កូ​រ៉េ​ខា​ង​ជើង​បាន​បញ្ជាក់​​ពី​ការ​ធ្វើ​តេស្ត​ដោ​យ​ជោគ​ជ័យ​នូវ​មីស៊ីលផ្លោង​រ​​យៈ​ចម្ងាយ​ម​ធ្យម​ថ្មី

រដ្ឋាភិបាលកូរ៉េខាងជើងនៅព្រឹកនេះ(៧មករា)បានបញ្ជាក់ថាប្រទេសនេះទើបតែបានធ្វើតេស្តមីស៊ីលផ្លោងរយៈចម្ងាយមធ្យមប្រភេទថ្មីដែលបំពាក់ដោយក្បាលគ្រាប់ដែលមានល្បឿនលឿនជាងសំឡេង។យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ(KCNA) មីស៊ីលដែលបានសាកល្បងលើកនេះ"បានហោះបានចម្ងាយប្រហែល ១,៥០០គីឡូម៉ែត្រជាមួយនឹងល្បឿនហោះហើរ១២ដងនៃល្បឿនសំឡេង ក្រោមការដឹកនាំរបស់មេដឹកនាំKim Jong Un ។“ការផលិតនៃមីស៊ីលបែបនេះគឺសំដៅពង្រឹងសមត្ថភាពរបស់ប្រទេសក្នុងការទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរដោយបង្វែរប្រព័ន្ធអាវុធដែលគ្មាននរណាម្នាក់អាចឆ្លើយតបទៅជា"ការបញ្ឈប់"ក្នុងការទប់ស្កាត់ការគំរាមកំហែងជាយុទ្ធសាស្ត្រ... ប្រភេទមីស៊ីលលឿនជាងសំឡេងនេះ។ លោកKim Jong Un  បាន​និយាយ​ថាការពារ​ប្រទេស​ណា​មួយ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ពី​ការ​ប៉ះពាល់​ដល់​សន្តិសុខ​របស់​កូរ៉េខាង​ជើង។លោកKimបានបន្ថែមថា “ប្រព័ន្ធមីស៊ីលនេះអាចផ្តល់ការវាយប្រហារយោធាយ៉ាងធ្ងន់ធ្ងរទៅលើគូប្រជែង ខណៈពេលដែលនៅតែអាចទម្លុះរបាំងការពារដ៏ក្រាស់ណាមួយ”។

មីស៊ីលសាកល្បងដោយកូរ៉េខាងជើង។រូបថត៖KCNA/Yonhap
កន្លងមកទីភ្នាក់ងារសារព័ត៌មានYonhapបានដកស្រង់សម្តីយោធាកូរ៉េខាងត្បូងកាលពីថ្ងៃទី៦ខែមករាថាពួកគេបានរកឃើញការបាញ់មីស៊ីលផ្លោងរយៈចម្ងាយមធ្យមពីទីក្រុងព្យុងយ៉ាងប្រទេសកូរ៉េខាងជើង ហើយអាវុធនេះបានហោះបានចម្ងាយប្រហែល១.១០០គីឡូម៉ែត្រ មុនពេលធ្លាក់ទៅសមុទ្រភាគខាងកើតឧបទ្វីបកូរ៉េ៕


Powered by Blogger.