កម្ពុជាមានស​ត្វស្មោយចំនួន​៦០០០គូ​កំពុងបន្តពូជព​ងកូន

 បើតាមប្រភពព័ត៌មានពីក្រសួងបរិស្ថានដែលចេញផ្សាយពីAKPនាព្រឹកថ្ងៃទី១១ខែមករានេះបានឲ្យដឹងថាបច្ចុប្បន្នកម្ពុជាមានស្មោយចំនួន៦០០០គូកំពុងបន្តពូជពងកូននៅតំបន់រ៉ាមសារព្រែកទាល់(បឹងទន្លេសាប)។ស្មោញ មានឈ្មោះភាសាអង់គ្លេស៖Oriental Darterនិងមានឈ្មោះវិទ្យាសាស្ត្រ៖ Anhingamelanogaster។សូមបញ្ជាក់ជូនថាកម្ពុជាបានបង្កើនការអភិរក្សសត្វស្មោយដែលស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតរងគ្រោះនៅលើពិភពលោក ដែលក្រសួងបរិស្ថាន និងអង្គការដៃគូ បង្កើនការថែរក្សាអភិរក្សប្រភេទសត្វនេះ ឱ្យនៅគង់វង្ស។

ស្មោយ គឺជាបក្សីមួយប្រភេទមានមាឌធំ រហូតដល់៨៥-៩៧សង់ទីម៉ែត្រ ជាបក្សីមួយប្រភេទ ដែលមានលក្ខណ:ពិសេស ដែលអាចហែល និងមុជទឹក មើលទៅដូចជាសត្វពស់ ។ បក្សីនេះមានកវែងដូចពស់ ចំពុះរបស់វាស្រួចដូចដាវ សម្បុរពណ៌ខ្មៅ កន្ទុយវែង ឆូតសវែងៗនៅផ្នែកខ្នង ។ វារស់ នៅតាមតំបន់ បឹងវាលភក់ និងទន្លេធំៗចំពោះជីវសាស្ត្ររស់នៅវិញ បក្សីនេះពូកែមុជទឹកចាប់ត្រីជាអាហារ ព្រមទាំងធ្វើការបន្តពូជចាប់ពីខែមិថុនាដល់ខែមីនា និងមានពងចំនួនចន្លោះពី៤ទៅ៦ពង ក្នុងមួយរដូវបន្តពូជ ។ ក្នុងមួយរដូវ សត្វស្មោញពងបាន៤ទៅ៦ ស៊ុត និងញាស់ក្នុងរយៈពេល ២៥ទៅ៣០ថ្ងៃ ។ ពេលកើត មកភ្លាម កូនញាស់មានរោម សំឡីពណ៌ស ហើយប្ដូរពណ៌បន្តិចម្ដងៗទៅជាពណ៌ត្នោត ។ វាដុះរោមពេញខ្លួននៅអាយុ៧សប្ដាហ៍ពេលនោះទើបវាអាចហើរបាន ។សត្វនេះគេសង្កេតឃើញថា មានវត្ត មានពេញមួយឆ្នាំ និងមានបន្ទាយពងកូនដ៏ធំនៅតំបន់ព្រែកទាល់ បឹងទន្លេសាប និងតំបន់តូចមួយចំនួននៅភាគខាងជើងនៃប្រទេសកម្ពុជា ។ វារស់នៅជាហ្វូង ដែលអាចងាយស្រួលក្នុងការពារ និងរាប់ចំនួនសំបុករបស់វា ។ វត្តមានរបស់វានៅតំបន់រ៉ាមសារព្រែកទាល់ ដែលជាតំបន់ស្នូលនិងជាតំបន់លិចទឹកនៃឋបនីយជីវមណ្ឌលបឹងទន្លេសាប ៕

Powered by Blogger.