សម្តេចធិបតី៖ការបង្កើនធនធានមនុស្សក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលគឺជាកិច្ចការសំខាន់ណាស់
សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងបញ្ជាក់ថា ការបង្កើនធនធានមនុស្សពិតជាមានសារៈសំខាន់ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលខណៈរាជរដ្ឋាភិបាលនឹងបន្តធ្វើការវិនិយោគលើកប្រព័ន្ធបច្ចេកវិទ្យានេះទៅមុខរហូត។ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យសៅស៍អ៉ីសថ៍អេយសៀ”នាព្រឹកថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២៥នៅខេត្តសៀមរាបសម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា ការបង្កើនធនធាន មនុស្ស ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល គឺជាកិច្ចការសំខាន់ណាស់ ព្រោះថាបច្ចេកវិទ្យា ឌីជីថល បានពាក់ព័ន្ធនឹងដំណើរការជីវិតរបស់យើងសព្វថ្ងៃ។រាជរដ្ឋាភិបាលនឹងបន្តវិនិយោគ លើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ AI ទៅមុខទៀត រហូតដល់ ហ្វាយជី(5G) ។ ហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនឹងប្រព័ន្ធAI នេះទៅមុខទៀត។សម្តេចបវរបានបញ្ជាក់ថា៖«ប្រព័ន្ធAI សំខាន់ណាស់ ព្រោះថាវាមិនស្រួលទេ បើសិនយើងដើរមិនទាន់វានឹងមានគ្រោះថ្នាក់ ។ ថ្ងៃមុនថ្នាក់ដឹកនាំប្រទេសអីតាលីម្នាក់ដែលជាមហាសេដ្ឋីបានផ្ញើលុយ១លានអឺរ៉ូ តាមទូរស័ព្ទដោយប្រើសំឡេងជារដ្ឋមន្ត្រី ការពារជាតិអ៊ីតាលី ។ ប៉ុន្តែនៅពេលសួរថាតើរដ្ឋមន្ត្រីការពារជាតិមានឱ្យផ្ញើពិតមែនឬទេ ។ប៉ុន្តែគេថាមិនមានទេ»។សម្តេចបវរធិបតីបានបន្តថារាជរដ្ឋាភិបាលបានដាក់ទិសដៅក្នុងការអភិវឌ្ឍបន្ថែម ដែលទាក់ទងនិងប្រជាជន។ ក្នុងករណីដែលមានតែបច្ចេកវិទ្យា ហើយគ្មានប្រជាជនមានសមត្ថភាព ប្រើប្រាស់នោះក៏ពិបាកដែរ។សម្តេចបវរធីបតីគូសបញ្ជាក់ថា៖«បើយើងមានទូរស័ព្ទទំនើបយ៉ាងណាក្តី បើយើង ចង់ប្រើប្រាស់ឱ្យអស់សក្តានុពល ហើយយើងគ្មានសមត្ថភាពប្រើប្រាស់ តើវាធ្វើបានឬទេ»។
![]() |
Post a Comment