លោកTrumpចង់និយាយជាមួយប្រធានាធិបតីរុស្ស៊ីPutin
លោកTrumpបានបដិសេធមិនឆ្លើយអំពីទំនាក់ទំនងរបស់លោកជាមួយរុស្ស៊ីចាប់តាំងពីឈ្នះការបោះឆ្នោត។ប៉ុន្តែបានអះអាងថាលោកចង់និយាយជាមួយប្រធានាធិបតីPutin។យោងតាមសារព័ត៌មាន RT កាលពីថ្ងៃទី ១៧ ខែធ្នូ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Donald Trumpបានធ្វើបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅឯគេហដ្ឋាន Mar-a-Lago ។ នៅទីនេះ លោក Trump បានបង្ហាញឆន្ទៈក្នុងការសន្ទនាជាមួយរុស្ស៊ីនិងអ៊ុយក្រែន។អំឡុងពេលសម្ភាសន៍លោកTrumpបានបដិសេធមិនឆ្លើយសំណួរថាតើលោកមានទំនាក់ទំនងជាមួយរុស្ស៊ីតាំងពីឈ្នះការបោះឆ្នោតឬអត់។ប៉ុន្តែលោកបញ្ជាក់ថា លោកមានបំណងចង់និយាយជាមួយប្រធានាធិបតីរុស្ស៊ីលោកVladimir Putin។"យើងនឹងពិភាក្សាជាមួយប្រធានាធិបតីPutinពិភាក្សាជាមួយគណៈប្រតិភូរុស្ស៊ី។យើងក៏នឹងពិភាក្សាជាមួយប្រធានាធិបតី Zelensky និងតំណាងរបស់អ៊ុយក្រែនផងដែរ។យើងត្រូវបញ្ឈប់សោកនាដកម្មដែលបានអូសបន្លាយជិត៣ឆ្នាំ ហើយខ្ញុំកំពុងខិតខំប្រឹងប្រែងដើម្បីធ្វើដូច្នេះ" ។ លោក Trumpបាននិយាយ។ពេញមួយយុទ្ធនាការបោះឆ្នោតលោក Trumpបានសន្យាម្តងហើយម្តងទៀតថានឹងបញ្ចប់ជម្លោះអ៊ុយក្រែនយ៉ាងឆាប់រហ័សនៅពេលចូលកាន់តំណែង។ទោះបីជាប្រធានាធិបតីជាប់ឆ្នោតអាមេរិកមិនបានប្រកាសផែនការជាក់លាក់ណាមួយក៏ដោយក៏លោកបានទទួលស្គាល់ថា "នេះគឺជាបញ្ហាដ៏លំបាកមួយ"។កាលពីដើមខែនេះ លោក Trumpក៏បានជួបលោក Zelensky នៅប្រទេសបារាំងផងដែរ។
Post a Comment