ស្ត្រីពពោះជំនួសជនជាតិហ្វីលីពីន១៣នាក់ត្រូវបានចាប់ខ្លួននិងដាក់ពន្ធនាគារ៤ឆ្នាំ
បើយោងតាមសាលាដំបូងខេត្តកណ្តាលកាលពីថ្ងៃអង្គារបានឲ្យដឹងថាតុលាការកម្ពុជាបានកាត់ទោសស្ត្រីហ្វីលីពីនដែលមានផ្ទៃពោះ១៣នាក់ម្នាក់ៗឱ្យជាប់ពន្ធនាគាររយៈពេល៤ឆ្នាំពីបទពពោះជំនួស។ប្រភពដដែលបានអោយដឹងថា ពួកគេត្រូវបានចាប់ខ្លួននៅខេត្តកណ្តាលកាលពីខែកញ្ញា ហើយត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងជួញដូរមនុស្សឆ្លងដែន។ការកាត់ទោសត្រូវបានធ្វើឡើងនៅថ្ងៃទី២៨ខែវិច្ឆិកា និងថ្ងៃទី២៩ ខែវិច្ឆិកា ហើយសាលក្រមត្រូវបានចេញនៅថ្ងៃចន្ទ។តុលាការបានសម្រេចកាត់ទោសស្រី្តជនជាតិហ្វីលីពីន១៣នាក់ក្នុងម្នាក់ៗ៤ឆ្នាំតែអនុវត្តទោសក្នុងពន្ធនាគាររយៈពេល២ឆ្នាំទោសដែលនៅសល់ត្រូវព្យួរធម្មតា។សេចក្តីប្រកាសព័ត៌មានបានបន្តថា តុលាការមានភស្តុតាងជាក់ស្តែងដើម្បីបញ្ជាក់ថា អ្នកពរពោះជំនួសជនជាតិហ្វីលីពីនទាំង១៣ នាក់ មានចេតនាយកទារកឱ្យភ្ញៀវបរទេស ហើយនៅពេលដែលទារកកើតមក ពួកគេនឹងលក់ទារកទាំងនោះទៅឱ្យជនទីបីជាថ្នូរនឹងប្រាក់។
ការពពោះជំនួសគឺខុសច្បាប់នៅកម្ពុជា ប៉ុន្តែភ្នាក់ងារនានានៅតែបន្តផ្តល់សេវានេះ (រូបភាពឯកសារ) |
Post a Comment