មហាសេ​ដ្ឋីElon Muskបា​នថ្កោល​ទោស​លោកZelensky​ចំពោះកញ្ចប់​​ជំនួយចំនួ​ន​២,៥ពាន់លានដុ​ល្លារសម្រា​ប់ប្រទេ​សអ៊ុយក្រែន

 មហាសេដ្ឋី Elon Muskបាននិយាយថាលោក Zelenskyគឺជា "ជើងឯកគ្រប់ពេលវេលា"ក្នុងការសុំលុយជំនួយបន្ទាប់ពីសហរដ្ឋអាមេរិកបានប្រកាសកញ្ចប់ជំនួយយោធាចំនួន២.៥ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន។យោងតាម ​​RT កាលពីថ្ងៃទី៣០ខែធ្នូ មហាសេដ្ឋីElon Musk បានហៅប្រធានាធិបតីអ៊ុយក្រែនVolodymyr Zelenskyថាជា "ជើងឯកគ្រប់ពេលវេលា"នៅលើបណ្តាញសង្គមXបន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកJoeBidenបានប្រកាសកញ្ចប់ជំនួយយោធាដែលមានតម្លៃ២.៥ពាន់លានដុល្លារដល់ទីក្រុងគៀវ ។ការអត្ថាធិប្បាយរបស់លោក Musk ត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងមតិមួយដែលថាលោក Zelensky"បានប្រព្រឹត្តអំពើលួចលុយដ៏ធំបំផុតមួយគ្រប់ពេល"។ នៅក្នុងខែមីនាឆ្នាំនេះចៅហ្វាយSpaceXក៏បានស្នើថាអ៊ុយក្រែនគួរតែផ្តល់ឱ្យសហរដ្ឋអាមេរិកនូវ"របាយការណ៍សមហេតុផលអំពីរបៀបប្រើប្រាស់ជំនួយនិងផែនការដោះស្រាយជម្លោះ"។ទន្ទឹមនឹងនេះសមាជិកព្រឹទ្ធសភាអាមេរិក Mike Lee បានហៅទង្វើនេះថាជា"ការលាងលុយកខ្វក់" ដោយស្នើឱ្យភ្នាក់ងារពាក់ព័ន្ធទទួលខុសត្រូវចំពោះជំនួយចំនួន១៧៥ ពាន់លានដុល្លាររបស់ទីក្រុងវ៉ាស៊ីនតោនចាប់តាំងពីជម្លោះអ៊ុយក្រែនផ្ទុះឡើង។នៅថ្ងៃដដែលនោះKyivstarដែលជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំបំផុតរបស់អ៊ុយក្រែនបានប្រកាសពីភាពជាដៃគូជាមួយក្រុមហ៊ុនSpaceX របស់មហាសេដ្ឋីElonMuskដើម្បីដាក់ពង្រាយសេវាទូរស័ព្ទផ្កាយរណបនៅឆ្នាំ២០២៥។ភាពជាដៃគូនឹងអនុញ្ញាតឱ្យអតិថិជននៅអ៊ុយក្រែនរក្សាទំនាក់ទំនងតាមរយៈការតភ្ជាប់ផ្កាយរណបទោះបីជាបណ្តាញក្នុងដីត្រូវបានខូចខាតដោយសារការវាយប្រហារតាមអាកាសក៏ដោយ។

តាមពិតទៅ ទោះបីជាក្រុមហ៊ុន SpaceX បានផ្តល់បច្ចេកវិទ្យា Starlink ដល់យោធាអ៊ុយក្រែនយូរមកហើយក៏ដោយ ក៏លោក Musk នៅតែជឿជាក់ថាគៀវ មិនអាចយកឈ្នះលើទីក្រុង Moscow នៅជួរមុខ ដោយសង្កត់ធ្ងន់ថាជម្លោះត្រូវតែដោះស្រាយតាមរយៈការចរចា។យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក កញ្ចប់ជំនួយចំនួន២.៥ពាន់លានដុល្លារដែលទើបអនុម័តថ្មីរួមមានជំនួយយោធាចំនួន១.២៥ពាន់លានដុល្លារដែលទាញយកពីទុនបំរុងរបស់ទីក្រុងវ៉ាស៊ីនតោននិង១.២២ពាន់លានដុល្លារក្រោមគំនិតផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែន(USAI)៕
Powered by Blogger.