កាលពីពេលថ្មីៗនេះប្រធានាធិបតីអាមេរិក លោក Donald Trump បានបង្ហោះវីដេអូមួយដែលពិពណ៌នាអំពីអ្វីដែលតំបន់ហ្គាហ្សាស្រ្ទីបនឹងមានរុងរឿង។ប្រសិនបើផែនការសាងសង់ឡើងវិញដែលស្នើឡើងរបស់ទីក្រុងវ៉ាស៊ីនតោនសម្រាប់តំបន់នេះត្រូវបានអនុវត្ត។
 |
តំបន់ហ្គាហ្សាស្ទ្រីបត្រូវបានបង្ហាញនៅក្នុងវីដេអូក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក។ រូបថត៖ Donald Trump/Truth Social |
កាសែតThe Hill បានដកស្រង់វីដេអូAI ចេញផ្សាយដោយលោក Donald Trump នៅលើបណ្តាញទំនាក់ទំនងសង្គមTruth Social ដោយបង្ហាញថា វីដេអូនេះបើកជាមួយនឹងទិដ្ឋភាពនៃតំបន់ហ្គាហ្សាស្រ្ទីបនៅក្នុងការបំផ្លិចបំផ្លាញនិងភាពវឹកវរបន្ទាប់ពីជម្លោះ។ទោះជាយ៉ាងណាក៏ដោយ ប្រជាជននៅហ្គាហ្សាបន្ទាប់មក'ទន្ទឹងរង់ចាំ'ទៅកាន់អនាគតដ៏ល្អប្រសើរជាមួយនឹងឆ្នេរនិងអគារខ្ពស់ៗជាច្រើន។វីដេអូបន្ទាប់មកបង្ហាញមហាសេដ្ឋី Elon Musk រីករាយជាមួយអ្នកជំនាញពិសេសក្នុងតំបន់ ខណៈដែលអគារឬការងារសាធារណៈមួយចំនួននៅហ្គាហ្សាត្រូវបានសាងសង់ឡើងដើម្បីជាកិត្តិយសដល់លោកTrump។វិនាទីចុងក្រោយនៃវីដេអូបង្ហាញប្រធានាធិបតី Trump និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahuនៅរមណីយដ្ឋានមួយដែលមានអាងហែលទឹក និងសណ្ឋាគារខ្ពស់ៗ។វាត្រូវបានគេដឹងថា ថ្មីៗនេះ ប្រធានាធិបតីអាមេរិក Trumpបានស្នើឱ្យផ្លាស់ប្តូរទីតាំងជនជាតិប៉ាឡេស្ទីន២.១លាននាក់ ចេញពីតំបន់ហ្គាហ្សាស្រ្ទីបហើយប្រែក្លាយវាទៅជាតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក។យ៉ាងណាក៏ដោយអាជ្ញាធរប៉ាឡេស្ទីនបានហៅសំណើរបស់លោកTrumpថាជាការរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។CNNបានរាយការណ៍ថាការិយាល័យប្រព័ន្ធផ្សព្វផ្សាយហ្គាហ្សាដែលគ្រប់គ្រងដោយចលនាហាម៉ាសនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅថ្ងៃទី២៦ខែកុម្ភៈបានហៅវីដេអូនេះថា"គួរឱ្យអាម៉ាស់" ។នាយកការិយាល័យប្រព័ន្ធផ្សព្វផ្សាយហ្គាហ្សាលោក Ismail Al-Thawabtah បាននិយាយថា"វីដេអូនេះបំភ្លៃការពិត និងបង្ហាញពីភាពត្រឹមត្រូវនៃការកាន់កាប់"៕ពុតសាម៉ាត់
Post a Comment