ថ្នាល​ឌីជីថលចុះឈ្មោះអ្នក​សេដ្ឋកិច្ចក្រៅប្រព័ន្ធគឺ​ជាកូនសោរមួយ​ដែលបងប្អូន​អាចចាក់

កម្ពុជាបានសម្ពោធដាក់ឱ្យដំណើរការ”ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ” ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។នេះជាវឌ្ឍនភាពដ៏សំខាន់មួយ នៅក្នុងការអនុវត្ត «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» ជាកម្មវិធីគោលនយោបាយអាទិភាពទី៤ របស់រាជរដ្ឋាភិបាល ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តកាលពីខែតុលា ឆ្នាំ២០២៣។

សម្តេចធិបតីបានលើកឡើងពីសារៈសំខាន់នៃថ្នាលឌីជីថលនេះថាជាយន្តការផ្តល់អត្តសញ្ញាណផ្លូវការសម្រាប់ការថែបំប៉នអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ សម្តេចធិបតីបានមានប្រសាសន៍ថា៖ "ការរៀបចំ និងដាក់ឱ្យដំណើរការថ្នាលឌីជីថលសម្រាប់ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនាពេលនេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងនិងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រនិងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រកបមុខរបរធ្វើការងារ និងមានអាជីវកម្ម ក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធព្រមទាំងបង្កើតឱកាសឱ្យបងប្អូនអាចអភិវឌ្ឍអាជីវកម្មនិងពង្រីកមុខរបរ។ជាពិសេសធ្វើឱ្យកម្រិតជីវភាពនិងសុខមាលភាពរបស់បងប្អូនកាន់តែល្អប្រសើរ។”ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនឹងសម្រួលឱ្យរាជរដ្ឋាភិបាលទទួលបានទិន្នន័យច្បាស់លាស់សម្រាប់ផ្តល់អន្តរាគមន៍ចំគោលដៅ និងទាន់ពេលវេលា។ពិសេសក្នុងអំឡុងពេលមានវិបត្តិ ហើយក៏បើកផ្លូវសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមានលទ្ធភាពទទួលបានការគាំទ្រផ្សេងៗដូចជាការអភិវឌ្ឍជំនាញការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការនិងសេវាគាំពារសង្គមជាដើម។សម្តេចធិបតីបានបញ្ជាក់ថាអ្នកសេដ្ឋកិច្ចដែលចុះឈ្មោះក្នុងថ្នាលឌីជីថលនឹងមានសមត្ថភាពនិងឱកាសកាន់តែប្រសើរក្នុងការពង្រីកអាជីវកម្មបង្កើនប្រាក់ចំណូលនិងបង្កើនការងារ សម្រាប់ខ្លួនឯងនិង អ្នកដទៃ។ សម្ដេចធិបតីបានបន្ដថាលើសពីនេះទៀត អ្នកចុះឈ្មោះព្រៀបដូចជាកូនសោរមួយដែលបងប្អូនអាចចាក់ដើម្បីបើកទ្វារទៅកាន់សេវាហិរញ្ញវត្ថុផ្លូវការរួមទាំងសេវាឥណទានឬទុនវិនិយោគពីគ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីពង្រីកមុខរបរ និងចៀសវាងទៅចងការ ឬខ្ចីបុលក្រៅផ្លូវការ។សម្តេចនាយករដ្ឋមន្រ្ដីបានបញ្ជាក់បន្ថែមថា អ្នកសេដ្ឋកិច្ចដែលចុះឈ្មោះថ្នាលឌីជីថលនេះដែរក៏នឹងមានលទ្ធភាពក្នុងការចូលជាសមាជិកបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស)ទៅតាមលក្ខខ័ណ្ឌដែលបានកំណត់និងងាយស្រួលក្នុងការបង់ភាគទានដើម្បីទទួលបានអត្ថប្រយោជន៍ ផ្នែកថែទាំសុខភាព សម្រាប់ខ្លួន និងសមាជិកគ្រួសារ។សម្តេចធិបតីហ៊ុនម៉ាណែតបញ្ជាក់ឱ្យដឹងដែរថាគិតមកដល់បច្ចុប្បន្ននេះមានប្រជាជនជាង៧លាន ៣សែននាក់ បានគ្រប់ដណ្តប់ដោយគម្រោង ប.ស.សនិងកម្មវិធីជំនួយសង្គម(ប័ណ្ណក្រីក្រ)។តាមរយៈចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចនេះ។ទន្ទឹមនេះរាជរដ្ឋាភិបាលនឹងមានលទ្ធភាពទៅដល់ការគ្រប់គ្រងទិន្នន័យបានល្អនិងលទ្ធភាពផ្តល់ការគាំទ្រដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទៅដល់គោលដៅ រហ័ស ពិសេស នៅ ក្នុងពេលវិបត្តិ ដូចជាគ្រោះមហន្តរាយធម្មជាតិឬជំងឺរាគត្បាតជាដើម។សម្តេចធិបតីបញ្ជាក់ថា៖«ការចុះថ្នាលឌីជីថលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះនិយាយឱ្យខ្លីដើម្បីឱ្យរាជរដ្ឋាភិបាលជួយបងប្អូនឱ្យចំគោលដៅ និងចំពេលវេលា បងប្អូននៅទីណាប្រកបរបរអ្វីឬត្រូវការជួយអ្វីខ្លះ»។សម្តេចនាយករដ្ឋមន្រ្ដីបានបន្ថែមទៀតថា សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាគ្រួសារក្រីក្រ និងងាយរងគ្រោះការចុះឈ្មោះក៏នឹងជួយសម្រួលដល់ការទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃ តាមរយៈមូលនិធិសមធម៌សុខាភិបាល នៅតាមបណ្តាមន្ទីរពេទ្យរដ្ឋនៅទូទាំងប្រទេស។សម្ដេចធិបតីក៏បានអះអាងផងដែរថានេះក៏ជាជំហានដ៏សំខាន់មួយឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល ដែលជាមូលដ្ឋានគ្រឹះនៃចក្ខុវិស័យរបស់យើង សម្រាប់ការអភិវឌ្ឍប្រកបដោយសមធម៌ និងបរិយាបន្ន៕ប្រភពSTPM

Powered by Blogger.