កំព​ង់ផែស្វយ័​តភ្នំពេញមាន​ការកើនឡើងនៃ​កុងតឺន័​រទំនិញ​ឆ្លងកាត់

យោងតាមលទ្ធផលអាជីវកម្មដែលដាក់ជូនផ្សារមូលបត្រកម្ពុជាបានឲ្យដឹងថាកំពង់ផែស្វយ័តភ្នំពេញ(PPAP)ដែលគ្រប់គ្រងដោយរដ្ឋដែលជាកំពង់ផែធំទីពីរក្នុងប្រទេសបានឃើញកំណើនគួរឱ្យកត់សម្គាល់នៃកុងតឺន័រទំនិញឆ្លងកាត់កាលពីឆ្នាំមុន។របាយការណ៍បានបង្ហាញថាកំពង់ផែស្វយ័តភ្នំពេញ (PPAP)បានគ្រប់គ្រងកុងតឺន័រទំនិញឆ្លងកាត់ចំនួន ៤៨០,២០០TEUs(មួយយូនីត ស្មើនឹង ២០ ហ្វីត) កើនឡើង ២១,១៩ ភាគរយពី ៣៩៦,២២៥ TEUs នៅក្នុងឆ្នាំមុន។របាយការណ៍បានបន្តថា កំពង់ផែទឹកសាបបានគ្រប់គ្រងការដឹកជញ្ជូនទំនិញនិងឥន្ធនៈឧស្ម័នសរុបចំនួន ៤,១៤ លានតោន កើនឡើង ១៥,៩១ ភាគរយ ធៀបនឹងរយៈពេលមួយឆ្នាំដោយបន្ថែមថាកប៉ាល់ដឹកទំនិញឆ្លងកាត់កំពង់ផែបានកើនឡើង ២៦,៨ ភាគរយដល់ ៤,៨៩៤ជើង។

សហការី
របាយការណ៍បានបន្ថែមថា ទូកដឹកអ្នកដំណើរបានកើនឡើង ២៤,៨ ភាគរយដល់ ៧០៨ ជើង ដែលដឹកអ្នកដំណើរសរុប ៣៦, ១៥០ នាក់ កើនឡើង ៤៣,៧៣ ភាគរយធៀបនឹងឆ្នាំ២០២៣។លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានចាត់ទុកលទ្ធផលជាវិជ្ជមានរបស់កំពង់ផែនេះ គឺដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងសម្រួលនីតិវិធីគយ។ថ្លែងប្រាប់កាសែតខ្មែរថាមស៍ លោក ផន រឹមមានប្រសាសន៍ថា “កំណើននៃកុងតឺន័រទំនិញឆ្លងកាត់ គឺជាសញ្ញាវិជ្ជមាន ដែលឆ្លុះបញ្ចាំងពីការរីកចម្រើននៃសកម្មភាពអាជីវកម្ម និងពាណិជ្ជកម្ម ដែលរួមចំណែកដល់សេដ្ឋកិច្ចកម្ពុជា”។របាយការណ៍នេះមិនបានបង្ហាញពីចំនួនប្រាក់ចំណេញដែលទទួលបាននោះទេ។របាយការណ៍ផ្លូវការបានបង្ហាញថា ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ២០២៤ កំពង់ផែរកចំណូលបាន ៣៧ លានដុល្លារ កើនឡើង ២២ ភាគរយពី ៣០,៣ លានដុល្លារក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានថ្លែងកាលពីពេលថ្មីៗនេះថា ការកើនឡើងគួរឱ្យកត់សម្គាល់នៃការនាំចេញផលិតផលកម្មន្តសាល បានជំរុញដល់វិស័យដឹកជញ្ជូននៅក្នុងប្រទេស។លោកបន្តថា៖ «ការនាំចេញវិស័យកាត់ដេរនិងមិនមែនកាត់ដេរបានកើនឡើងដែលជំរុញដល់វិស័យដឹកជញ្ជូនផងដែរ»។របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថាកម្ពុជាបាននាំចេញទំនិញមានទំហំទឹកប្រាក់ប្រមាណ ២៦,១៩ ប៊ីលានដុល្លារកាលពីឆ្នាំមុន កើនឡើង ១៥,៧ ភាគរយពី ២២,៦៤ ប៊ីលានដុល្លារក្នុងឆ្នាំ ២០២៣។របាយការណ៍បន្តថា ទន្ទឹមនឹងនេះដែរកម្ពុជាបាននាំចូលទំនិញដែលមានទំហំទឹកប្រាក់២៨,៥៤ប៊ីលានដុល្លារពីដៃគូពាណិជ្ជកម្ម កើនឡើង ១៨ ភាគរយ ធៀបនឹងរយៈពេលមួយឆ្នាំ។ទំនិញនាំចូលសំខាន់ៗរួមមានប្រេងឥន្ធនៈ វត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ យានជំនិះ គ្រឿងចក្រ គ្រឿងអេឡិចត្រូនិក និងផលិតផលប្រើប្រាស់ផ្សេងៗ។ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថាកំពង់ផែស្វយ័តភ្នំពេញនឹងបន្តផ្តោតលើការធ្វើទំនើបកម្មប្រតិបត្តិការស្របតាមស្តង់ដារ និងប្រព័ន្ធបច្ចេកវិទ្យា បង្កើនការប្រកួតប្រជែងជាមួយកំពង់ផែក្នុងស្រុក និងបរទេស និងនាំមកនូវសេវាកំពង់ផែកាន់តែខិតជិតអ្នកប្រើប្រាស់៕Khmer Times

Powered by Blogger.