នៅលើបណ្តាញសង្គមនាព្រឹកថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២៥នេះសម្តេចធិបតីហ៊ុនម៉ាណែតបានបង្ហោះសារថាទិន្នផលត្រីឆ្នាំនេះមានការកើនឡើងគួរឱ្យកត់សម្គាល់ដែលធានាបាននូវបរិមាណត្រីនិងតម្លៃសមរម្យ សម្រាប់ប្រជាពលរដ្ឋទិញហូប។សម្តេចធិបតីបានបន្តថាយើងអាចនិយាយបានថា កត្តារួមចំណែកមួយនៃការកើន ឡើងនៃទិន្នផលត្រីឆ្នាំនេះគឺ ដោយសារការខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធ រដ្ឋបាល ថ្នាក់ក្រោមជាតិ សមត្ថកិច្ចមូលដ្ឋាន និងមានការចូលរួមពី កងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ក្នុងការសហការបង្ក្រាប បទល្មើសជលផលដែលបង្កដោយសកម្មភាពនេសាទខុសច្បាប់ ទ្រង់ទ្រាយធំមួយចំនួន។
 |
|
សូមជម្រាបជូនថាអំពីទិន្នផលត្រីឆ្នាំនេះថាមានការកើនឡើងគឺបន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃសៅរ៍ ទី៨ ខែធ្នូឆ្នាំ២០២៤បានឆ្លៀតពេល ចុះជួបសំណេះសំណាល និងមើលការប្រមូលផលនេសាទរបស់ប្រជានេសាទនៅក្នុងភូមិសាស្ត្រស្រុកពញាឮ ខេត្តកណ្តាល។យោងតាមប្រជាពលរដ្ឋនៅគីឡូម៉ែត្រលេខ៩ ក្នុងភ្នំពេញបានឱ្យAKPដឹងថាត្រីសម្រាប់ធ្វើប្រហុកដែលពួកគាត់ទិញពីម្ចាស់ដាយត្រីផ្ទាល់មកដល់នៅមាត់ទន្លេ ចន្លោះពី១១០០រៀល ទៅ១៣០០រៀលទៅតាមប្រភេទនិងគុណភាពត្រី។អាជ្ញាធរទន្លេសាបបានឱ្យដឹងថា ទិដ្ឋភាពផលនេសាទដាយត្រី និងសកម្មភាពចាប់ត្រីនៅថ្ងៃទី៧ ខែធ្នូ នៅជួរលេខ ១៤ក្នុងភូមិសាស្ត្រខេត្តកណ្តាល ដែលលើកពីទឹកមួយដង បានបរិមាណប្រមាណ ១តោន ក្នុងរយៈពេល ៣០ នាទី និងជួរ ទី១៥ លើកមួយដងបានបរិមាណ ប្រមាណ១ទៅ ២តោនក្នុងរយៈពេល៤៥នាទី៕ផឹងសោភ័ណ
Post a Comment