ទិសដៅចាប់ពីឆ្នាំ២០២៥ទៅមុខទៀតក្រសួងព័ត៌មានរួមជាមួយសមាគមសារព័ត៌មានទាំងអស់នឹងបន្តខិតខំពង្រឹងកិច្ចសហការគ្នាបន្ថែមទៀត ដើម្បីធ្វើឱ្យកាន់តែមានប្រសិទ្ធភាពមានសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មានហើយផ្តល់នូវសន្តិសុខព័ត៌មានជូនប្រជាពលរដ្ឋធានាសិទ្ធិទទួលព័ត៌មាន គុណភាពអត្ថបទសារព័ត៌មានដើម្បីធ្វើឱ្យបងប្អូនប្រជាពលរដ្ឋដែលបានប្រើប្រាស់មានសុវត្ថិភាពព័ត៌មាន។នេះបើតាមការបញ្ជាក់ពីលោកនេត្រ ភក្ត្រារដ្ឋមន្រ្ដីក្រសួងព័ត៌មាន។ ការគូសបញ្ជាក់របស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីនៃកិច្ចប្រជុំលទ្ធផលកិច្ចសហការការងាររវាងក្រសួងព័ត៌មាននិងសមាគមអ្នកសារព័ត៌មាន នៅកម្ពុជា ដែលបានអនុវត្តន៍ក្នុងឆ្នាំ២០២៤ នាព្រឹកថ្លៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងព័ត៌មាន។នេះបើតាមការចេញផ្សាយពីAKP។
|
រូបភាពផេករដ្ឋមន្រ្ដីក្រសួងព័ត៌មាន
|
លោកនេត្រភក្ត្រាបានវាយតម្លៃខ្ពស់ចំពោះតូនាទីរបស់សមាគមសារព័ត៌មាននានាដែលបានធ្វើកិច្ចសហការយ៉ាងជិតស្និតជាមួយក្រសួងព័ត៌មានក្នុងពេលកន្លងមកដើម្បីធ្វើការពង្រឹងសណ្តាប់លើវិស័យព័ត៌មាននៅកម្ពុជាបានល្អហើយបន្តធ្វើអោយសារព័ត៌មានបានរីកចម្រើនប្រកបដោយគុណភាព និងធំធាត់ប្រកបដោយជំនឿទុកចិត្ត។ លោកបានសម្ដែងនូវមោទនភាពដោយបានស្តាប់នូវមតិយោបល់របស់មន្ត្រី និងបងប្អូនប្រជាពលរដ្ឋបាននិយាយថា ក្នុងរយៈពេលចុងក្រោយនេះ អ្នកសារព័ត៌មាន អនឡាញ ដែលផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម ហាក់ដូចជាមានសណ្តាប់ធ្នាប់ល្អបន្តិច ទោះបីមិនទាន់ឥតខ្ចោះក៏ដោយ តែនេះក៏ជាការបង្ហាញនូវភាពជោគជ័យរបស់សមាគមអ្នកសារព័ត៌មាន និងក្រសួងព័ត៌មានដែលតែងតែជួបប្រជុំគ្នា៣ខែម្តងដើម្បីរួមគ្នាធ្វើយ៉ាងណាឱ្យវិស័យសារព័ត៌មាននិងអ្នកសារព័ត៌មាន មានគុណតម្លៃ និងសេចក្តីថ្លៃថ្នូរ។លោករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់ថាការណ៍ដែលសារព័ត៌មានកាន់តែមានសណ្តាប់ធ្នាប់ល្អដោយសារអ្នកសារព័ត៌មានជាច្រើន ពិសេសអ្នកសារព័ត៌មានអនឡាញបានទទួលការបណ្តុះបណ្តាលពង្រឹងវិជ្ជាជិវៈជាបន្តបន្ទាប់ពីក្រសួងព័ត៌មាននិងបណ្តាសមាគមសារព័ត៌មាននានាដែលតែងតែបានបើកវគ្គបណ្តុះបណ្តាលផ្តល់ការយល់ដឹងបន្ថែមទៀតអំពីច្បាប់ និងក្រមសីលធម៍វិជ្ជាជីវៈសារព័ត៌មាន។លោកបន្ដថា ចុងក្រោយនេះបានរួមគ្នាធ្វើ“ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន“មួយដែលជាមូលដ្ឋានគ្រឹះនៃក្រមសីលធម៌វិជ្ជាជីវៈ ដែលទាំងអស់គ្នាជាអ្នកសារព័ត៌មាន បានតម្កល់ជាផលប្រយោជន៍រួមមួយសម្រាប់អនុវត្តន៍ជាមូលដ្ឋានតែមួយជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានលើកឡើងពីការព្រួយបារម្ភដោយសារ ក្នុងពេលបច្ចុប្បន្ននេះកំណើនអ្នកសារព័ត៌មានអនឡាញមានការកើនឡើងច្រើន ហើយកំណើនច្រើនរបស់អ្នកសារព័ត៌មាន មិនបានឆ្លងកាត់ការ បណ្តុះបណ្តាលពង្រឹងវិជ្ជាជីវៈក្រមសីលធម៌សារព័ត៌ឱ្យបានត្រឹមត្រូវនោះទេ។ទន្ទឹមនេះកំណើនកើនឡើងរបស់អ្នកសារព័ត៌មានអនឡាញដែលមិនបានឆ្លងកាត់សាលាបណ្តុះបណ្តាលដែលនាំឱ្យមានការប្រឈមមុខជាមួយការអនុវត្តនូវវិជ្ជាជីវៈរបស់គាត់ ។លោក នេត្រ ភក្ត្រា ក៏បានលើកទឹកចិត្ត ដល់សមាគមសារព័ត៌មានទាំងអស់បន្តធ្វើការបណ្តុះបណ្តាលពង្រឹងវិជ្ជាជីវៈ ដល់អ្នកសារព័ត៌មានអោយបានកាន់តែច្រើនបន្ថែមទៀត ហើយក្រសួងព័ត៌មានផ្តល់ការគាំទ្រកិច្ចសហការនិងផ្តល់ទីតាំងសាលប្រជុំនៅក្នុងក្រសួងព័ត៌មានសម្រាប់សមាគមសារព័ត៌មានរៀបចំវគ្គបណ្តុះបណ្តាលដោយឥតគិតថ្លៃ ដើម្បីពង្រឹងសមត្ថភាព និងការពារសុវត្តិភាព ដល់អ្នកសារព័ត៌មានដែលអនុវត្ត៍ការងារប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ។បើតាមលោក សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកកិច្ចការងារសមាគមអ្នកសារព័ត៌មាននៅកម្ពុជាបានជម្រាបជូនពីលទ្ធផលការងារដែលសម្រេចអនុវត្តន៍បាននៅឆ្នាំ២០២៤ ដែលរួមមាន បានណែនាំនិងសម្របសម្រួលផ្តល់យោបល់ដល់សមាគមក្នុងការរៀបចំកម្មវិធី និងចូលរួមវគ្គបណ្តុះបណ្តាលនានាទាំងក្នុងកម្រិតក្រសួង ស្ថាប័នរដ្ឋ អង្គការសមាគមនិងវិស័យឯកជននានាកិច្ចសម្របសម្រួលលើការស្នើសុំមេធាវីក្រសួងការពារក្តីដល់អ្នកកាសែតសម្របសម្រួលលើការផ្តល់ជូនសៀវភៅធម្មនុញ្ញវិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជាពង្រឹងគុណភាពការងារផ្សព្វផ្សាយតាមគ្រប់មធ្យោបាយ និងសម័យបច្ចេកវិទ្យាឌីជីថល រួមមានគេហទំព័រ, Facebook Page, YouTube, Telegrame, Tik Tok និងប្រព័ន្ធសង្គមផ្សេងៗដោយជំរុញនិងលើកទឹកចិត្តដល់សមាគមអ្នកសារព័ត៌មានដែលមិនទាន់បានចុះបញ្ជីឬធ្វើបច្ចុប្បន្នភាពឱ្យយល់ដឹង និងមកទទួលការចុះបញ្ជីស្របតាមច្បាប់ ។ លោករដ្ឋលេខាធិការបន្ថែមថា បច្ចុប្បន្នសមាគមសារព័ត៌មានដែលកំពុងប្រតិបត្តិការដោយចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ និងក្រសួងព័ត៌មាន មានចំនួន ២៦ អង្គភាព សមាគម ៕
|
រូបភាពផេករដ្ឋមន្រ្ដីក្រសួងព័ត៌មាន |
Post a Comment