ប្រាក់វ៉ុនបានធ្លាក់ចុះយ៉ាងខ្លាំងធៀបនឹងប្រាក់ដុល្លារភ្លាមៗបន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូងYoon Suk-yeol បានប្រកាសច្បាប់អាជ្ញាសឹកជាបន្ទាន់។ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk-yeol ស្រាប់តែប្រកាសច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ខែធ្នូ នៅក្នុងសុន្ទរកថាតាមទូរទស្សន៍មួយ។ លោកបានចោទប្រកាន់គណបក្សប្រឆាំងដ៏សំខាន់របស់កូរ៉េខាងត្បូងអំពីទង្វើដែលអាចផ្តល់ផលប្រយោជន៍ដល់កូរ៉េខាងជើងនិងសកម្មភាពប្រឆាំងរដ្ឋ។បន្ទាប់ពីព័ត៌មានខាងលើតម្លៃប្រាក់វ៉ុនរបស់កូរ៉េបានធ្លាក់ចុះភ្លាមៗ ដោយឈានដល់កម្រិតទាបបំផុតក្នុងរយៈពេល៨ឆ្នាំកន្លងមក ដោយធ្លាក់ចុះ២.៥% មកនៅត្រឹម១,៤៤២វ៉ុន សម្រាប់១ដុល្លារ។
តម្លៃប្រាក់វ៉ុនបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល៨ ឆ្នាំចុងក្រោយនេះ(រូបថត៖ Reuters
លោក Christopher Wong អ្នកយុទ្ធសាស្រ្តប្តូរប្រាក់បរទេសនៅធនាគារ OCBC(សិង្ហបុរី)បានមានប្រសាសន៍ថា"អស្ថិរភាពកំពុងគ្របដណ្តប់ទីផ្សារ។ នៅពេលដែលព័ត៌មាននៅតែមិនច្បាស់លាស់អស្ថិរភាពអាចបន្តដាក់សម្ពាធលើប្រាក់វ៉ុន"។ជារូបិយប័ណ្ណដែលដំណើរការអាក្រក់បំផុតមួយនៅអាស៊ី ចាប់តាំងពីដើមឆ្នាំរហូតមកដល់ពេលនេះ ប្រាក់វ៉ុនបានបាត់បង់តម្លៃជាង ៩%។រូបិយប័ណ្ណនេះស្ថិតក្រោមសម្ពាធជាបន្តបន្ទាប់នៅពេលដែលធនាគារកណ្តាលកូរ៉េកាត់បន្ថយអត្រាការប្រាក់យ៉ាងខ្លាំងដើម្បីទ្រទ្រង់សេដ្ឋកិច្ច។អ្នកវិនិយោគជាច្រើនក៏បានដកខ្លួនចេញពីទីផ្សារដោយសារតែការវាយតម្លៃថាសេដ្ឋកិច្ចកូរ៉េពឹងផ្អែកខ្លាំងលើការនាំចេញហើយនឹងរងផលប៉ះពាល់យ៉ាងខ្លាំងពីពន្ធគយដែលអាមេរិកគម្រាមដាក់លើប្រទេសចិន។លោក Rong Ren Goh អ្នកគ្រប់គ្រងផលប័ត្រនៅ Eastspring Investments (សិង្ហបុរី)បានប្រាប់ Reutersថា "ប្រាក់វ៉ុនកំពុងស្ថិតក្រោមសម្ពាធរួចទៅហើយពីហានិភ័យនៃការដាក់ពន្ធនាំចូលរបស់សហរដ្ឋអាមេរិក។ការអិវឌ្ឍន៍ចុងក្រោយនេះធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ទៅៗ"។ អ្នកជំនាញរូបនេះបាននិយាយថាការវិវឌ្ឍន៍ចុងក្រោយបំផុតអាចធ្វើឲ្យប្រាក់វ៉ុនចុះខ្សោយថែមទៀត។ភាគហ៊ុនរបស់ក្រុមហ៊ុនដែលមានទីស្នាក់ការនៅក្នុងប្រទេសកូរ៉េដែលបានចុះបញ្ជីនៅសហរដ្ឋអាមេរិកក៏ធ្លាក់ចុះផងដែរ។តម្លៃភាគហ៊ុនរបស់ Coupang, Posco Holdings, KT Corp, និង KB Financial ទាំងអស់បានធ្លាក់ចុះ២-៥% ។ ភាគហ៊ុនរបស់ក្រុមហ៊ុនអេឡិចត្រូនិកយក្សកូរ៉េSamsung Electronics ដែលបានចុះបញ្ជីនៅលើផ្សារហ៊ុនទីក្រុងឡុងដ៍ក៏បានបាត់បង់៥.៥% នៃតម្លៃរបស់ពួកគេនៅចំណុចមួយ។បន្ទាប់ពីការប្រកាសរបស់លោកប្រធានាធិបតី Yoon មន្ត្រីហិរញ្ញវត្ថុកូរ៉េបានបើកកិច្ចប្រជុំបន្ទាន់មួយ។ រដ្ឋាភិបាលកូរ៉េបានបញ្ជាក់ថាខ្លួននឹងដាក់ពង្រាយវិធានការដែលអាចធ្វើទៅបានទាំងអស់ដើម្បីរក្សាស្ថិរភាពទីផ្សារហិរញ្ញវត្ថុបើចាំបាច់។ Money Todayបាននិយាយថាទីផ្សារភាគហ៊ុនរបស់ប្រទេសនឹងនៅតែបើកនៅថ្ងៃទី៤ខែធ្នូ៕ពុតសាម៉ាត់ប្រភពReuters,CNBC
Post a Comment