សម្តេច​ធិបតី​៖​ចំណេះដឹង​គឺជាទ្រព្យដែលចា​យ​មិនចេះ​អស់

 សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេសAសម្រាប់ការប្រឡងសញ្ញាបត្រសិក្សាទុតិយភូមិនិងការប្រឡងសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈកម្រិត៣នាព្រឹកថ្ងៃចន្ទទី២៣ខែធ្នូឆ្នាំ២០២៤ថាឪពុកម្តាយគ្រប់រូបតែងតែលើកឡើងថា“ឪពុកម្តាយមិនមានទ្រព្យអ្វីល្អទុកជូនកូនក្រៅតែពីទ្រព្យនៃចំណេះដឹងនោះទេព្រោះចំណេះដឹងគឺជាទ្រព្យដែលចាយមិនចេះអស់កាន់តែចាយកាន់តែចម្រើន។បន្ថែមពីនេះសម្តេចបវរធិបតីបានលើកឡើងថាភាពជោគជ័យរបស់ប្អូនៗសិស្សនិទ្ទេសAនាថ្ងៃនេះគឺជាការចាប់ផ្តើមនៃទំព័រថ្មីបន្ទាប់ពីការបញ្ចប់មូលដ្ឋាននៃចំណេះដឹងទូទៅដើម្បីបន្តទៅចាប់យកជំនាញពិតប្រាកដនៅកម្រិតឧត្តមសិក្សានិងឈានទៅប្រកបការងារព្រមទាំងទទួលខុសត្រូវលើជោគវាសនារបស់ខ្លួនឯង។

សម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថាតួអង្គសំខាន់ដែលត្រូវទទួលបានការកោតសរសើរនាពេលនេះគឺសាមីសិស្សខ្លួនឯងផ្ទាល់ដែលបានខិតខំប្រឹងប្រែងរៀនរហូតទទួលបានជោគជ័យរហូតមកដល់ថ្ងៃនេះ ដោយមានការជួយជ្រោមជ្រែង និងគាំទ្រពេញទំហឹងពីឪពុកម្តាយ និងអាណាព្យាបាល ព្រមទាំងលោកគ្រូ អ្នកគ្រូនិងភាគីពាក់ព័ន្ធដូចជា ក្រសួងអប់រំ យុវជន និងកីឡា​និងគណៈគ្រប់គ្រងសាលា ជាដើម។ ការណ៍នេះឆ្លុះបញ្ចាំងពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលក្នុងការដាក់គោលដៅកំណែទម្រង់ការប្រឡងដែលបានផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋ ។ជាពិសេសសិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងរៀនសូត្រនិងបង្កើតសមត្ថភាព ឈរលើពាក្យស្លោករបស់ក្រសួងអប់រំយុវជននិងកីឡា “អ្នកចេះ គឺជាប់”ដែលធ្វើឱ្យសិស្សជាប់ដោយមោទនៈហើយធ្លាក់ដោយអស់ចិត្ត។ជាមួយគ្នានេះ, សម្តេចបវរធិបតី ក៏បានណែនាំថា សិស្សានុសិស្សទាំងអស់ ទោះប្រឡងជាប់ និងមិនជាប់ក្តី សូមប្រកាន់ខ្ជាប់នូវផ្នត់គំនិតវិជ្ជមាន។ សមា្រប់សិស្សទទួលបាននិទ្ទេសAត្រូវខិតខំប្រឹងប្រែងកាន់តែខ្លាំងបន្ថែមទៀត ដើម្បីទទួលលទ្ធផលកាន់តែល្អប្រសើរនាពេលខាងមុខ។ ចំពោះសិស្សទទួលបាននិទ្ទេសផ្សេងឬមិនទាន់ជាប់ ត្រូវខិតខំប្រឹងប្រែងបន្តព្រោះការប្រឡងគឺគ្រាន់តែជាការវាស់ស្ទង់សមត្ថភាពនិងភាពខ្វះខាតតែប៉ុណ្ណោះ។ប៉ុន្តែមិនអាចកំណត់ជោគជ័យរបស់បុគ្គលគ្រប់រូបនាពេលអនាគតនោះទេ។រាជរដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះសិស្សទាំងអស់មិនត្រឹមតែសិស្សនិទ្ទេសAប៉ុណ្ណោះទេ។សម្តេចមហាបវរធិបតីក៏បានគូសបញ្ជាក់ផងដែរថា ដរាបណាគណបក្សប្រជាជនកម្ពុជា នៅបន្តដឹកនាំរាជរដ្ឋាភិបាល “ភាសាខ្មែរ នៅតែជាភាសាជាតិតែមួយ” ដោយគ្មានផែនការយកភាសាណាមកជំនួសភាសាខ្មែរនោះទេ។ ដោយហេតុផលនេះហើយ ទើបរាជរដ្ឋាភិបាលខិតខំជំរុញ និងលើកកម្ពស់ការបង្រៀនភាសាខ្មែរនៅគ្រប់កម្រិតនៃការអប់រំ និងបណ្តុះបណ្តាលដោយបានតម្រូវឱ្យគ្រឹះស្ថានអប់រំទាំងរដ្ឋនិងឯកជនទាំងអស់បញ្ចូលការបង្រៀនភាសាខ្មែរជាគោល៕ប្រភពSPTM
Powered by Blogger.