពលរបស់ពួកគេជាមួយនឹងស្នាមញញឹមនៅលើមុខរបស់ខ្ញុំ" ។សម្រាប់ប្រទេសម៉ិកស៊ិក ប្រធានាធិបតី Claudia Sheinbaumបាននិយាយថាប្រទេសនេះនឹងប្រកាសបញ្ជីមុខទំនិញរបស់សហរដ្ឋអាមេរិកដែលទទួលរងពន្ធសងសឹកនៅថ្ងៃទី៩ខែមីនា។ ការពន្យារពេលរបស់លោកស្រី Sheinbaum បង្ហាញថា ម៉ិកស៊ិក សង្ឃឹមថានឹងកាត់បន្ថយសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ លោកស្រី Sheinbaum ក៏បាននិយាយដែរថា លោកស្រីមានគម្រោងនិយាយជាមួយលោក Trump ក្នុងសប្តាហ៍នេះ។
ចិនរក្សាគោលដៅកំណើន៥%
សម័យប្រជុំលើកទី៣នៃសមាជប្រជាជនជាតិចិនលើកទី១៤បានបើកធ្វើនៅថ្ងៃទី៥មីនានៅក្រុងប៉េកាំង។នៅក្នុងសម័យបើកលោកនាយករដ្ឋមន្ត្រី Li Qiang បានបង្ហាញរបាយការណ៍មួយដែលប្រទេសចិនបានកំណត់ទិសដៅកំណើនសេដ្ឋកិច្ចប្រហែល៥% ក្នុងឆ្នាំ២០២៥ ដូចគ្នាទៅនឹងឆ្នាំ២០២៤។ អ្នកជំនាញចាត់ទុកថានេះជាគោលដៅមានមហិច្ឆតា។លោក Li បានព្រមានថា "បរិយាកាសខាងក្រៅកាន់តែស្មុគស្មាញ" អាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ប្រទេសចិនក្នុងវិស័យពាណិជ្ជកម្ម វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាហើយថា"ការផ្លាស់ប្តូរដែលមើលមិនឃើញក្នុងមួយសតវត្សកំពុងកើតឡើងក្នុងល្បឿនលឿន។នៅឆ្នាំ២០២៥ប្រទេសចិនមានបំណងនាំយកអតិផរណាដល់២% បង្កើតការងារនៅទីក្រុងថ្មីជាង ១២លានកន្លែង និងមានសមាមាត្រឱនភាពធៀបនឹង GDP ប្រហែល ៤%។ទីក្រុងប៉េកាំងបានសន្យាថានឹងប្រែក្លាយតម្រូវការក្នុងស្រុកទៅជាកត្តាជំរុញសេដ្ឋកិច្ចដ៏សំខាន់ខណៈដែលសង្រ្គាមពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកធ្វើឱ្យមានទម្ងន់លើការនាំចេញ។នាយករដ្ឋមន្ត្រី Li Qiang ក៏បាននិយាយផងដែរថាប្រទេសចិននឹងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពបំបែកខ្លួនដែលមានគោលបំណងឯករាជ្យភាពរបស់តៃវ៉ាន់ ដើម្បីលើកកម្ពស់ទំនាក់ទំនងឆ្លងច្រកសមុទ្រដោយសន្តិវិធី។ ទីក្រុងប៉េកាំងបានប្រកាសថានឹងរក្សាការចំណាយលើវិស័យការពារជាតិក្នុងកម្រិត៧.២% នៅឆ្នាំ២០២៥៕ពុតសាម៉ាត់
Post a Comment