ការនាំចេញទំនិ​ញទៅ​ក្រៅប្រទេសកើ​នឡើងខ​ណៈដែ​លសហរដ្ឋអាមេ​​រិកជាទីផ្សារនាំមុនគេ​រ​បស់កម្ពុជា

កម្ពុជាបាននាំចេញទំនិញប្រមាណជាង២៦,១៩ពាន់លានដុល្លារទៅកាន់ទីផ្សារបរទេសក្នុងឆ្នាំ២០២៤កើនឡើង១៥,៧ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនខណៈដែលសហរដ្ឋអាមេរិកជាទីផ្សារនាំមុនគេរបស់កម្ពុជា។នេះបើតាមចេញផ្សាយAKP។យោងតាមទិន្នន័យរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៤ កម្ពុជាបាននាំចេញទំនិញប្រមាណជាង ២៦,១៩ពាន់លានដុល្លារ ទៅកាន់ទីផ្សារបរទេស ដោយក្នុងនោះការនាំចេញទៅកាន់សហរដ្ឋអាមេរិក វៀតណាម និងចិន មានទំហំធំ។ប្រភពដដែលបានបន្ថែមថាការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកសម្រេចបាន ៩,៩ពាន់លានដុល្លារ កើនឡើង ១១,៤ភាគរយ វៀតណាមសម្រេចបាន ៣,៦ពាន់លានដុល្លារ កើនឡើង ២៦,៦ភាគរយ និងចិនសម្រេចបាន ១,៧ពាន់លានដុល្លារ កើនឡើង ១៨,៤ភាគរយ។

សហការី
សម្រាប់ទំនិញដែលកម្ពុជានាំចេញរួមមាន សម្លៀកបំពាក់ និងគ្រឿងបន្ទាប់បន្សំដែលធ្វើឡើងពីក្រណាត់, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី,សម្លៀកបំពាក់និងគ្រឿងបន្ទាប់បន្សំនៃសម្លៀកបំពាក់មិនធ្វើឡើង ពីការចាក់ដោយម្ជុលពីរ, កៅស៊ូ និងផលិតធ្វើអំពីកៅស៊ូ និងកសិផលមួយចំនួនទៀត។ជាមួយគ្នានេះដែរ សម្រាប់ទំនិញនាំចូលរួមមាន រ៉ែប្រើជាគ្រឿងចំហេះ ប្រេងខនិជ និងផលិតផលពីការចម្រាញ់, ផលិតផលបានពីការចាក់ដោយម្ជុល, ម៉ាស៊ីន និងឧបករណ៍អគ្គិសនី និងបំណែកភាគរបស់វា, សម្ភារអគ្គិសនី, សរសៃអំបោះសិប្បនិម្មិតខ្លីៗ,យានក្រៅពីអយស្ម័យយាន ឬអយរថអគ្គិសនី និងសម្ភារមួយចំនួនទៀត៕ 

Powered by Blogger.