ក្រុមហា​​ម៉ាស់បា​នអនុម័តបញ្ជីចំ​ណាប់ខ្មាំងដែលត្រូវដោះ​លែ​ង​អ៊ីស្រាអែល​បានច្រានចោល

 ចលនាហាម៉ាស់បានប្រកាសថាខ្លួនបានយល់ព្រមលើបញ្ជីចំណាប់ខ្មាំងដែលត្រូវដោះលែងដោយផ្អែកលើសំណើរបស់អ៊ីស្រាអែលនៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់"អាចធ្វើទៅបាន" ។កាសែត The Times of Israel បានដកស្រង់សម្តីមន្ត្រីក្រុមហាម៉ាស់ដែលមិនបញ្ចេញឈ្មោះកាលពីថ្ងៃទី៥ ខែមករា ដោយនិយាយថាចលនាបានអនុម័តបញ្ជីឈ្មោះចំណាប់ខ្មាំង៣៤ នាក់ដែលត្រូវដោះលែង។នេះបើយោងតាមសំណើរបស់អ៊ីស្រាអែល ហើយការដោះលែងមនុស្សទាំងនេះក្នុងក្របខ័ណ្ឌបទឈប់បាញ់ ។ទោះបីជាយ៉ាងណាក៏ដោយមន្ត្រីក្រុមហាម៉ាស់ខាងលើបានបញ្ជាក់ជាថ្មីថាកិច្ចព្រមព្រៀងណាមួយគឺអាស្រ័យលើអ៊ីស្រាអែលទាំងស្រុងក្នុងការដកកងទ័ពរបស់ខ្លួនចេញពីតំបន់ហ្គាហ្សាស្ទ្រីបក៏ដូចជាភាគីទាំងពីរឈានដល់បទឈប់បាញ់ជាអចិន្ត្រៃយ៍។បើ​តាម​បុគ្គល​រូប​នេះ​នៅ​មិន​ទាន់​មាន​ការ​រីក​ចម្រើន​ពី​ភាគី​អ៊ីស្រាអែល​ទាក់​ទង​នឹង​បញ្ហា​ខាង​លើ​នោះ​ទេ។

អ៊ីស្រាអែល​បាន​អំពាវនាវ​ឲ្យ​ក្រុម​ហាម៉ាស់ដោះលែង​ចំណាប់ខ្មាំង​នៅក្នុង​ព្រឹត្តិការណ៍​មួយ។ រូបថត៖ Flash90
ភ្លាមៗ​បន្ទាប់​ពី​ក្រុម​ហាម៉ាស់បាន​ប្រកាស​ព័ត៌មាន​ខាង​លើ ការិយាល័យ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​បដិសេធ។ សេចក្តី​ថ្លែងការណ៍​បាន​និយាយ​ថា​៖«​រហូត​មក​ដល់​ពេល​នេះ ក្រុម​ហាម៉ាស់មិន​បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​ចំណាប់ខ្មាំង​ទេ។ទោះបីជាយ៉ាងណាក៏ដោយ យោងតាមប្រភពពីប៉ុស្តិ៍លេខ១២ របស់អ៊ីស្រាអែល ក្រុមហាម៉ាស់បានបញ្ជូនបញ្ជីចំណាប់ខ្មាំង ។ប៉ុន្តែបញ្ជីនេះមិនបានបញ្ជាក់ច្បាស់ថាចំណាប់ខ្មាំងណាខ្លះនៅរស់ និងអ្នកណាត្រូវបានសម្លាប់៕


Powered by Blogger.