នារសៀលថ្ងៃទី១១ខែមករាឆ្នាំ២០២៥ គឺជាខួបគម្រប់១១ឆ្នាំកាសែត និង៨ឆ្នាំ គេហទំព័ររបស់អង្គភាពសារព័ត៌មាន«ភ្នំពេញដេលី» (11th Anniversary of Newspaper and 8th Anniversary of the Website Phenom Penh Daily) ដែលតែងតែរៀបចំធ្វើឡើង ដើម្បីផ្តល់ឱកាសដល់ក្រុមការងារទាំងអស់បានជួបជុំគ្នាផ្លាស់ប្ដូរមតិយោបល់ស្វែងរកចំណុចខ្វះខាតបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកឬលើកយកនូវបញ្ហាផ្សេងៗសំដៅធ្វើការពង្រឹងគុណភាពការងារនិងប្រសិទ្ធភាពការងារជាបន្ថែមទៀត។
|
លោកថោងវណ្ណានាយកការផ្សាយ«ភ្នំពេញដេលី»ស្តាំដៃទី៤ |
ក្នុងនោះផងដែរលោកថោងវណ្ណានាយកការផ្សាយ«ភ្នំពេញដេលី»ក៏សូមអរគុណដល់ក្រុមការងារទាំងអស់(Thank you to all the team)ដែលបានតស៊ូជាមួយគ្នារយ:ពេល១១ឆ្នាំមកនេះហើយតែងតែសហការគ្នារៀបចំឱ្យមានពិធីជួបជុំនេះឡើងនិងស្នើសុំឱ្យបន្តសហការគ្នា រួបរួមសាមគ្គីគ្នាចេះស្រឡាញ់គ្នាក្នុងនាមគ្រួសារតែមួយគោរពបទបញ្ជាផ្ទៃក្នុង។ពិសេសរាល់ការសរសេរព័ត៌មានត្រូវមានប្រភពឬមូលដ្ឋានច្បាស់លាស់ប្រកាន់ខ្ជាប់នូវក្រមសីលធម៌និងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានជានិច្ច។លោកថោងវណ្ណាក៏បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារទាំងឡាយដែលអនុវត្តន៍បានទោះបីជួបការលំបាកខ្វះខាតក្តី តែបានប្រឹងប្រែងរួមគ្នាជំនះបំពេញការងារសម្រេចជូនជាតិដែលបង្ហាញពីការលះបង់គ្រប់បែបយ៉ាងដើម្បីវិស័យព័ត៌មានឱ្យមានការរីកចម្រើន។ លោកថោងវណ្ណាក៏បានលើកទឹកចិត្តសហការីទាំងអស់តាមរយៈការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងធ្វើការឆ្លើយតបដើម្បីបន្សាបព័ត៌មានក្លែងក្លាយដែលមានចរិតបំភ្លៃបំផ្លើសនិងបំភ័ន្តដែលចាំបាច់យើងទាំងអស់គ្នាត្រូវរួមសាមគ្គីគ្នាក្នុងការផ្សព្វផ្សាយពីការពិតជូនដល់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕ផាត់យុទ្ធ
Post a Comment