រុស្ស៊ី៖ល​ក្ខខណ្ឌទាំងអស់របស់Putinត្រូវតែបំ​ពេញដើម្បីសន្តិភាព​នៅអ៊ុយក្រែន

លក្ខខណ្ឌទាំងនេះរួមមានអ៊ុយក្រែនបោះបង់ការឈរឈ្មោះរបស់ខ្លួនដើម្បីចូលរួមជាមួយអង្គការណាតូនិងការដកកងទ័ពរបស់ខ្លួនទាំងស្រុងចេញពីទឹកដីអ៊ុយក្រែនចំនួន៤ដែលបញ្ចូលដោយរុស្ស៊ី។កាលពីថ្ងៃទី១០ ខែកុម្ភៈ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានប្រកាសថា លក្ខខណ្ឌទាំងអស់របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin សម្រាប់ការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ត្រូវតែបំពេញ មុនពេលដំណោះស្រាយណាមួយចំពោះសង្គ្រាមអាចត្រូវបានអនុវត្ត។

យោងតាមសារព័ត៌មាន Reuters នៅថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០២៤លោកPutinបានកំណត់លក្ខខណ្ឌសម្រាប់ការបញ្ចប់សង្រ្គាមភ្លាមៗនៅអ៊ុយក្រែន៖អ៊ុយក្រែនត្រូវតែបោះបង់មហិច្ឆិតារបស់ខ្លួនក្នុងការចូលរួមជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង(NATO) ហើយដកកងទ័ពរបស់ខ្លួនចេញពីទឹកដីអ៊ុយក្រែនទាំងបួនដែលរុស្ស៊ីបានបញ្ចូលនិងកំពុងគ្រប់គ្រងភាគច្រើន។ប៉ុន្មានខែបន្ទាប់ពីសង្រ្គាមនៅអ៊ុយក្រែនបានផ្ទុះឡើង នៅខែកញ្ញាឆ្នាំ២០២២រុស្ស៊ីបានប្រកាសដាក់បញ្ចូលតំបន់ចំនួន៤នៃអ៊ុយក្រែនគឺ Donetsk, Lugansk, Kherson និង Zaporizhzhia ។

រុស្ស៊ីទទូចថាលក្ខខណ្ឌទាំងអស់របស់ប្រធានាធិបតីVladimir Putinសម្រាប់ការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនត្រូវតែបំពេញ។រូបថត៖ REUTERS
ក្នុងនាមជាមន្ត្រីទទួលបន្ទុកទំនាក់ទំនងជាមួយអាមេរិក លោក Ryabkov អះអាងថាកាន់តែឆាប់អាមេរិកនិងលោកខាងលិចយល់ថាលក្ខខណ្ឌទាំងអស់របស់លោកPutinត្រូវតែបំពេញនោះនឹងមានដំណោះស្រាយកាន់តែឆាប់ចំពោះសង្គ្រាមនៅអ៊ុយក្រែន។ជាមួយគ្នានេះ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីក៏បានសរសើររដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកDonaldTrumpដែលបង្ហាញចំណាប់អារម្មណ៍ក្នុងការចរចាជាមួយរុស្ស៊ីសម្រាប់សង្គ្រាមខណៈបញ្ជាក់ថាទីក្រុងម៉ូស្គូបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសន្ទនា "ដោយឈរលើមូលដ្ឋានស្មើភាព"។លោក Ryabkov បាននិយាយថា រាល់កិច្ចពិភាក្សាស្តីពីអ៊ុយក្រែន ត្រូវតែដោះស្រាយមូលហេតុនៃជម្លោះ ហើយទទួលស្គាល់ "ការពិតនៅលើដី"។មន្ត្រីរុស្ស៊ីក៏បានព្រមានថាឱសានវាទណាមួយដែលចេញឱ្យរុស្ស៊ីនឹងបរាជ័យ៕ពុតសាម៉ាត់


Powered by Blogger.