TikTokប្រកាសបិទនៅអាមេរិកតើប្រធានាធិបតីTrumpនឹងចូលទៅសង្គ្រោះវាដែរឬទេ?
TikTokបានប្រកាសថាខ្លួននឹងឈប់ដំណើរការនៅសហរដ្ឋអាមេរិកនៅថ្ងៃទី១៩ខែមករា។ប្រសិនបើរដ្ឋបាលBidenមិនបញ្ឈប់ការអនុវត្តការហាមឃាត់នោះ។លោកប្រធានាធិបតីTrumpបាននិយាយថាលោកនឹងសម្រេចចិត្តជោគវាសនារបស់TikTokនៅសហរដ្ឋអាមេរិក។
TikTokបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា"ជាអកុសល TikTokនឹងត្រូវបិទនិងបញ្ឈប់ប្រតិបត្តិការនៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ១៩ខែមករាលុះត្រាតែរដ្ឋបាលJoeBidenចេញសេចក្តីថ្លែងការណ៍ភ្លាមៗមិនចាត់វិធានការដើម្បីអនុវត្តការហាមឃាត់កម្មវិធី។"ការប្រកាសនេះបានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីតុលាការកំពូលអាមេរិកបានសម្រេចតម្កល់លក្ខខណ្ឌនៃការហាមប្រាម TikTok របស់លោកប្រធានាធិបតីBiden។TikTokកំពុងប្រឈមនឹងថ្ងៃផុតកំណត់ក្នុងការកាត់ទំនាក់ទំនងជាមួយក្រុមហ៊ុនមេរបស់ចិនByteDanceឬត្រូវបានហាមឃាត់ទាំងស្រុងនៅសហរដ្ឋអាមេរិក។សេតវិមានបានបដិសេធមិនធ្វើអត្ថាធិប្បាយលើការវិវឌ្ឍន៍ទាំងនេះទេ។APកាលពីមុនបានដកស្រង់សម្តីមន្ត្រីអាមេរិកអនាមិកម្នាក់ដែលនិយាយថាចៅហ្វាយសេតវិមានបានសម្រេចចិត្តមិនអនុវត្តការហាមឃាត់TikTokហើយផ្ទេរការទទួលខុសត្រូវទៅឱ្យប្រធានាធិបតីជាប់ឆ្នោតDonald Trump ។នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CNN លោកប្រធានាធិបតី Trump បាននិយាយថាលោកនឹងជាអ្នកសម្រេចជោគវាសនារបស់TikTok នៅសហរដ្ឋអាមេរិក។ប្រធានាធិបតីជាប់ឆ្នោតអាមេរិកបានប្រកាសថា "សភាបានផ្តល់អំណាចឱ្យខ្ញុំក្នុងការសម្រេចចិត្ត។ដូច្នេះខ្ញុំនឹងជាអ្នកធ្វើការសម្រេចចិត្ត។ទីបំផុតអ្វីៗទាំងអស់នឹងអាស្រ័យលើខ្ញុំ។ដូច្នេះអ្នកនឹងឃើញពីអ្វីដែលខ្ញុំធ្វើ" ។លោកប្រធានាធិបតី Trump ថ្មីៗនេះបានសម្តែងការគាំទ្រចំពោះ TikTok ដែលបង្កឱ្យមានការរំពឹងទុកថាលោកអាចស្វែងរកការជួយកម្មវិធីនេះឱ្យរួចផុតពីការហាមឃាត់នៅក្នុងសហរដ្ឋអាមេរិក។
ឧស្សាហកម្មផ្សាយពាណិជ្ជកម្ម"តស៊ូ"
ប្រសិនបើការហាមប្រាមនេះឆ្លងកាត់ការចំណាយលើការផ្សាយពាណិជ្ជកម្មប្រចាំឆ្នាំច្រើនជាង១១ពាន់លានដុល្លារនៅសហរដ្ឋអាមេរិកអាចរងផលប៉ះពាល់។នេះបើយោងតាមការព្យាករណ៍ពីក្រុមហ៊ុនទិន្នន័យ WARC Media ។ ភាគច្រើននៃប្រាក់ទាំងនោះទំនងជានឹងផ្លាស់ប្តូរទៅកាន់វេទិកាផ្សេងទៀតដែលធ្លាប់ស្គាល់ជាមួយអ្នកផ្សាយពាណិជ្ជកម្មរួចហើយជាចម្បង Instagram របស់ Meta និង Alphabet's YouTube Shorts ។Apple,Alphabet,Oracleនិងក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកជាច្រើនទៀតអាចប្រឈមនឹងការផាកពិន័យយ៉ាងច្រើនប្រសិនបើពួកគេបន្តផ្តល់សេវាកម្មដល់TikTokបន្ទាប់ពីការហាមឃាត់ចូលជាធរមាន។នាយកប្រតិបត្តិផ្នែកទីផ្សារម្នាក់បាននិយាយថាវាជា"គ្រាវិបត្តិ"សម្រាប់ឧស្សាហកម្មផ្សាយពាណិជ្ជកម្មបន្ទាប់ពីគិតជាច្រើនខែនឹងមានដំណោះស្រាយដើម្បីបន្តដំណើរការ TikTok ។លោក Kerry Perse ស្ថាបនិកក្រុមហ៊ុន Influence & Inspire Consulting បាននិយាយនៅក្នុងរបាយការណ៍ថា "សូម្បីតែពីរបីសប្តាហ៍មុនវាមិននឹកស្មានដល់ក្នុងការស្រមៃថានឹងមិនមាន TikTok" ។ច្បាប់ការពារជនជាតិអាមេរិកពីសត្រូវបរទេសគ្រប់គ្រងកម្មវិធី (PAFACA)ដែលប្រធានាធិបតីJoeBidenបានចុះហត្ថលេខាលើច្បាប់ក្នុងខែមេសា ឆ្នាំ២០២៤កំណត់ថ្ងៃផុតកំណត់សម្រាប់ថ្ងៃទី១៩ខែមករា មុនពេលប្រធានាធិបតីTrump ចូលកាន់តំណែង។ប្រធានាធិបតីជាប់ឆ្នោត Donald Trump បានចូលរួមជាមួយ TikTok ក្នុងខែមិថុនាឆ្នាំ២០២៤ខណៈពេលដែលកំពុងឈរឈ្មោះសម្រាប់សេតវិមានហើយបានផ្តល់កិត្តិយសដល់វេទិកានេះជាមួយនឹងការជួយលោកឱ្យឈានដល់ទស្សនិកជនដ៏ច្រើននៃអ្នកបោះឆ្នោតវ័យក្មេង។លោកត្រូវបានគេនិយាយថាបានជួបនាយកប្រតិបត្តិ TikTok លោក Shou Zi Chew នៅអចលនទ្រព្យឯកជន Mar-a-Lago ក្នុងរដ្ឋ Florida នៅថ្ងៃទី១៦ខែធ្នូ ឆ្នាំ ២០២៤។ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកក៏បានអំពាវនាវឱ្យតុលាការកំពូលពន្យារពេលកាលបរិច្ឆេទកំណត់PAFACAដើម្បីទុកពេលបន្ថែមទៀតដើម្បីដោះស្រាយបញ្ហានេះ៕ផាត់យុទ្ធប្រភពCNN, Reuters, Washington Post
Post a Comment