ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សានៅវិទ្យាស្ថានវ៉ាន់ដា នាព្រឹកថ្ងៃទី១១ខែមីនាឆ្នាំ២០២៥នៅសាលមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ រាជធានីភ្នំពេញសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យក្រសួងអប់រំ យុវជននិងកីឡាវាយតម្លៃឱ្យបានត្រឹមត្រូវ ច្បាស់លាល់និងត្រូវជំនាញចំពោះការជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សានៅតំបន់ខ្វះខាត។សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា នៅពេលមានការខ្វះខាតគ្រូបង្រៀននិងបញ្ហាចំពោះមុខនោះត្រូវជ្រើសរើសគ្រូបង្រៀនមកបង្រៀន រួមទាំងគ្រូ ដែលចូលនិវត្តន៍ផងដោយមានកុងត្រា។
 |
|
សម្តេចបវរធិបតីបានបញ្ជាក់ថា៖«នៅពេលមានបញ្ជាហើយ ត្រូវដោះស្រាយក្នុងរយៈពេលខ្លី គឺត្រូវបើកច្រកក្នុងការរើសគ្រូ កុងត្រានៅនឹងកន្លែងរួមទាំងគ្រូដែលចូលនិវត្តន៍ដើម្បីគាត់បានបន្តបង្រៀន។ រឿងនេះមិនមែនតែរឿងថ្មីទេកន្លងមកក៏មានអាណាព្យាបាល ម្តាយឪពុក បានអញ្ជើញអ្នកគ្រូលោកគ្រូមកបង្រៀនវិញ»។សម្តេចធិបតីក៏បានលើកឡើងទៀតថាសម្តេចបានប្រកាសទទួលយកការព្រួយបារម្ភចំពោះការជ្រើសរើសគ្រូបង្រៀនតាមរយៈកុងត្រា។ ប៉ុន្តែផ្អែកលើតថភាពជាក់ស្តែង ត្រូវធ្វើការច្នៃប្រឌិតក្នុងការបើកច្រកដោយមានភាពបត់បែន។ជាមួយគ្នានេះ តាមអនុក្រឹត្យឆ្នាំ២០១៤មានការនិយាយពីការបំពេញបន្ថែមចំពោះគ្រួបង្រៀនថ្នាក់មតេ្ដយ្យនិងបឋមសិក្សា។ប៉ុន្តែចំពោះថ្នាក់គ្រូមធ្យមសិក្សាត្រូវគិតគូរឱ្យបានហ្មត់ចត់បើមិនដូច្នេះទេនឹងត្រូវប្រឈម។សម្តេចនាយករដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា៖«ខ្ញុំសូមគោលការណ៍ឱ្យច្បាស់ហើយដាក់គោលការណ៍ជាថ្មីគឺត្រូវបំពេញគ្រូបង្រៀននៅកន្លែងខ្វះពិតប្រាកដហើយមានការវាយតម្លៃពិតប្រាកដលើជំនាញពិតប្រាកដ ។ បើខ្វះគ្រូជីវៈ ហើយលើសគ្រូគណិត មិនត្រូវទុកគ្រូគណិតទេ គឺត្រូវទុកគ្រូជីវៈបង្រៀន»។ជាមួយគ្នានោះដែរ សម្តេចធិបតីហ៊ុនម៉ាណែតបានសង្កត់ធ្ងន់ថាការជ្រើសរើសគ្រូបង្រៀនត្រូវគិតពីសុខភាពនិងសកម្មនឹងការងារដោយមិនត្រូវគិតពីមនោសញ្ចេតនានោះទេ ក្នុងនោះដែរគ្រូកុងត្រាគឺ សិទ្ធិ និងការទទួលខុសត្រូវមិនដូចគ្រូក្របខ័ណ្ឌ ឬក្នុងប្រអប់នោះទេ។សម្តេចធិបតីបានឱ្យដឹងទៀតថានៅពេលសម្តេចចុះទៅតាមតំបន់ជនបទមានការលំបាកបំផុតគឺការខ្វះគ្រូបង្រៀននៅថ្នាក់វិទ្យាល័យនៅតាមមូលដ្ឋាន ដែលមានការពិបាកក្នុងការបំពេញបន្ថែម ដែលចំណុចគឺជាការពិបាកក្នុងការទទួលខុសត្រូវ ចំពោះសិស្សក្មេងៗ។សម្តេចបវរធិបតីបានស្នើក្រសួងអប់រំត្រូវតែខិតខំគិតគូរក្នុងការទទួលខុសត្រូវចំពោះសិស្សានុសិស្សចំពោះការខ្វះគ្រូបង្រៀនព្រោះពួកគេជាធនធានសំខាន់។ក្នុងឱកាសនោះសម្តេចបវរធិបតីក៏សូមឱ្យមានការយោគយល់ចំពោះការគិតគូរដាក់គ្រូបង្រៀននៅតំបន់ខ្វះខាតព្រោះថាអ្វីដែលសម្តេចគិតនេះគឺផ្អែកមើលមូលដ្ឋាននិយមមិនមែនផ្អែកលើទ្រឹស្តីឬមានការលើកយោយល់នោះទេ។ តាមការចុះទៅដល់ជាក់ស្តែងតាំងពីនៅមេទ័ពជើងគោក សម្តេចបវរធិបតីបានអះអាងផងដែរ នៅកន្លែងខ្លះមានអគារសិក្សា ប៉ុន្តែខ្វះគ្រូបង្រៀន ហើយកន្លែងខ្លះមានគ្រូ តែខ្វះអគារសិក្សាផងដែរ។សូមជម្រាបជូនថារាជរដ្ឋាភិបាល តាមរយៈ ក្រសួងអប់រំ យុវជន និង កីឡា បានដាក់ចេញវិធានការកែទម្រង់ស៊ីជម្រៅប្រកបដោយភាពបុរសកម្ម ច្នៃប្រឌិតនិងត្រៀមលក្ខណៈយូរអង្វែងសំដៅជំរុញការធានាបានមូលធនមនុស្សប្រកបដោយគុណភាពខ្ពស់ដើម្បីរួមចំណែកដល់ការកសាងសង្គមកម្ពុជាដែលមានប្រជាជនប្រកបដោយចំណេះដឹង ទេពកោសល្យ សមត្ថភាពខ្ពស់ និងមានវប្បធម៌ជ្រៅជ្រះព្រមទាំងមានផលិតភាពការងារខ្ពស់សម្រាប់ចូលរួមលើកកម្ពស់ភាពប្រកួតប្រជែងកម្ពុជា៕ប្រភពSTPM
Post a Comment