ពិធីប្រកាសបញ្ចូលសមាជិកថ្មីដែ​លដែលផ្តាច់ខ្លួនចេ​ញពីបក្សប្រឆាំងមករួម​រស់ជី​វភាពនយោបាយជាមួយ​គណបក្សប្រជាជន​កម្ពុជាក្រោម​ដំបូលសន្តិភាព

ឯកឧត្តមយូ សេរីវុឌ្ឍបេសកជនពិសេសសម្តេចតេជោ ហ៊ុន សែន ឯកឧត្តម ភឺន ផល្លា ជំនួយការផ្ទាល់សម្តេចតេជោហ៊ុន សែន ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ លោកជំទាវគណៈអចិន្ត្រៃយ៍គណបក្សខេត្តនៅថ្ងៃអាទិត្យ៤រោច ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះបានអញ្ជើញប្រកាសបញ្ចូលសមាជិកថ្មីដែលជាថ្នាក់ដឹកនាំរបស់អតីតគណបក្សប្រឆាំងចូលមករួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនចំនួន២៦២នាក់ក្រោមដំបូលសន្តិភាពនៅភូមិស្វាយ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។សូមបញ្ជាក់ថា សមាជិក សមាជិកា ដែលត្រូវបានបញ្ចូលថ្មីដែលបានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជាដោយបានមើលឃើញពីបេសកកម្មជាប្រវត្តិសាស្រ្ត និងសមិទ្ធផលនានាដែលគណបក្សសម្រេចបានជូនជាតិមាតុភូមិ និងក្រោយពីបានស្វែងយល់ពីគោលនយោបាយរបស់គណបក្សក្នុងការដឹកនាំប្រទេសជាតិ ឆ្ពោះទៅរកការអភិវឌ្ឍ៕ឌុំសាវ៉ុន













Powered by Blogger.