ការបើកល្បែងស៊ីសងភ្នាល់តាមអនឡាញជាច្រើនប្រភេទកំពុងតែដំណើរការដោយរលូនដែលមានទីតាំងស្ថិតនៅផ្ទះលេ១៥៨កែងផ្លូវ១១៨សង្កាត់ផ្សារចាស់ខណ្ឌដូនពេញរាជធានីភ្នំពេញប្រជាពលរដ្ឋអំពាវនាវឲ្យមានវិធានការបង្រ្កាបខណៈប្រភេទល្បែងនេះបង្កឱ្យមានអសន្តិសុខក្នុងសង្គម។
 |
|
សូមជម្រាបជូនថាក្នុងសង្គមមួយដែលពោរពេញទៅដោយសុខសុវត្ថិភាពគ្មានអំពើចោរកម្មគ្មានភាពអសន្តិសុខគឺជាក្តីប្រាថ្នារបស់ពលរដ្ឋដែលរស់នៅក្នុងសង្គមនោះ។ការកើតមានល្បែងស៊ីសងខុសច្បាប់ក៏ជាផ្នែកមួយដែលនាំឱ្យមានអសន្តិសុខក្នុងសង្គមដែលកើតចេញពីអំពើ ឆក់ ប្លន់ និង អំពើផ្សេងៗទៀតដែលប្រព្រឹត្តដោយជនដែលបានខាតបង់ប្រាក់កាសដោយសារតែការលេងល្បែងស៊ីសង។ការចូលរួមទប់ស្កាត់និងការបង្រ្កាបល្បែងស៊ីខុសច្បាប់គឺជាវិធានការដ៏ចាំបាច់ដែលអាជ្ញាធរមានសមត្ថកិច្ចត្រូវខិតខំពង្រឹង និង អនុវត្តឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានាបាននូវសុខសុវត្ថិភាព និងសន្តិសុខក្នុងសង្គមដើម្បីឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសុខដុមរមនា។យោងតាម ច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង ឆ្នាំ១៩៩៦ មាត្រា ១ ត្រួវហាមឃាត់ជាដាច់ខាតការលេងល្បែងស៊ីសងគ្រប់ប្រភេទ នៅគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជាលើកលែងតែទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល។ក្នុងករណីមានការបើកកន្លែងលេងល្បែងស៊ីសងគ្រប់ប្រភេទដោយខុសច្បាប់ ឬគ្មានការអនុញ្ញាតពីរាជរដ្ឋាភិបាល នោះការចុះទៅបង្ក្រាបនិងការទប់ស្តាត់ជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។ចំពោះអ្នកលេងល្បែងស៊ីសងដោយខុសច្បាប់ នឹងត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី (១០.០០០៛) មួយម៉ឺនរៀល ដល់ (៥០.០០០៛) ប្រាំម៉ឺនរៀល ឬ ដាក់ពន្ធនាគារពី ១(មួយ) សបា្តហ៍ ដល់ ១ (មួយ) ខែ ។ ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី (៥០.០០០៛) ប្រាំម៉ឺនរៀល ដល់ (៥០០.០០០៛) ប្រាំសែនរៀល និងដាក់ពន្ធនាគារពី ១ (មួយ) ខែ ដល់ ១ (មួយ) ឆ្នាំ ។ចំពោះអ្នកបើកកន្លែងលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែង និងភ្នាក់ងារស៊ីសង ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី (៥.០០០.០០០៛) ប្រាំលានរៀល ដល់ (២០.០០០.០០០៛) ម្ភៃលានរៀល និងដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំដល់ ៥ (ប្រាំ) ឆ្នាំ ។ ក្នុងករណីពុំរាងចាលត្រូវផ្តន្ទាទោសពិន័យជាប្រាក់និងដាក់ពន្ធនាគារខាងលើនេះជាអតិបរមា៕ផាត់យុទ្ធ
Post a Comment