សម្តេចធិបតី៖ទោះបីជា​យើ​ងបានជួបប្រទះនឹងបញ្ហាប្រឈ​មជាច្រើននៅឆ្នាំ២០២​៤រាជរដ្ឋាភិបាលបា​នជម្នះនិងអ​នុវត្តប្រកបដោ​យផ្លែផ្កា

 បើតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនាថ្ងៃ២៤ខែមករាឆ្នាំ២០២៥សម្តេចធិបតីនាយករដ្ឋមន្ត្រីបានគូសរំលេចទៀតថាទោះបីជាយើងបានជួបប្រទះនឹងបញ្ហាប្រឈមជាច្រើននៅឆ្នាំ២០២៤ទាំងក្នុងនិងក្រៅប្រទេសដូចជាការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ពីសំណាក់ក្រុមជ្រុលនិយមតាមរយៈបដិវត្តន៍ពណ៌ក៏ដូចជាការវិវត្តដ៏ស្មុគស្មាញនិងប្រកបដោយគ្រោះថ្នាក់នៃសភាពការណ៍តំបន់និងអន្តរជាតិយ៉ាងណាក៏ដោយក៏រាជរដ្ឋាភិបាលបានជម្នះនិងអនុវត្តប្រកបដោយផ្លែផ្កានូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១រួមទាំងកម្មវិធីគោលនយោបាយអាទិភាពទាំង៦ចំណុចនិងវិធានការគន្លឹះទាំង៥ ក៏ដូចជាបណ្តាការដ្ឋានកែទម្រង់នានាដោយបន្តរក្សាបាននូវស្ថិរភាពនយោបាយអធិបតេយ្យភាពជាតិបូរណភាពទឹកដីសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមព្រមទាំងធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចបានយ៉ាងល្អប្រសើរ៕AKP



Powered by Blogger.