លោក​​ប្រធានា​ធិបតីMacro​nបាន​ជ្រើសរើស​​សម្ព័ន្ធមិត្ត​ដ៏យូរ​របស់​លោ​ក​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​​បារាំង

លោកប្រធានាធិបតី Macronបានតែងតាំងលោក Francois Bayrou ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសបារាំងជំនួសលោក Michel Barnier ដែលទើបតែត្រូវបានបណ្តេញចេញ។

លោក Francois Bayrou ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសបារាំង។រូបថត៖Cnews
យោងតាម ​​DW កាលពីថ្ងៃទី១៣ខែធ្នូ ប្រធានាធិបតី Emmanuel Macron បានតែងតាំងលោក Francois Bayrou (អាយុ៧៣ឆ្នាំ)ជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសបារាំង។ លោក Bayrou គឺជានាយករដ្ឋមន្ត្រីទី៤របស់ប្រទេសបារាំងនៅឆ្នាំនេះជំនួសលោក Michel Barnierដែលត្រូវបានទម្លាក់ចេញពីតំណែងបន្ទាប់ពីការបោះឆ្នោតមិនទុកចិត្តកាលពីដើមខែនេះ។លោកBayrouគឺជាមេដឹកនាំនៃគណបក្សចលនាប្រជាធិបតេយ្យកណ្តាល(MoDem)លោកគឺជាអ្នកនយោបាយជើងចាស់ ហើយត្រូវបានគេស្គាល់ថាជាសម្ព័ន្ធមិត្តដ៏យូរលង់របស់ប្រធានាធិបតី Macron។លោកBayrouគឺជាបេក្ខជននៅក្នុងការបោះឆ្នោតប្រធានាធិបតីបារាំងក្នុងឆ្នាំ២០០២,២០០៧និង២០១២។លោកក៏បានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអប់រំនៅក្នុងរដ្ឋាភិបាលចំនួន៣ជាប់ៗគ្នា។អ្នកសង្កេតការណ៍និយាយថាលោកBayrouជាបេក្ខភាពដែលស័ក្តិសមបំផុតក្នុងការក្លាយជានាយករដ្ឋមន្ត្រីបារាំងក្នុងបរិបទនយោបាយបារាំងព្រោះគ្មានគណបក្សណាទទួលបានសំឡេងភាគច្រើនក្នុងរដ្ឋសភា។យោងតាមប្រព័ន្ធផ្សព្វផ្សាយបារាំង នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសនេះនឹងប្រឈមមុខនឹងបញ្ហាជាច្រើន រួមទាំងការចរចាតាមរយៈថវិកាឆ្នាំ២០២៥និងការយកឈ្នះលើការបោះឆ្នោតមិនទុកចិត្តនៅក្នុងរដ្ឋសភា៕


Powered by Blogger.