ជីវិត!ព្រោះ​តែលុយធ្វើឲ្យស្លាប់៤នា​ក់របួសធ្ងន់៥នាក់​ដោយសារប្រជ្រៀតគ្នា​ទទួលអាំងប៉ាវចូលឆ្នាំ​ចិនពីឧកញ៉ាសុខ គ​ង់

 មនុស្ស៤នាក់ស្លាប់និង៥នាក់ផ្សេងទៀតកំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបន្ទាប់ពីការប្រជ្រៀតគ្នាទទួលអាំងប៉ាវ ពីអ្នកឧកញ៉ា សុខគង់នៅព្រឹកថ្ងៃទី២៣ខែមករាឆ្នាំ២០២៥នេះនៅខាងមុខគេហដ្ឋានអ្នកឧកញ៉ាសុខ គង់ ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ នេះបើតាម លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិRFI។លោកអភិបាលរាជធានីរូបនេះឲ្យដឹងទៀតថាអាជ្ញាធររាជធានីមិនទាន់គិតពីចំណាត់ការបន្តនៅឡើយខណៈលោកកំពុងអន្តរាគមន៍ជួយសង្គ្រោះអ្នករងរបួសធ្ងន់នៅក្នុងមន្ទីរពេទ្យនិងប្រាប់ឲ្យសមត្ថកិច្ចបំបែកការជួបជុំគ្នាភ្លាមៗពីខាងមុខផ្ទះអ្នកឧកញ៉ាសុខ គង់។សូមរំលឹកថាជារៀងរាល់ឆ្នាំអ្នកឧកញ៉ា សុខ គង់ ដែលគេស្គាល់ថាជាមហាសេដ្ឋីលំដាប់ខ្ពស់ដែលមានមុខជំនួញធំៗជាច្រើននៅកម្ពុជាតែងចែកអាំងប៉ាវ(លុយ)នៅក្នុងអំឡុងបុណ្យចូលឆ្នាំចិនឈានចូលមកដល់ម្តងៗ៕



រូបភាពKhmertimes

Powered by Blogger.