រាជរដ្ឋាភិបាល​កម្ពុជាលើកទឹក​ចិត្តនិងជំរុញស​កម្មភាពក្នុងការ​តភ្ជាប់​ពាណិជ្ជកម្មធុរកិច្ចនិ​ងការ​វិនិយោគ

ក្នុងនោះលទ្ធផលជាក់ស្តែងបានបង្ហាញថាផលិតផលមិនត្រឹមតែជាផលិតផលនៃវិស័យ​កសិកម្មប៉ុណ្ណោះទេតែយើងក៏មានផលិតផលសម្រេច​សម្រាប់នាំចេញទៅក្រៅប្រទេសផងដែរ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី​សម្ពោធ “ពិព័រណ៌ពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៤” នាព្រឹកថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០២៤ ថា រាជរដ្ឋាភិបាលកម្ពុជា លើកទឹកចិត្ត និងជំរុញសកម្មភាពក្នុងការតភ្ជាប់ពាណិជ្ជកម្មធុរកិច្ចនិងការ​វិនិយោគ ក្នុងនោះលទ្ធផលជាក់ស្តែងបានបង្ហាញថាផលិតផលមិនត្រឹមតែជាផលិតផល នៃវិស័យ​កសិកម្មប៉ុណ្ណោះទេ តែយើងក៏មានផលិតផលសម្រេច​សម្រាប់នាំចេញទៅក្រៅប្រទេសផងដែរ។

អ្វីដែលជាការកត់សម្គាល់ គឺសមត្ថភាពរបស់កូនខ្មែរ ដែលអាចផលិតរ៉ូបូត (Robot) ឆុងកាហ្វេ​បានដោយប្រើប្រាស់បច្ចេកវិទ្យា ហើយនេះជាស្នាដៃកូនខ្មែរ ក្នុងការផលិតឧបករណ៍ឬសម្ភារដោយការច្នៃប្រឌិតភ្ជាប់នឹងបច្ចេកទេសក្នុងការផលិតឬបម្រើសេវាកម្ម។ជាមួយគ្នានេះសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានរំលេចបន្ថែមថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រើប្រាស់បច្ចេកវិទ្យារៀបចំធ្វើជាបញ្ជការងារ ដើម្បីផ្តល់ព័ត៌មាន អំពីតម្រូវការនិងឱកាសការងារជូនដល់និស្សិតនិងអ្នកស្វែងរកការងារបានកាន់តែមានភាពងាយស្រួលនិងទំនើបពិសេសអាចស្វែងរកព័ត៌មានឆាប់រហ័សដែលនេះជាការជួយដល់យុវជនខ្មែ​ផងក៏ដូចជាជួយដល់វិស័យឯកជនផង ក្នុងការស្វែងរកបុគ្គលិក បានតាមតម្រូវការ និង​ប្រកប​ដោយជំនាញពិតប្រាកដ។ព្រមជាមួយនឹងសមិទ្ធផលនិងការវិវត្តខាងលើ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ថា កំណើនសេដ្ឋកិច្ចរបស់ប្រទេស យើងអាចមើលបានតាមតួលេខ តែការ​អភិវឌ្ឍសេដ្ឋកិច្ច គឺយើងអាចមើលបានតាមរយៈសកម្មភាព និងលទ្ធផលនៃការផលិតជាពិសេសការភ្ជាប់ផលិតផលក្នុងស្រុកជាមួយនឹងផលិតផលក្រៅស្រុក។ ក្នុងនោះដែរ​យើងក៏ត្រូវពិនិត្យ​មើលកាលានុវត្តភាព ដោយភ្ជាប់ទំនាក់ទំនងរវាងអ្នកលក់ និងអ្នកទិញ តាមរយៈ ១/ បច្ចេកវិទ្យា អ៊ិនធើណែត, ២/ E-Commerce ៣/ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់និង៤/ ការផ្សព្វផ្សាយព័ត៌មាន៕ប្រភពSPTM

Powered by Blogger.