ក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេសAសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនិងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិជ្រោយចង្វារនាព្រឹកថ្ងៃចន្ទទី២៣ខែធ្នូឆ្នាំ២០២៤នេះសម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជាបានអះអាងថាក្រសួងអប់រំខិតខំពង្រឹងភាសាខ្មែរតាំងពីថ្នាក់បឋមរៀងមកមិនអាចយកភាសាដទៃណាមកជំនួសបានឡើយ។
|
|
សម្តេចធិបតីហ៊ុនម៉ាណែតបានថ្លែងបញ្ជាក់ថា«មិននៅៗទៅស្រែកថាក្រសួងអប់រំដាក់បញ្ចូលភាសាបរទេសភាសាវៀតណាមចូលទៅក្នុងប្រព័ន្ធគេថាជាភាសាជាតិអត់មានទេខ្ញុំសូមបញ្ជាក់ដរាបណាគណបក្សប្រជាជននៅតែដឹកនាំប្រទេសភាសាខ្មែរនៅតែជាភាសាជាតិតែមួយគត់របស់កម្ពុជា ភាសាផ្សេងបរទេស អាមេរិក ភាសាអង់គ្លេស ភាសាជប៉ុន ភាសាស្អីជាភាសារៀនបន្ទាប់បន្សំតែភាសាជាតិនៅក្នុងកម្មវិធីអប់រំរបស់ជាតិគឺភាសាខ្មែរតែមួយគត់នេះខ្ញុំសូមបញ្ជាក់ហេតុនេះហើយបានជាយើងដាក់ទិសដៅពង្រឹងសាលាបឋមសិក្សា ឯកឧត្តម ហង្ស ជួនណារ៉ុន គឺយើងធ្វើយ៉ាងណាពង្រឹងមូលដ្ឋានភាសាខ្មែរឱ្យកាន់តែរឹងមាំតាំងពីថ្នាក់បឋមឡើងមកដល់នេះហើយដែលយើងត្រូវធើគ្មានផែនការទៅយកភាសាណាមកជំនួសភាសាខ្មែរនោះទេជនជាតិខ្មែរត្រូវរៀនភាសាខ្មែរ»។ជាការកត់សម្គាល់ការឆ្លើយតបបែបនេះស្របពេលជនមួយចំនួនដែលបានចោទប្រកាន់ក្រសួងអប់រំយុវជននិងកីឡាថាមានគម្រោងដាក់បញ្ចូលភាសាវៀតណាមចូលក្នុងកម្មវិធីសិក្សាជាតិ៕ប្រភពSTPM
Post a Comment