ប្រសាសន៍សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបានព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងរង្វង់៦ភាគរយនៅឆ្នាំ២០២៤កន្លងទៅហើយនឹងបន្តកំណើនបន្ថែមទៀតនៅឆ្នាំ២០២៥នេះខណៈដែលការវិនិយោគនៅកម្ពុជាបានបង្ហាញនូវសញ្ញាវិជ្ជមានល្អប្រសើរដែលបានឆ្លុះបញ្ចាំងតាមការកើនឡើងនូវលំហូរវិនិយោគទុនផ្ទាល់ពីបរទេសប្រមាណ៤០ភាគរយ ក្នុងឆ្នាំ២០២៤ ធៀបនឹងឆ្នាំ២០២៣។
 |
|
ការលើកឡើងរបស់សម្តេចធិបតីបែបនេះក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត នៃសលកវិទ្យាល័យអាស៊ី អឺរុប នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកោះពេជ្រ។សម្ដេចធិបតី ហ៊ុន ម៉ាណែត ការអនុម័តគម្រោងថ្មីៗដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏មានកំណើនខ្ពស់ផងដែរ ដោយនៅឆ្នាំ២០២៤ បានអនុម័តលើ៤១៤គម្រោង ដែលមានការកើនឡើងចំនួន១៤៦គម្រោង ធៀបនឹងឆ្នាំ២០២៣ ដែលកំណើនសេដ្ឋកិច្ចនិងការវិនិយោគនេះនឹងបង្កើតឱ្យមានតម្រូវការនូវបុគ្គលិកជំនាញ និងបៀវត្សរ៍ខ្ពស់នៅក្នុងរយៈពេលខ្លី មធ្យម និងរយៈពេលវែង។សម្តេចធិបតីបានបញ្ជាក់ថាការទទួលបានសញ្ញាបត្ររបស់ជ័យលាភីនៃនិស្សិតសលកវិទ្យាល័យអាស៊ី អឺរុបនាពេលនេះ គឺជាការបោះជំហានទៅមុខប្រកបដោយភាពជឿជាក់សម្រាប់ជីវិតរបស់និស្សិតជាជ័យលាភី ដោយសម្តេចសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា និស្សិតជាជ័យលាភីនឹងខិតខំពុះពារជម្នះរាល់បញ្ហាប្រឈមទាំងឡាយ ដើម្បីកសាង និងពង្រឹងខ្លួនឱ្យទៅជាពលរដ្ឋល្អ មន្ត្រីរាជការល្អ បុគ្គលិកល្អ និង ប្រើប្រាស់ចំណេះដឹងចំណេះធ្វើរបស់ខ្លួនប្រកបដោយមនសិកាវិជ្ជមាន ទទួលខុសត្រូវលើការងារ និង ដាក់ខ្លួនបម្រើប្រជាជនដោយស្មោះសរ ដើម្បីបុព្វជាតិ មាតុភូមិ ជាទីស្នេហានៃយើង។សម្តេចធិបតី បានបន្ថែមថា ទន្ទឹមនេះថ្វីត្បិតតែនិស្សិតជ័យលាភីបានបញ្ចប់ការសិក្សាតាមក្រឹតសញ្ញាបត្ររៀងៗខ្លួនជាស្ថាពរក៏ពិតមែន។ប៉ុន្តែការណ៍នេះមិនមែនការបញ្ចប់នូវការសិក្សានោះទេពោលគឺចាំបាច់ត្រូវបន្តសិក្សារៀនសូត្របន្ថែមទៀតពេញមួយជីវិត ដើម្បីពង្រីកចំណេះដឹងរបស់ខ្លួនឱ្យកាន់តែទូលំទូលាយ។ ទន្ទឹមនេះ ពង្រឹងភាពប្រកួតប្រជែងរបស់ខ្លួននៅក្នុងទីផ្សារការងារ និងមានការប្រកួតប្រជែងកាន់ខ្ពស់ជាមួយបណ្តាជនទាំងប្រទេស និងក្រៅប្រទេសព្រមជាមួយការតាមឱ្យទាន់ចំពោះបច្ចេកវិទ្យាថ្មីៗក៏ដូចជាបច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត(AI)ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័សដើម្បីអាចមានលទ្ធភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាទាំងនោះដើម្បីបង្កើនផលិតភាពការងារ។ក្នុងឱកាសនោះសម្តេចធិបតីបានបញ្ជាក់បន្ថែមថា ជាមួយគ្នានេះបច្ចេកវិទ្យាបញ្ញាសិប្បនិមិ្មត(AI)ក៏អាចនឹងជំនួសការងារមួយផ្នែកដូចជា ការផ្តល់ព័ត៌មាន ប្រាប់ផ្លូវ ការបកប្រែភាសា វិភាគទិន្នន័យ និងការផ្តល់សេវាជាដើម។ដូច្នេះការបន្តការសិក្សារៀនសូត្រ អភិវឌ្ឍន៍ជំនាញនិងការប្រើប្រាស់បច្ចេកវិទ្យាគឺមិនត្រឹមតែជាការងារបន្ទាប់បន្សំនោះទេ។ប៉ុន្តែវាជាការងារស្នូលដែលបញ្ញវន្តនិងអ្នកជំនាញត្រូវឱបក្រសោបដើម្បីធានាស្ថិរភាពការងារនិងសេចក្តីថ្កុំថ្កើងនៃសង្គមជាតិកម្ពុជា។គួរឲ្យដឹងដែរថានិស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និង បណ្ឌិតកិត្តិយស សរុបចំនួន ២.៥៥១ នាក់ នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប៕ប្រភពSTPM
Post a Comment