សម្តេចធិបតី​អញ្ជើញជាអធិ​ប​តីកិច្ចប្រជុំពេញអង្គគ​ណៈ​រដ្ឋមន្ត្រីលើរ​បៀបវា​រៈចំនួន៣

  នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាអញ្ជើញជាអធិបតីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ប្រចាំសប្តាហ៍នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃនេះ ដើម្បីពិភាក្សានិងឆ្លងលើរបៀបវារៈចំនួន៣៖

១-សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ។

២-សេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះអាសន្ននូវវត្ថុចាប់យក។

៣-របាយការណ៍វឌ្ឍនភាពនៃការរៀបចំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព៕

Powered by Blogger.