ព្រះម​ហាក្សត្រកោ​តសរសើរប្រធា​នព្រឹទ្ធសភារដ្ឋសភានិង​នា​យករដ្ឋមន្ត្រី​លើការអ​ភិវឌ្ឍជាតិ

 ព្រះមហាក្សត្រនរោត្តមសីហមុនីមានព្រះបន្ទូលកោតសរសើរចំពោះការដឹកនាំរបស់សម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា លោកស្រី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យនិងគ្រប់ទិសទី។នេះបើតាមចេញផ្សាយKhmer Times។

ព្រះអង្គមានព្រះបន្ទូលបញ្ជាក់ថាក្រោមការដឹកនាំដ៏ឆ្នើមប៉ិនប្រសប់ និងឈ្លាសវៃ ដោយមិនគិតពីការនឿយរបស់ថ្នាក់ដឹកនាំកំពូលព្រឹទ្ធសភា រដ្ឋសភានិងរដ្ឋាភិបាលខាងលើនេះកម្ពុជានាបច្ចុប្បន្នមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ និងគ្រប់ទិសទីទាំងរាជធានី ខេត្ត ក្រុង ស្រុក ទាំងនៅតាមភូមិ ឃុំ និគម ជនបទដាច់ស្រយាល។ព្រះមហាក្សត្រមានព្រះបន្ទូលខាងលើនេះ ធ្វើឡើងតាមព្រះរាជសុន្ទរកថាក្នុងពិធីបើកព្រះរាជពិធីសម្ពោធ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី ក្នុងវត្តស្វាយពពែ ភូមិទី៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃសៅរ៍។ទ្រង់មានព្រះរាជបន្ទូលបន្ថែមថា ប៉ុស្តិ៍សុខភាពខាងលើនេះពិតមែនតែមានទំហំតូច ។ប៉ុន្តែជាទីកន្លែងសម្រាប់ជួយសម្រាលបន្ទុកការងារវិស័យសុខាភិបាលបានមួយកម្រិត ដែលប្រជារាស្ត្រអាចមកព្យាបាល និងពិគ្រោះជំងឺបានជារៀងរាល់ថ្ងៃ។ព្រះមហាក្សត្របន្ទូលបន្តថា៖ «បើមានជំងឺធ្ងន់ធ្ងរលោកគ្រូពេទ្យអាចបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យបង្អែករាជធានីឬមន្ទីរពេទ្យកាល់ម៉ែតឬមន្ទីរពេទ្យធំៗដទៃទៀតដែលអាចធ្វើឱ្យសុខុមាលភាពនិងជីវភាពប្រជារាស្ត្រយើងបានធូរស្រាលថែមមួយកម្រិតទៀតនិងជួយសម្រាលបន្ទុករបស់រដ្ឋផង»។ព្រះអង្គក៏បានប្រសិទ្ធពរប៉ុស្ដិ៍សុខភាពខាងលើនេះឱ្យមានដំណើរការបម្រើសេវាប្រកបដោយជោគជ័យ និងទទួលបានការឧបត្ថម្ភគាំទ្របន្ថែមទៀតពីគ្រប់មជ្ឈដ្ឋានជាតិ អន្តរជាតិនិងសប្បុរសជននានាដើម្បីរួមចំណែកថែរក្សាព្យាបាលសុខភាពប្រគេនព្រះសង្ឃ និស្សិត និងបងប្អូនប្រជាពលរដ្ឋ។ព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាព្រះប្រធានប៉ុស្តិ៍សុខភាព មានព្រះរាជបន្ទូលថា ប៉ុស្ដិ៍សុខភាពខាងលើនេះ សម្រាប់ប្រើប្រាស់ជាទូទៅដល់សាមណនិស្សិត និស្សិត នៃពុទ្ធិសាកលវិទ្យាល័យព្រះសីហមុនីរាជា និងព្រះសង្ឃ ប្រជាពលរដ្ឋទូទៅដោយព្យាបាលមិនគិតថ្លៃ។ព្រះមហាសង្ឃរាជមានបន្ទូលបន្តថាប៉ុស្តិ៍សុខភាពនេះទទួលបានការប្រោសប្រទានព្រះរាជនាមដ៏ថ្លៃថ្លាបំផុតពីព្រះករុណាព្រះមហាក្សត្រនិងក្រោមព្រះរាជកិច្ចដឹកនាំស្ថាបនិកដោយផ្ទាល់របស់ព្រះមហាសង្ឃរាជ បួរ គ្រី សំដៅលើកកម្ពស់វិស័យអប់រំ និងសុខភាពសាធារណៈ ដើម្បីលើកតម្កើងនូវឧត្តមភាពជាតិ សាសនា ព្រះមហាក្សត្រ ក្នុងម្លប់តេជោសន្តិភាព វឌ្ឍនភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ព្រះភិក្ខុ ចាត ទិត (CHAT TITH) ព្រះរាជឧប្បការីសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី មានសង្ឃដីកាថា ប៉ុស្ដិ៍សុខភាពសម្ដេចព្រះរាជគ្រូ បូរ-គ្រី ព្រះករុណាព្រះមហាក្សត្រ សីហនុ មិនត្រឹមតែទទួលការពិនិត្យ និងព្យាបាលជំងឺប្រគេនព្រះសង្ឃ និងជូនតាជីយាយជីស្នាក់ក្នុងវត្តប៉ុណ្ណោះទេ។ប៉ុន្តែក៏ទទួលព្យាបាលប្រជាពលរដ្ឋទូទៅឥតគិតថ្លៃសេវាព្រោះមានការឧបត្ថមនិងជ្រោមជ្រែងពីពុទ្ធបរិស័ទទាំងក្នុង និងក្រៅប្រទេស។ព្រះភិក្ខុបន្ថែមថា៖ «រាល់ការពិនិត្យ និងព្យាបាលជំងឺមិនគិតពីអ្នកមានអ្នកក្រនិងមិនមានការរើសអើងនិន្នាការនយោបាយទេ ព្រោះបង្កើតឡើងដើម្បីជាប្រយោជន៍ជាតិ និងជួយដល់សង្គម»។ព្រះភិក្ខបន្តថា បច្ចុប្បន្ននៅវត្តស្វាយពពែ មានសាកលវិទ្យាល័យពុទ្ធកព្រះសីហមុនីរាជា ដែលមាននិស្សិតសិក្សាចន្លោះជាង ៣ ០០០ ដល់ ៥០០០នាក់ ក្នុងមួយឆ្នាំៗ។ដូច្នេះបើគិតពីចំនួននិស្សិតដែលអាចមកទទួលសេវាថែទាំសុខភាព និងព្យាបាលជំងឺ អាចមានច្រើនក្នុងមួយឆ្នាំៗ។ព្រះភិក្ខុបញ្ជាក់ថា ក្នុងនាមជាព្រះសង្ឃ ក៏ដូចជាប្រជាពលរដ្ឋមួយរូបមានការសប្បាយចិត្ត និងត្រេកអរដែលព្រះករុណាព្រះអង្គម្ចាស់បានយកព្រះហឫទ័យទុកដាក់ចំពោះកូនចៅខ្មែរយើងទាំងអស់ ជាពិសេសការបង្កើតប៉ុស្ដិ៍សុខភាព ដើម្បីប្រយោជន៍សង្គមជាតិនិងគិតគូរដល់ប្រជាពលរដ្ឋខ្មែរទូទៅ។ព្រះរាជឧប្បការីសម្ដេចព្រះមហាសង្ឃរាជបានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទូទៅ ដែលមានបញ្ហាសុខភាពអាចមកពិនិត្យពិគ្រោះនិងព្យាបាលជំងឺនៅប៉ុស្ដិ៍សុខភាពស្ថិតក្នុងវត្តស្វាយអំពែឱ្យបានច្រើនបន្ទាប់ពីសម្ពោធដាក់ឱ្យប្រើប្រាស់៕

Powered by Blogger.